
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង អមដំណើរដោយលោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ ដឹកនាំ មេបញ្ជាការរង និងមន្រ្តីក្រោមឱវាទសរុបចំនួន ៤៦នាក់ បានចុះការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់គណ:ប្រតិភូ ដឹកនាំឯកឧត្តម ឡាំង ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញចុះត្រួតពិនិត្យ ច្រកទ្វារតំបន់បឹងត្រកួន៕







