Related Articles
ព្រះចៅអធិការវត្តភ្នំក្រឡាញ់ នៅតំបន់ស្រយាលក្នុងខេត្តក្រចេះ អំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជនចូលរួមកសាងសមិទ្ធផលក្នុងវត្តតាមសទ្ធាជ្រះថ្លា
ក្រចេះ)៖ ព្រះចៅអធិការវត្តពន្លឺពេជ្រគិរីរាម ហៅវត្តភ្នំក្រឡាញ់ ភូមិសោបលើ ឃុំសោបលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបិណ្ឌបាត្រចំពោះពុទ្ធបរិស័ទព្រមទាំងសប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចូលរួមនៅក្នុងកម្មវិធីបុណ្យពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធ១០៩អង្គ កាន់អង្គឆ្លងដើមពោធិ៍ទាំង៩ និងសមិទ្ធផលផ្សេងៗក្នុងវត្ត ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៣ខាង។ ទន្ទឹមនឹងការជូនដំណឹងខាងលើ ព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយកសាងសមិទ្ធផលក្នុងវត្តដាច់ស្រយាលមួយនេះតាមសទ្ធាជ្រះថ្លាផងចុះ។ ព្រះគ្រូសច្ចកល្យាណា សេន នរ៉ា ចៅអធិការវត្តពន្លឺពេជ្រគិរីរាម ភ្នំក្រឡាញ់ បានមានសង្ឃដីកាថា ព្រះអង្គរួមជាមួយគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើបុណ្យដើម្បីតម្កល់ទុកជាវត្ថុស័ក្ដិសិទ្ធិនៅក្នុងទីវត្តអារាម សម្រាប់ជាទីសក្ការរបស់ពុទ្ធបរិស័ទទូទៅគោរពបូជាគ្រប់ៗជំនាន់តរៀងទៅ។ ចំណែកបុណ្យនេះឈ្មោះថាណ្យពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធ១០៩អង្គ ដែលមាននៅក្នុងព្រះត្រ័យបិដក ហើយមានទាំងបុណ្យឆ្លងផ្លូវបេតុង និងបុណ្យកាន់អង្គឆ្លងដើមពោធិ៍ថ្វាយព្រះសម្មាសម្ពុទ្ធទាំង៥ និងព្រះអនន្តទាំង២ និងព្រះអគ្គសាវកព្រះសារីបុត្រ និងព្រះមោគ្គល្លានផងដែរ។ ព្រះគ្រូ សេន នរ៉ា មានសង្ឃដីកាបន្តថា នៅក្នុងកម្មវិធីបុណ្យមានការនិមន្តព្រះសង្ឃចំនួន១០៩អង្គបិណ្ឌបាត្រ ចំណែកនៅពេលរាត្រីនៃកម្មវិធីបុណ្យនេះ ក៏មានក្រុមសិល្បល្ខោនបាសាក់នាយក្រិន សម្ដែងជូនទស្សនា។ ដោយឡែក តារាកម្លែង នាយកុយ និងតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ ក៏អញ្ជើញចូលរួមផងដែរ។ ព្រះអង្គក៏បានជូនដំណឹង និងអញ្ជើញពុទ្ធបរិស័ទ […]
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូនេស៊ី
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូនេស៊ី រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ តាមសេចក្តីប្រការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង […]
ហ្វីលីពីន ស្នើសុំជំនួយពីសហរដ្ឋអាមេរិក និងជប៉ុន ខណៈប្រេងដែលលិចធ្លាយរាលដាល កាន់តែខ្លាំង
ហ្វីលីពីន ស្នើសុំជំនួយពីសហរដ្ឋអាមេរិក និងជប៉ុន ខណៈប្រេងដែលលិចធ្លាយរាលដាល កាន់តែខ្លាំង ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បាននិយាយថាខ្លួនបានស្នើសុំជំនួយពីជប៉ុន និងសហរដ្ឋអាមេរិក ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រង និងសម្អាតប្រេងដែលរសាត់អណ្ដែត លើផ្ទៃទឹកសមុទ្រអស់រយៈពេលជាង១០ថ្ងៃមកនេះ ក្រោយការលិចកប៉ាល់ដឹកប្រេងមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។ កប៉ាល់ដឹកប្រេងមានឈ្មោះថា The Princess Empress បានផ្ទុកប្រេង ៨០០,០០០លីត្រ នៅពេលដែលវាបានលិចនៅឯតំបន់សមុទ្រនៃកោះ Mindoro ស្ថិតនៅភាគខាងត្បូងរដ្ឋធានី ម៉ានីលកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្ន កប៉ាល់នេះត្រូវបានគេជឿជាក់ស្ថិតនៅក្រោមរលកសមុទ្រជម្រៅ ៤០០ម៉ែត្រ ប៉ុន្តែខាងអាជ្ញាធរហ្វីលីពីនសារភាពថាមិនមាន សមត្ថភាពស្រង់កប៉ាល់ និងសម្អាតប្រេងចេញពីផ្ទៃទឹកសមុទ្រនោះទេ។ បើតាមអាជ្ញាធរហ្វីលីពីន ជប៉ុនបានបញ្ជូនកងកម្លាំងឆ្មាំសមុទ្រមួយក្រុមមកកាន់រដ្ឋធានីម៉ានីល ដើម្បីគាំទ្រដល់ការស៊ើបអង្កេតលើករណីលិចកប៉ាល់ដឹកប្រេង ក៏ដូចជាណែនាំពីរបៀប សម្អាតប្រេងចេញពីផ្ទៃទឹកសមុទ្រ។ រដ្ឋាភិបាលទីក្រុងម៉ានីល ក៏បានស្នើសុំជំនួយពីសហរដ្ឋអាមេរិកផងដែរ តែមិនមានការបញ្ជាក់លម្អិតនោះទេ រីឯខាងស្ថានទូតអាមេរិកប្រចាំរដ្ឋធានី ម៉ានីល ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។ គួរបញ្ជាក់ថា បើតាមក្រសួងបរិស្ថានហ្វីលីពីន ការលិចធ្លាយប្រេងចេញពីកប៉ាល់ The […]