
រាជធានីភ្នំពេញ÷ តើមានសង្ឃឹមដែរឬទេ? ពលរដ្ឋដែលមានដីក្នុងតំបន់បឹងតាមោគ ដែលធ្លាប់អាស្រ័យផលកន្លងមកនឹងមានការទទួលបានការដោះស្រាយជូនបានដែរឬយ៉ាងណា? ដោយព្រោះថាលោកស្រី ហ៊ួយ តារាវីពេលនេះកំពុងតែដង្ហើយហៅឱ្យថ្នាក់ដឹកនាំកំពូលៗឲ្យជួយផង និងថែមទាំងអុជធូបបន់ស្រន់ឲ្យបារមីសក្កសិទ្ធិឋានទាំងបីចូលមកបញ្ចេញមហិទ្ធិឫទ្ធិដើម្បីបើកផ្លូឲ្យអំពើអាក្រក់វិនាសជំនួសមកវិញនូវយុត្តិធម៌ពិតយ៉ងពិតប្រាកដ។
អីយ៉ាសពិតជាមិនធម្មតាទេ! តើជឿឬមិនជឿ? អាចនឹងឋានទាំងបីមកប្រជុំគ្នាហើយពេលនេះ ខណៈដែលលោកស្រី ហួយ តារាវី នៅតែតស៊ូអង្វរក បន្តឱ្យប្រមុខរាជរដ្ឋាភិបាលកំពូលៗ មេត្តាជួយអន្តរាគមន៍លើរឿងដែលលោកស្រីដែលបានអះអាងថា ÷ លោកស្រីធ្លាប់អាស្រ័យផលលើដីចំនួន១៦ហិចតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយទទួលបន្តចេញពីពលរដ្ឋទាំង១៨គ្រួសារអាស្រ័យផលតាំងពីឆ្នាំ ១៩៨០ជាងរហូតមកទល់ឆ្នាំ២០២១ គឺលោកស្រីអាស្រ័យផលបន្ត។
តែបច្ចុប្បន្នឆ្នាំដល់ថ្ងៃ៨ មិនា ២០២៥ហើយ លោកស្រីនិងទទួលបាននូវយុត្តិធម៌សម្រាប់លោកស្រីដែលឬយ៉ាងណា? ព្រោះកន្លងមកដី១៦ហិចតារបស់លោកស្រីនោះត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញខណ្ឌព្រែកព្នៅបានអះអាងថាដីនោះជាដីអនុក្រឹត្យរបស់រដ្ឋទៅវិញ។
គួរំលឹកថា÷ កន្លែងមកកាលពីឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថាសម្ដេចនឹងពិនិត្យមើលរឿងនេះឡើងវិញពីព្រោះសម្តេចសោកស្តាយដោយបានចុះហត្ថលេខាលើដីអនុក្រឹត្យនេះមិនត្រឹមត្រូវដោយសារមន្ត្រីធ្វើខុស។
អស់លោកលោកស្រីប្រិយមិត្តជាទីមេត្រីពីមួយថ្ងៃ កន្លងទៅពីមួយថ្ងៃអស់រយៈពេលជាច្រើនពាន់ម៉ោងនិងជាច្រើនថ្ងៃ ហើយជាច្រើនខែរហូតដល់ម៉ោងនេះទៅហើយ ការទទូចរបស់លោកស្រី ហួយ ដារ៉ាវី តាមបណ្ដាញសង្គមនៅតែបន្តយំសោកឥតឈប់ឈរ ថាយុត្តធម៌ច្បាស់ជាត្រូវតែមានចំពោះលោកស្រីនោះ។
ហើយដោយឡែកចំពោះសាធារណជនទូទៅ ក៏នៅតែបន្តតាមដានដោយយកចិត្តទុកដាក់ព្រោះថាពេលបច្ចុបន្យនេះមានបុគ្គលមានលុយមានទ្រព្យបញ្ជាឲ្យគ្រឿងចក្រជាច្រើនសិបគ្រឿងយកមកធ្វើការលុបជាបណ្ដើរៗហើយ ហើយក៏មានកម្លាំងសម្ងាត់តាមឃ្លាំមើលបុគ្គលណាចេញមុខតវ៉ា ឬធ្វើសកម្មភាពមិនស្រួលនៅតាមផ្លូវសាធារណ: មិនថានៅក្បែរដីនោះឡើយគឺគេនឹងរាយការណ៍ជាបន្ទាន់ទៅមេរបស់គេ។
តើមានអ្នកណាខ្លះជាអ្នកបានយល់ឬពិចារណាអំពីដីក្នុងតំបន់បឹងតាមោគនោះថាជាដីអនុក្រឹត្យរបស់រដ្ឋ តែផ្ទុយមកវិញដីនេះបែរមានក្រុមហ៊ុនមួយកាន់កាប់ ហើយប្រែក្លាយជាឈ្មោះទ្រព្យអវិភាគ ពិតជាពិបាកយល់ហើយសាធារណជនអើយ។
តែទោះជាយ៉ាងណាក៏ដោយនាពេលថ្មីៗនេះលោកស្រី ហួយ តារាវី ត្រូវបានអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យចូលធ្វើការដោះស្រាយកាលពីថ្ងៃអង្គារទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះថាលោកស្រីមានជំហរនិងគោលបំណងចង់បានអ្វីដែរ ចំពោះដីនោះ? លោកស្រីកំពុងតែគិតពិចារណាថា តើលោកស្រីគួរតែទទួលបាននូវអ្វីឲ្យសមរម្យដែលជាជម្រើសរបស់លោកស្រី នេះបើយោងតាមអ្វីដែលលោកស្រីបានជម្រាបមកដូច្នេះ!។
សម្រាប់មហាជននៅតែតាមដានដោយយកចិត្តទុកដាក់អំពីករណីមួយនេះថាតើការរំពឹងជឿជាក់ដើម្បីឲ្យថ្នាក់ដឹកនាំកំពូលៗខាងលើ ដើម្បីចេញអន្តរាគមន៍ជួយគាត់ដើម្បីឱ្យបានផ្លែផ្កាយ៉ាងណានោះ ខណ:ទាំងលោកស្រីខំអុជធូបបន់ស្រន់គ្រប់ទិសទីរៀងរាល់ថ្ងៃដោយបួងសួងដល់អារុកអារក្សអ្នកតា ទេវតាក្នុងលោកទាំងបីឋាន ឲ្យមកពិនិត្យមើលរឿងនេះថាតើលោកស្រីអាចនឹងទទួលបានផ្លែផ្កាតាមសេចក្តីប៉ងប្រាថ្នានោះឬយ៉ាងណាដែរ?
តែទោះជាយ៉ាងណាក៏ដោយទាំងព្រះជន្មរាយុ របស់លោកស្រី ហួយ តារាវី កាន់តែចាស់ជរាហើយក៏មែនពិត តែទីបំផុតគឺនឹងកើតមានយុត្តិធម៌សម្រាប់លោកស្រីចំពោះបញ្ហាដីធ្លីបឹងតាមោគនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ៕





