Related Articles
សម្តេចតេជោ ៖ CPP ជានិមិត្តរូប នៃការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានប្រកាសជាផ្លូវការថា មានតែគណបក្សប្រជាជនកម្ពុជា (CPP) តែមួយប៉ុណ្ណោះ ដែលជានិមិត្តរូប នៃការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ដែលមើលឃើញភាពជាក់ស្តែង។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែននេះ បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន តែងតែនាំគ្នាប្រកាសចង់ឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក្តី ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យបៀប្រាយ (BBU) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ឥឡូវយើងគួរនិយាយជាមួយគ្នាច្បាស់ៗថា ហេតុអ្វីបានជាគណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល គឺហ៊ានអះអាងថា គណបក្សនេះ ដែល ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋាភិបាលជានិមិត្តរូបនៃការផ្លាស់ប្តូរ»។ សម្តេចតេជោបានលើកឡើងថា «ការផ្លាស់ប្តូរ ដោយសារផ្លាស់ប្តូរពីរបបវាលពិឃា.តមកកាន់ការរស់រានមានជីវិតឡើងវិញ។ ការផ្លាស់ប្តូរពីសង្គ្រាមមកកាន់សន្តិភាព ការផ្លាស់ប្តូរពីភាពក្រី ក្រតោកយ៉ាកមកកាន់ស្ថានភាពដែលប្រទេសមួយមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានដល់ការផ្លាស់ប្តូរនៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ទៅ ជាប្រទេសមានប្រាក់ចំណូលខ្ពស់»។ សម្តេចគូសបញ្ជាក់ថា ៖ «នេះជាការមានចរិតជាក់ស្តែងនិយមដែលយើងបានឃើញ សូម្បីតែខ្ញុំចុះពីរថយន្តមិញ ខ្ញុំអើតមើលឃើញអគារមួយខ្ពស់ ដល់សួរអ្នកនៅជិតមិនដឹងរបស់អ្នកណាផង។ […]
យកលេសប្រើប្អូនស្រី រួចធ្វើទង្វើមិនគប្បីច្រើនលើក នាងទ្រាំលែងទម្លាយរឿងរ៉ាវប្រាប់ម្តាយឪពុក
យកលេសប្រើប្អូនស្រី រួចធ្វើទង្វើមិនគប្បីច្រើនលើក នាងទ្រាំលែងទម្លាយរឿងរ៉ាវប្រាប់ម្តាយឪពុក ខេត្តកំពង់ស្ពឺ ៖ យុវជនជាបងបង្កើតម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្ពង ធ្វើការឃាត់ខ្លួនក្រោយពីឪពុកម្ដាយដាក់ពាក្យបណ្តឹង ដោយសារតែជនសង្ស័យជាបងប្រុសរូបនេះប.ង្ខំចា.ប់រំលោ.ភប្អូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេចចំនួន៣ដង ហើយនាងទ្រាំលែងបាន ទើបទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយ ។ ហេតុការណ៍ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះឈ្មោះ ថា ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ (មុខរបរកម្មកររោងចក្រ) ។ ចំណែកជនរងគ្រោះជាប្អូនស្រីបង្កើតមានអាយុ១៥ឆ្នាំ ។ អ្នកទាំងមានឪពុកឈ្មោះអ៊ុន ប៊ុនថា អាយុ៥៧ឆ្នាំ និងម្តាយមានឈ្មោះភឿង គីមហ័រ អាយុ៦០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ លោកអធិការនគរបាលស្រុកថ្ពងបានបន្តទៀតថា ជនសង្ស័យខាងលើតែងតែប្រើប្រាស់គ្រឿងញឹកញាប់ហើយក៏ចូលចិត្តមើលរឿងអា.សអាភា.សក្នុងទូរស័ព្ទ រួចហើយក៏មានអារម្មណ៍ចង់រួ.មភេ.ទ ទើបសម្រេចចិត្តចា.ប់ប.ង្ខំប្អូនស្រីបង្កើតរបស់ខ្លួនតែម្តង។ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យ ជាបងបង្កើតបានធ្វើសកម្មភាពចា.ប់រំលោ.ភប្អូនស្រីចំនួន៣លើក ក្នុងនោះលើកទី១-នៅថ្ងៃ ខែ មិនចាំ ក្នុងឆ្នាំ២០២២ នៅប្រហែលម៉ោង១ជាងរសៀល […]
អ្នកហូបជ្រូកខ្វៃ សូមប្រយ័ត្នគ្រោះថ្នាក់ ខណៈសត្វជ្រូកក្លាស្សេនាំចូលអាចមានមេរោគ
អ្នកហូបជ្រូកខ្វៃ សូមប្រយ័ត្នគ្រោះថ្នាក់ ខណៈសត្វជ្រូកក្លាស្សេនាំចូលអាចមានមេរោគ រាជធានីភ្នំពេញ ៖ រឿងជ្រូកដែលគេលួចនាំចូលដោយខុសច្បាប់ត្រូវបានគេអះអាងថា មានជាបន្តបន្ទាប់ ហើយប្រភេទជ្រូកដែលគេនាំចូលមួយភាគធំហាក់ជាជ្រូកដែលសម្រាប់ផ្គត់ផ្គង់ទីផ្សារជ្រូកខ្វៃនៅក្នុង ប្រទេស ដោយសារតែទំហំនៃជ្រូកដែលគេឃើញ គឺភាគច្រើនមានទំហំប៉ុននឹងទំហំជ្រូកខ្វៃ។ ជ្រូកខ្វៃនៅក្នុងស្រុកយើងនៅពេលនេះមានហាងឆេងខ្ពស់ណាស់ដោយនៅពេលនេះក្រៅពីអ្នកដែលមានលទ្ធភាពទិញទាំងមូលយកទៅសែនព្រេន តាមកម្មវិធីនៅក្នុងគ្រួសារឬឱកាសផ្សេងៗហើយនោះក៏មានអ្នកនិយមទិញយកទៅហូបចុកជុំគ្នា។សម្រាប់អ្នកដែលមិនមានលទ្ធភាពទិញទាំងមូល ឬក៏សមាជិកតិចវិញ គេក៏អាចទិញជាគីឡូក៏បានផងដែរ ដោយការកុំម្ម៉ង់ គឺសឹងតែមិនចាំបាច់ហត់ធ្វើដំណើរទិញទេ គឺអាចបញ្ជាទិញ តាមទូរស័ព្ទ ឬតាមបណ្តាញសង្គមក៏បានផងដែរ។ មកដល់ពេលនេះ មិនមែនជ្រូកខ្វៃទាំងអស់ សុទ្ធតែជាជ្រូកក្លាស្សេដែលគេនាំចូលដោយខុសច្បាប់ទាំងអស់នោះទេ ប៉ុន្តែដោយសារតែតម្រូវការខ្ពស់អាចមានក្រុមជនខិលខូចលួចបន្លំនាំចូល ដើម្បីចំណេញ ឬ មួយនៅពេលដែលទីផ្សារសាច់ជ្រូកនៅក្នុងស្រុកមិនអាចផ្គត់ផ្គង់ទំហំជ្រូក ដែលត្រូវខ្នាតសម្រាប់យកទៅខ្វៃបានគ្រប់គ្រាន់ ដូច្នេះហើយបានជាយើងត្រូវតែប្រុងប្រយ័ត្ន។ ជាក់ស្តែង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានអះអាងកាលពីពេលថ្មីៗនេះថា ខ្លួនទើបតែរឹបអូស និងដុតបំផ្លាញ ជ្រូក និងសរីរាង្គជ្រូកបង្កកសរុបប្រមាណជា ១.៧៦០ គីឡូក្រាម ស្មើនឹង៨៨ ក្បាល ដែលគេបានក្លាសេទុកក្រោយមានការលួចនាំចូលដោយខុសច្បាប់ ដោយជ្រូក ទាំងនេះថែមទាំង មានផ្ទុកវីរុសជំងឺឆ្លង ប៉េស្ត្រអាហ្វិក (ASFV)ថែមទៀតផង ។ ពាក់ព័ន្ធនឹងការរកឃើញជ្រូកកា្លស្សេខុសច្បាប់ និងផ្ទុកជំងឺទាំងនេះ លោក […]