រោងចក្រផលិតបារីចិនមួយកន្លែង ដែលកំពុងសម្ងំលាក់ខ្លួន និងបង្កើនបទល្មើសយ៉ាងអាថ៌កំបាំង នៅសង្កាត់ភ្លើងឆេះរទេះ , យប់មិញមានការដុតសារធាតុផ្សំ សំរាប់បម្លែងជារី សង្ស័យអាចបំផ្លាញភស្តុតាងចោល (វគ្គ២ )

CRT News


ផ្សាយចេញនៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥


រាជធានីភ្នំពេញ÷ អង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយ(វគ្គ១)រួចមកហើយ កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពីចំណុចទីតាំងនៅសង្កាត់ភ្លើងឆេះរទេះ  ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជារោងចក្រផលិតនិងចែកចាយបារីចិនខុសច្បាប់របស់ចិន ដោយមានរថយន្តជាច្រើនគ្រឿងចេញចូលដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។


អង្គភាពអ្នកសារព័ត៌មានយើង បានតាមប្រម៉ាញ់ រថយន្តដឹកទំនិញគេចពន្ធ ចេញពីទីតាំងរោងចក្រផលិតបារីចិន តាមរូបភាព និងវីដេអូ ដែលបានផ្សព្វផ្សាយ។


អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណៈ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហារីកជាច្រើននិងគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ  ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង ដែលធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាឪកាសបេីកដៃអោយឈ្មួញទុច្ចរិត និងបក្សពួកយកលុយដាក់ហោប៉ៅធ្វេីមានបានសំរាប់ បក្សពួកខ្លួនឯងតែប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយពីសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបាត់ចំណូលចូលជាតិសោះឡើយ។


រោងចក្រផលិតបារីគេចពន្ធមិនមានស្លាកយីហោមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

ជនចិនទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។


ដោយឡែកនៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២៥នេះ នៅវេលាម៉ោង៦និង៣៦នាទីល្ងាចអង្គភាពអ្នកសារព័ត៌មានយើង បានក្រឡេកឃើញមានភ្លើងឆេះនៅក្នុងរោងចក្រ ដោយមិនដឹងថាការឆេះនោះ គឺជាការដុតបំផ្លាញកាកសំណល់សារធាតុអ្វីនោះឡើយ គ្រាន់តែឃើញរថយន្តរបស់ជនជាតិចិន ចេញចូលៗនិងមានកម្មករចេញចូលៗនៅទីនោះផងដែរ ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ   និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ   សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។ 


ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។


ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពព័ត៌មាន CRT News យេីងបានធ្វើកិច្ចសម្ភាសន៍ជាមួយ លោក សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ ដោយលោកបានបព្ជាក់ថា លោកមិនបានដឹងទេ ពីករណីដុតបារី ឬ ថ្មាំជក់ យប់មិញនេះ ដោយលោករវល់ទៅកម្មវិធីការ បងប្អូននៅខេត្ត។


អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top