សមត្ថកិច្ចឆ្មក់បង្ក្រាបជនជាតិចិននិងជនបរទេសមួយចំនួនទៀត ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវក្នុងខុនដូរជិត២០០នាក់, សង្ស័យសម្បុកល្បែងតាមអនឡាញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅទីតាំងអគារមួយកន្លែង ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ បង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិននិង ជនបរទេសផ្សេងទៀតប្រុសស្រីជាង១៧០នាក់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅអគារខុនដូរ ផ្ទះលេខ១៩ ផ្លូវ៤៩៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពបានបង្ហើបឲ្យដឹងថា៖ ទីតាំងអាគារខុនដូរខាងលើត្រូវបានពលរដ្ឋរាយការណ៍ជូនកម្លាំងសមត្ថកិច្ចថា៖ មានជនបរទេស ភាគច្រើនជាជនជាតិចិន តែងតែចេញចូល និងសង្ស័យថា៖ ប្រព្រឹត្តបើកល្បែងអនឡាញ ដូច្នេះហើយ នៅរសៀលថ្ងៃទី៣១ខែមិនាឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចំរុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្មក់បង្ក្រាប ចូលបង្ក្រាបទីតាំងខាងលើ ដោយបានឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីប្រហែលជាង១៧០នាក់ (ភាគច្រើនជនជាតិចិន)និងបានដកហូតសំភារៈវត្ថុតាំងមួយចំនួនផងដែរ ។