
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូ ឥស្សរជនជាន់ខ្ពស់ បានបន្តអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០២៥គ្រួសារទៀតមកពី ស្រុកអន្លង់វែង និងត្រពាំងប្រាសាទ ស្ថិតនៅក្នុងទីលានហាលដំឡូង ក្រុមហ៊ុន លឹម ហេង គ្រុប នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕








