រាជធានីភ្នំពេញ៖ អតីតថ្នាក់ដឹកនាំ និងសមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលស្និតជាមួយ លោក សម សេរី និងធ្លាប់ជាប់ពន្ធនាគារ បានចេញវីដេអូសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅរៀងរហូតទៅ។
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ពួកគេទាំង៦រូប បានចេញវីដេអូសំទោសសម្តេចតេជោ ហ៊ុន សែន នឹងសម្តេចបវរធីបតី ហ៊ុន ម៉ាណែត និងស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលពី ឯកឧត្តម យូ សេរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត។
នៅក្នុងវីដេអូ ពួកគេបានសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមផ្ញើខ្លួន ផ្ញើប្រាណ ដើម្បីបម្រើជីវភាពនយោបាយ ចាប់ពីថ្ងៃនេះតទៅ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ និង សម្តេចបវរធីបតី ហ៊ុន ម៉ាណែត
ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។
សមាជិកបក្សប្រឆាំងទាំង៦រូប ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នោះ រួមមាន៖
១៖ លោក ខេម មា ហៅខេមរ៉ា អតីត អគ្គលេខាធិការរងទី២ អតីតរណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន១០ឆ្នាំ ។
២៖ លោក ចាន់ ស្នា អតីតគណកម្មការនាយករណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៦ឆ្នាំ ។
៣៖ លោក ឃុន ណាគង់ អតីតគណៈកម្មការនាយករណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៥ឆ្នាំ។
៤៖ លោក លាវ យី អតីត គណកម្មការអចិន្ត្រៃយ៍រណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៥ឆ្នាំ។
៥៖ លោក ចាន់ ឬទ្ធី សមាជិកបក្សប្រឆាំង ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៣ឆ្នាំ ។
៦៖ លោក អ៊ឹន ស៊ីម៉ាណាន់ សមាជិកសម្ងាត់របស់ លោក សម សេរី ។
ថ្លែងក្នុងឱកាសនៃការសុំចូលរួមជីវភាពនយោបាយ របស់អតីតក្បាលម៉ាស៊ីនបក្សប្រឆាំងក៏ដូចជាក្រុមចលនា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទាំង៦រូប ដែលបាន សុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានថ្លែងថា ៖ ពួកគាត់ដែលប្រឆាំងជាងម្ភៃឆ្នាំកន្លងមក គឺគ្មានអ្វីក្រៅពីការផ្តល់ វិប្បដិសារដល់ក្រុមគ្រួសារ ,ជាប់ពន្ធាគារ , អស់ទ្រព្យសម្បតិ្ត , ក្បាលត្រូវរងនិងដំបង ខែល ស្វាយកាំភ្លើង ។ល។ រីឯប្រពន្ធយកប្តីថ្មីខណ:ប្តីកំពុងជាប់ពន្ធនាគារ ...។ជាដើម។
ពួកគាត់ទាំង៦រូប បានបន្តទៀតថា ៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរដទៃទៀត សូមកុំយកតម្រាប់តាម ពួកគាត់ដែលប្រឆាំងកន្លងមក គឺគ្រាន់តែបំពេញ មិច្ឆារតាក្រុមមេដឹកនាំក្រៅស្រុកតែប៉ុណ្ណោះ ដែលញុះញង់អោយខ្មែរនិងខ្មែរឈ្លោះគ្នាបែកបាក់ផ្ទៃក្នុង បង្កើតព្រឹទ្ធការណ៏នានា បន្ទុចបង្អាប់អ្នកវិនិយោគទុននានា កុំអោយមកបោះទុននៅស្រុកខ្មែរ តែប៉ុណ្ណោះ។
ជាទីបព្ចាប់អតីតក្រុមប្រឆាំងទាំង៦រូប លើកដៃប្រណមជូនពរ សម្ដេចតេជា ហ៊ុន សែន និងក្រុមគ្រួសារ សម្តេចបវរធីបតី ហ៊ុន ម៉ាណែត និង ក្រុមគ្រួសារ សូមសម្តេច ជួបប្រទះ សុខភាព បល្លង្ក មាំមួន ប្រាជ្ញវាងវៃ ដើម្បីជាម្លប់ត្រជាក់ត្រជុំ ដល់ប្រជារាស្រ្តខ្មែរតរៀងរហូតទៅហ្មង៕