រោងចក្រផលិតបារីនៅស្រុកបាទី មានពិតជាច្បាប់អនុញ្ញាតត្រឹមត្រូវ , សូមសាធារណៈជនមេត្តាជ្រាប

CRT News


 ចេញផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥


ខេត្តតាកែវ ៖ រោងចក្រផលិតបារីនៅស្រុកបាទី មានពិតជាច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលអង្គភាពសារព័ត៌មាន CRT News យេីង សូមដកស្រង់ដូចខាងក្រោមនេះ ៖

              ព្រះរាជាណាចក្រកម្ពុជា
          ជាតិ សាសនា ព្រះមហាក្សត្រ

           លិខិតសុំទោសជាសារធារណៈ

ខ្ញុំបាទឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នចាងហ្វាងសារព័ត៌មាន CRT News ( www.chanrithynews.com) ។

កម្មវត្ថុ ៖ ខ្ញុំបាទសូមជម្រាបដំណឹងដល់សាធារណជនទូទៅ ជាពិសេសម្ចាស់ក្រុមហ៊ុន   LH-TBC (CAMBODIA) CO., LTD.
ផលិតនូវផលិតផលបារីម៉ាក HH 
ដែលមានទីតាំងស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

ខ្ញុំបាទបានធ្វេីការ ផ្សព្វផ្សាយពត័មាននាពេលកន្លងមក ដោយយោងតាមប្រភពព័ត៌មានមួយចំនួន និងបានអង្កេតផ្ទាល់ផងដែរ ប៉ុនែ្ត ដោយមានការខ្វះចន្លោះនូវទិន្នន័យនឹងរបាយការណ៍ភាគីខាងក្រុមហ៊ុន ដោយឈានទៅធ្វេីការផ្សព្វផ្សាយដែលជាហេតុនាំឲ្យមានភាពរាំងស្ទះក្នុងដំណើរអាជីវកម្មរបស់ក្រុមហ៊ុននិងមានការប៉ះពាល់ដល់អាជីវកម្មក្រុមហ៊ុនផងដែរ។

អាស្រ័យដូចបានជម្រាបជូននូវខ្លឹមសារខាងលើ សូមសារធារណៈជនទូទាំង មេត្តាប្រាបជាពត៌មានថា ៖ ដោយយោងតាមការបង្ហាញនូវក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ រវាងភាគីតំណាងខាងក្រុមហ៊ុនរោងចក្រ LH-TBC (CAMBODIA) CO., LTD. និងតំណាងក្រសួងពត៌មាន រួមទាំងអង្គភាពសារព័ត៌មាន CRT News យេីងខ្ញុំ ដែលក្នុងនោះមានសមាសភាពដូចខាងក្រោមនេះ ៖

១៖ ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងក្រុមការងារនៃក្រសួងពត៌មាន។
២៖ លោក ចាន់ ឫទ្ធី ចាងហ្វាងសារព័ត៌មាន CRT News ព្រមទាំងក្រុមការងារ ។
៣៖ តំណាងក្រុមហ៊ុនរោងចក្រផលិតបារី និងមេធាវី ។
៤៖ តំណាងមន្ទីរព័ត៌មានខេត្តតាកែវ

បន្ទាប់ពីទទួលពត៌មានពីអង្គប្រជុំនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ រួចមក យើងខ្ញុំទទួលបានពត៌មាននិងរបាយការណ៍មួយចំនួនបានអោយដឹងថា៖ ក្នុងហ៊ុន LH-TBC (CAMBODIA) CO., LTD. មានច្បាប់ទម្លាប់និងមានការបង់ពន្ធអាករជូនទៅរដ្ឋផងដែរ ។

ដូច្នេះសូមសាធារណៈជនទូទៅជ្រាបជាពត៌មាន និងសូមអធ្យាស្រ័យរាល់កង្វះខាតនៃការផ្សព្វផ្សាយព័ត៌មានយើងខ្ញុំចំពោះក្រុមហ៊ុន LH-TBC (CAMBODIA) CO., LTD. មេត្តាជ្រាបជាព័ត៌មាន៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top