Related Articles
ការអត្ថាធិប្បាយរបស់មេដឹកនាំបារាំងធ្វើឱ្យមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ងឿងឆ្ងល
ការអត្ថាធិប្បាយរបស់មេដឹកនាំបារាំងធ្វើឱ្យមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ងឿងឆ្ងល អ្នកនយោបាយជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បានលើកឡើងថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉េនុយអែល ម៉ាក្រុង (Emmanuel Macron) លើកោះតៃវ៉ាន់ បានបង្កអោយមានការងឿងឆ្ងល់ ដោយឆ្ងល់ថាតើឧត្តមគតិនៃសេរីភាព សមភាព និងភាតរភាពរបស់បារាំងឥឡូវនេះ ហួសសម័យហើយឬយ៉ាងណា។ លោក ម៉ាក្រុង នៅក្នុងការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍មួយក្នុងដំណើរទៅកាន់ប្រទេសចិនដែលមានបំណងបង្ហាញពីការរួបរួមរបស់អឺរ៉ុបលើគោលនយោបាយចិន បានព្រមានកុំអោយអឺរ៉ុបធ្លាក់ចូលទៅក្នុងវិបត្តិតៃវ៉ាន់ដែលជំរុញដោយអាមេរិក និងប្រតិកម្មហួសហេតុរបស់ចិន។លោកក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសហរដ្ឋអាមេរិក និងដើម្បីក្លាយជា«ប៉ូលទីបី»នៅក្នុងកិច្ចការពិភពលោក រួមជាមួយនឹងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ពីថ្ងៃសៅរ៍ទី ៨ ដល់ទី ១០ ខែមេសា បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ត្រឡប់ពីដំណើរទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកស្រីបានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy ។ ប្រទេសបារាំង ក៏ដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែបានរក្សាវិទ្យាស្ថានការទូតនៅទីក្រុងតៃប៉ិ និងបានចូលរួមជាមួយសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិកក្នុងការគូសបញ្ជាក់តម្រូវការសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោក Jeff Liu បានប្រាប់អ្នកយកព័ត៌មានថា៖«ក្រសួងការបរទេសសម្តែងការអរគុណចំពោះប្រទេសបារាំងចំពោះការបង្ហាញការព្រួយបារម្ភអំពីសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ជាច្រើនដង និងនៅកន្លែងអន្តរជាតិជាច្រើន […]
CAMSOC ជូនដំណឹងដល់ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស អញ្ជើញទស្សនាប្រាសាទអង្គរវត្តដោយឥតគិតថ្លៃ
CAMSOC ជូនដំណឹងដល់ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស អញ្ជើញទស្សនាប្រាសាទអង្គរវត្តដោយឥតគិតថ្លៃ (ភ្នំពេញ)៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសជូនដំណឹងដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ទាំងអស់ ដែលកំពុងចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ គឺអាចអញ្ជើញចូលរួមទស្សនាប្រាសាទអង្គរវត្ត ដោយឥតគិតថ្លៃ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី សម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលកំពុងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទាំងអស់ ដែលមានបណ្ណសម្គាល់ខ្លួន (Games ID Card) គឺអាចទាក់ទងមកលេខាធិការដ្ឋាន ឬភ្នាក់ងារគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC ដើម្បីរៀបចំដំណើរទស្សនាកម្សាន្ដ នៅប្រាសាទអង្គរវត្តដោយឥតគិតថ្លៃ ។ សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ […]
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា ប្រឆាំងដាច់ខាតការឈ្លានពានរដ្ឋអធិបតេយ្យ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា ប្រឆាំងដាច់ខាតការឈ្លានពានរដ្ឋអធិបតេយ្យ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានថ្លែងថា កម្ពុជាប្រកាន់ខ្ជាប់នូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា និងប្រឆាំងដាច់ខាត ចំពោះការឈ្លានពាននូវរដ្ឋអធិបតេយ្យ ដោយប្រើកម្លាំង ឬការគំរាមកំហែងដោយប្រើកម្លាំង។ ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឆ្លងបទពិសោធន៍អតីតកាល សម្រាប់កម្ពុជា គឺនៅតែរក្សាទស្សនទានថា មានតែការចរចាទេទើបបញ្ចប់សង្គ្រាមបាន ពោលមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការប្រែប្រួលដ៏ស្មុគស្មាញ តានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្ននេះ ដែលបណ្តាលមកពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចធំៗ ដែលបានធ្វើឲ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ជាសាកលនោះ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលជាប្រទេសដ៏សកម្មមួយ នៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព […]