
ចេញផ្សាយនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥
ខេត្តកណ្ដាល÷ នៅថ្ងៃទី០៨ មីនា ឆ្នាំ២០២៥ រឿងរ៉ាវដ៏ ហួសចិត្តមួយត្រូវបានកើតមានឡើងចំពោះអ្នកសារព័ត៌មានមួយម្នាក់ ខណៈដែលទទួល ទទួលរងនូវការគំរាមកំហែងដល់អាយុជីវិតនិងបានប្រើប្រាស់ហិង្សាទៅលើរូបគាត់ពីសំណាក់អ្នកមកចាក់គ្រឿងចាក់ ខណៈគាត់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅ ឃុំពញ្ញាឮ ស្រុកពញាឮ ខេត្តកណ្ដាល បានរាយការណ៍ប្រាប់ជុំវិញករណីក្រុមរថយន្តដឹកដីធំៗដែលមាន ឈ្មោះ តាដា ម្ចាស់និងមានកូនប្រុសឈ្មោះយឹម សុផានិត បាននាំគ្នាលួចជីកដីព្រែកយកទៅលក់យ៉ាងអាណាធិបតេយ្យ។
ក្រោយពីទទួលបានដំណឹងភ្លាមអ្នកសារព័ត៌មានម្នាក់បានរាយការណ៍ទៅកាន់ការិយាល័រ៉ែ ថាមពលស្រុកពញាឮ និងរាយការបន្ថែមទៅកាន់លោកអភិបាលស្រុកពញាឮ លោក ថន សុវណ្ណា និងបានចុះទៅថតរូបភ្លាមតែម្តង ដែលស្ថិតនៅភូមិព្រែកល្វាខ្លី ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។ ក្រោយថតរូបរួចរួចរាល់គាត់បានធ្វើដំណើរត្រឡប់ឡើងមកកាន់ផ្លូវជាតិ វិញស្រាប់តែមានបុរសម្នាក់ ឈ្មោះ យឹម ផានិត បើករថយន្ត Nissan ( នីសសាន់ )ពាក់ស្លាកលេខ ភ្នំពេញ 2U-7477 ត្រូវជាកូនម្ចាស់គ្រឿងចក្រ បានបើករថយន្តក្នុងល្បឿនលឿនសំដៅទៅបុកអ្នកសារព័ត៌មានរូបនោះ នៅកន្លែងដែលស្ងាត់ ដែលមិនមានមនុស្សនិងសំបូរទៅដោយព្រៃស្មោងសាន្ត ប៉ុន្តែអ្នកសារព័ត៌មានរូបនោះ គេចផុត ហើយបុរសខាងលើចុះមកកាច់សោរម៉ូតូពន្លត់ និងប្រតាយប្របត់គ្នា ហើយបានរត់គេចរួច ក៏ស្រែកឲ្យគេជួយ និងបានខលទូរសព្ទទៅកាន់អធិការនគរបាលស្រុកពេញឮ ដើម្បីសុំកិច្ចអន្តរាគមន៍។
សូមបញ្ជាក់ថា÷ អ្នកសារព័ត៌មានដែលរងគ្រោះនៅអំពីហឹង្សា និងចេតនាជិះបំបុក ពីសំណាក់ម្ចាស់គ្រឿងចក្រនេះ ឈ្មោះ មុំ មេសា អាយុ៤០ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ CNM មានអាស័យរស់នៅ ភូមិព្រៃក្តី ឃុំព្រែកតាតែន ស្រុកពញាឮ ខេត្តកណ្តាល។ ដែលទីតាំងកេីតហេតុស្ថិតនៅ ភូមិល្វាខ្លី ឃុំ/ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីប្រធានការិយាល័យស្រុកពញាឮមួយរូបបានឲ្យដឹងថា÷ ទីតាំងខាងលើនេះគឺពុំមានការអនុញ្ញាតពីស្រុកនោះទេ ដោយពួកគាត់បានធ្វើការហាមឃាត់ជាច្រើនដងមកហើយនិងណែនាំឲ្យម្ចាស់គ្រឿងចក្រខាងលើស្នើសុំទៅកាន់សាលាខេត្ត ដើម្បីធ្វើច្បាប់ឲ្យបានត្រឹមត្រូវ តែម្ចាស់គ្រឿងចាក់ខាងលើ មិនទាន់អនុវត្តតាមនោះទេ ហើយតែងតែលួចលាក់ជីកដីព្រែកមួយនេះយកទៅលក់ដដែលហើយគាត់ បានជម្រាបជូនទៅកាន់មន្ទីររ៉ែថាមពលខេត្តកណ្តាល ២ដងមកហើយដើម្បីសុំអន្តរាគមន៍ពីជំនាញខេត្តមកជួយឃាត់និងចាប់យកគ្រឿងចាក់ខាងលើ ដោយសារតែខាងស្រុកបានឃាត់ច្រើនដងមកហើយ តែគាត់នៅតែធ្វើ។ ហើយគាត់បានបន្តទៀតថា លោកអភិបាលស្រុកពញាឮ បានទទួលដំណឹងភ្លាមនិងរៀបចំកោះអញ្ជើញទាំង២នាក់ឪពុកនិងកូនមកជួបប្រជុំនៅសាលាស្រុកពញាឮនៅថ្ងៃចន្ទនេះហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
រីឯអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា÷ គាត់បានទទួលព័ត៌មាននេះហើយគាត់នឹងចាត់មន្ត្រីជំនាញអោយចុះទៅធ្វើការភ្លាមៗតែម្ដង។
ជុំវិញករណីខាងលើប្រធានសមាគមនិងអ្នកសារព័ត៌មានជាតិជាច្រើនបានថ្កោលទោសយ៉ាងខ្លាំង ជុំវិញការប្រើប្រាស់អំពើហិង្សានិងប៉ុនប៉ងធ្វើឃាតទៅលើអ្នកសារព័ត៌មានដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួនទៅតាមវិជ្ជាជីវៈ ថាជាអំពើសាហាវយោងខ្នងផុត ពីសំណាក់អ្នកមានលុយនិងមានអំណាចមកលើអ្នកសារព័ត៌មាន ហើយច្បាប់គួរតែចាត់វិធានយ៉ាងតឹងរឹងចំពោះបុគ្គលខាងលើនេះ។
ជុំវិញករណីខាងលើក្រុមអ្នកសារព័ត៌មាននិងសមាគមព័ត៌មានជាច្រើនស្នើសុំទៅកាន់ឯកឧត្តមស្នងការនគរបាលខេត្តកណ្ដាល និង លោក វរៈសេនីយ៍ឯក ដួង តេង អធិការស្រុកពញាឮ មេត្តាជួយរកយុត្តិធម៌ និងផ្ដល់ភាពយុត្តិធម៌ជូនអ្នកសារព័ត៌មានមួយរូបនេះផងទាន និងស្នើសុំឲ្យមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាល មេត្តាចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គ្រឿងចក្រខាងលើដែលកំពុងតែធ្វើអាជីវកម្មខុសច្បាប់។
ពាក់ព័ន្ធករណីខាងលេីនេះ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅ លោក ដួង តេង អធិការនគរបាលស្រុកពញាឮ ដោយលោកបានតបយេីងវិញថា ÷ មិនទាន់មានពាក្យបណ្តឹងមកដល់លោកនៅឡើយទេ ។
រីឯ លោក ថន សុវណ្ណា ដែលជាអភិបាលស្រុកពញាឮ អង្គភាពព័ត៌មានយើងមិនអាចផ្តល់កិច្ចសម្ភាសន៍បានទេ ដោយព្យាយាមតេទូរស័ព្ទទៅ ប៉ុន្តែមិនលេីក ម៉្យាងថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ (ថ្ងៃអាទិត្យ)។
អង្គភាពសារព័ត៌មានយើង មិនអាចសុំកិច្ចសម្ភាសន៍ពី លោក យិម ផានិត ដែលរស់នៅភូមិ,ឃុំ, ស្រុកពញាឮ និងដែលជាម្ចាស់គ្រឿងចក្រ និងរងការចោទប្រេីប្រាស់អំពីហឹង្សា ចេតនាជិះឡានបំបុក មកលើអ្នកសារព័ត៌មានបានទេ ព្រោះមិនមានលេខទូរស័ព្ទដែលអាចទំនាក់ទំនងបាន៕


