Related Articles
សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់….
សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ មណ្ឌលកំសាន្ដមួយកន្លែង យីហោ «ប៉អៅ» ស្ថិតនៅបណ្ដោយផ្លូវហាណូយ ទល់មុខខាងស្ដាំប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយថា គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់បែបចិន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមួយកន្លែង យីហោ មណ្ឌលកំសាន្ត «ប៉អៅ» ខាងលើនេះ គឺបើកលេងល្បែងស៊ីសងខុសច្បាប់ គឺមានទាំងជនជាតិចិន និងជនជាតិខ្មែរ ចូលលេង។ ហើយទីតាំងមួយនេះគឺមានការបើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ។ ជុំវិញករណីខាងលើនេះ យើងមិនដឹងថាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្គាល់និងដឹងទីតាំងមួយកន្លែងនេះ ឬយ៉ាងណានោះទេ ចំពោះការបណ្តោយឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលចេញដោយរាជរដ្ឋាភិបាល។ សូមសំណូមពរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលលើទីតាំងខាងលើនេះផងទាន៕
ព្រះរាជអំណោយចង្កៀង ប្រើថាមពលពន្លឺព្រះអាទិត្យរបស់ ហ្លួងម៉ែ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ៧៣គ្រួសារ នៅរស់ក្នុងតំបន់ដាច់ស្រយាល នៃខេត្តកំពង់ឆ្នាំង
ព្រះរាជអំណោយចង្កៀង ប្រើថាមពលពន្លឺព្រះអាទិត្យរបស់ ហ្លួងម៉ែ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ៧៣គ្រួសារ នៅរស់ក្នុងតំបន់ដាច់ស្រយាល នៃខេត្តកំពង់ឆ្នាំង (កំពង់ឆ្នាំ)៖ ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រគល់ជូនប្រជាពលរដ្ឋចំនួន៧៣គ្រួសារ រស់នៅតំបន់ដាច់ស្រយាលខ្វះខាតអគ្គិសនីប្រើប្រាស់ ក្នុងភូមិដូងស្លារ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពិធីប្រគល់ និងទទួលនេះបានធ្វើក្រោមវត្តមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បន្ទាប់ពីកាកបាទក្រហមកម្ពុជា ទទួលបានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន៧៣ប្រអប់ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាព មនុស្សធម៌ផ្សេងៗ កាលពីថ្មីៗនេះ។ លោកស្រី ពុំ ចន្ទីនី បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវក្តីនឹករលឹក […]
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ត្រូវធ្វើរឿង៣ ដើម្បីការពារពលរដ្ឋកុំឱ្យធ្លាក់ខ្លួនឈឺ
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ត្រូវធ្វើរឿង៣ ដើម្បីការពារពលរដ្ឋកុំឱ្យធ្លាក់ខ្លួនឈឺ ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាពរបស់កម្ពុជា បានគូសរំលេចថា ការពង្រឹងសមត្ថភាពព្យាបាលជំងឺប្រជាពលរដ្ឋ គឺជារឿងមួយចាំបាច់ហើយ ប៉ុន្តែការបង្ការកុំឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ ក៏ជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការកុំឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ទស្សនទានឱ្យយកចិត្តទុកដាក់ទៅលើរឿង៣ជាសំខាន់។ រឿងទាំង៣នោះរួមមាន៖ ១៖ ផ្សព្វផ្សាយអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ ដល់សាធារណជន ២៖ អនុវត្តច្បាប់ឱ្យបានតឹងរឹងក្នុងការគ្រប់គ្រងគុណភាពនៃគ្រឿងឧបភោគ បរិភោគ និងថ្នាំសង្កូវនានា ៣៖ គ្រូពេទ្យត្រូវចូលរួមពង្រឹងសមត្ថភាពការព្យាបាល និងការផ្តល់ថ្នាំសង្កូវជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕