Related Articles
ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប
ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]
ញាក់សាច់ហើយ បារ៉ាស់ដែកធ្លា.ក់ត្រូវបុរសម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល
ញាក់សាច់ហើយ បារ៉ាស់ដែកធ្លា.ក់ត្រូវបុរសម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល ញាក់សាច់ហើយ បារ៉ាស់ដែកធ្លា.ក់ត្រូវបុរសម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល រាជធានីភ្នំពេញ ៖ បារ៉ាស់ដែកដែលម្ចាស់ឃ្លាំងស្តុកទំនិញមួយកន្លែងដាក់កាត់ទទឹងផ្លូវការពារមិនឲ្យរថយន្តធុនធំផ្សេងបើកឆ្លងកាត់ ក្រៅតែពីរថយន្តរបស់ខ្លួននោះបានរបូតច្រវ៉ាក់សម្រាប់ទាញបិទ-បើក បណ្ដាលឱ្យធ្លាក់លើបុរស២នាក់កំពុងជិះម៉ូតូឆ្លងកាត់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ទាំងព្រឹក ។ បន្ទាប់ពីមានហេតុការណ៍បែបនេះ ត្រូវបានមហាជនរិះគន់ខ្លាំងៗដល់ម្ចាស់ឃ្លាំងខាងលើ ដែលបានដាក់បារ៉ាស់ដោយចិត្តឯងនៅលើផ្លូវសាធារណៈហើយបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃបែបនេះ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខឃ្លាំងស្តុកទំនិញគ្មានយីហោ ស្ថិតនៅតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះទាំង២នាក់ខាងលើ ១-ឈ្មោះនាង ស៊ីន អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាលរងរបួសធ្ងន់ និងទី២-ឈ្មោះឈរ ភក្តី អាយុ៣៤ឆ្នាំ ជាអ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសស្រាល ។ តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ឃ្លាំងខាងលើបានឲ្យសន្តិសុខបើកបារ៉ាស់ដើម្បីបើកផ្លូវឲ្យរថយន្តកុងតឺន័រក្រុមហ៊ុនរបស់ខ្លួនបើកចូលទៅដាក់ទំនិញនៅក្នុងឃ្លាំង ។ លុះពេលរថយន្តចូលទៅផុតសន្តិសុខក៏ទាញបារ៉ាស់បិទវិញ ចំណែកបុរសរងគ្រោះទាំង២នាក់ក៏បានជិះម៉ូតូទៅដល់ ស្រាប់តែរបូតច្រវ៉ាក់សម្រាប់ទាញបិទនិងបើកបារ៉ាស់ខាងលើសង្កត់លើបុរសរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់តែម្ដង ។ ក្រោយពេលកើតហេតុ នគរបាលសង្កាត់ដង្កោបានចុះទៅពិនិត្យទីតាំងនោះនិងបានឲ្យម្ចាស់ឃ្លាំងសម្របសម្រួលជាមួយជនរងគ្រោះទាំង២នាក់ដោយឲ្យចេញសំណងទៅជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុប៉ុន្តែអត់ដឹងថាត្រូវរ៉ូវគ្នាប៉ុន្មាននោះឡើយ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានអាជីព ជាចំណែកមួយមិនអាចខ្វះបាន ដើម្បីឱ្យសង្គមប្រជាធិបតេយ្យដើរទៅមុខ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានអាជីព ជាចំណែកមួយមិនអាចខ្វះបាន ដើម្បីឱ្យសង្គមប្រជាធិបតេយ្យដើរទៅមុខ ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ដើម្បីឱ្យសង្គមប្រជាធិបតេយ្យមួយដើរទៅមុខបាន ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមពីអ្នកសារព័ត៌មានអាជីព ពីព្រោះអ្នកសារព័ត៌មានជាអ្នកផ្តល់នូវចំណេះដឹង ទៅដល់ប្រជាពលរដ្ឋដែលព័ត៌មានទាំងអស់នោះ នឹងក្លាយជាធាតុចូលសំខាន់ មុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។ លោករដ្ឋមន្ត្រី បានលើឡើងថា ការពិតការបោះឆ្នោត និងសារព័ត៌មានសេរី ក៏មិនមែនគ្រប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយនោះជាប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបោះឆ្នោតជាការកំណត់ នៃដំណើរការរបស់រដ្ឋអំណាចមួយ រដ្ឋាភិបាលមួយ សារព័ត៌មានក៏ជាអ្នកជូនដំណឹងបង្ហាញពីការជឿនលឿន ដែលគេហៅថាប្រជាធិបតេយ្យដោយមានការចូលរួម ដោយសារអ្នកសារព័ត៌មានជាអ្នកផ្តល់ដំណឹងគ្រប់គ្រាន់សម្រាប់ប្រជាជន ទទួលបានព័ត៌មានគ្រាប់គ្រាន់ ហើយប្រជាជនទទួលបានព័ត៌មានគ្រប់គ្រាន់គាត់ធ្វើការជ្រើសរើសបានល្អ»។ ការបញ្ជាក់បែបនេះរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា» នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយវិទ្យានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា។ លោក ខៀវ កាញារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ […]