តុលាការចេញលិខិតបង្គាប់ឲ្យអតីត លោកឧកញ៉ា ឌួង ឆាយ ប្រគល់កូនស្រីទៅអ្នកស្រី ដេត ម៉ាលីណា ក្នុងរយៈពេល ៧ថ្ងៃ ជាកំហិត

CRT News
0 minute read



រាជធានីភ្នំពេញ៖ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតបង្គាប់ឲ្យឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ (អតីតឧកញ៉ា ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្ត ដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រី ឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឲ្យទៅឈ្មោះ ដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬ ប្រគល់ឲ្យមកអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេច ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឲ្យបានឆាប់រហ័សក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។

លិខិតដដែលនេះ បានបញ្ជាក់ថា៖ ក្នុងករណីលោក ឌួង ឆាយ ពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចនោះទេ អាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top