អុញនោះ! ពេលនេះអាជ្ញាធរមូលដ្ឋានបាននិយាយហើយថា៖ រោងចក្រផលិតបារីគ្មានច្បាប់អនុញ្ញាតចេញពីមូលដ្ឋានសោះ ទាំងគ្មានអាជ្ញាធរណាចុះទៅត្រួតពិនិត្យមើលនោះឡើយ!!! (វគ្គ២)

CRT News


ចេញផ្សាយថ្ងៃទី19 ខែមិនា ឆ្នាំ2025


រាជធានីភ្នំពេញ ៖បើយោងតាមការផ្ដល់ដំណឹងរបស់ចៅសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌដំបូលបានបញ្ជាក់ច្បាស់ៗមកសារព័ត៌មានយើងថា៖ លោកចៅសង្កាត់មិនបានចេញច្បាប់អនុញ្ញាតណាមួយពីសង្កាត់នោះឡើយ។ ជាងនេះទៅទៀតលោកបានបន្ថែមទៀតថា៖ គ្មានអាជ្ញាធរណាមកត្រួតពិនិត្យរោងចក្រមួយនេះឡើយ!!!។


គួររំលឹកផងដែរថា៖ កន្លងមកទីតាំងរោងចក្រផលិតបារីរបស់ ចិន១កន្លែង លាក់ខ្លួនពួកអាត្មា នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ  ដែលជាកន្លែងផលិតបារីគេចពន្ធ ស្តុកចែកចាយ ទៅប្រទេសវៀតណាម នឹងប្រទេសចិន នឹងតាមបណ្តោប្រទេសផ្សេងៗទៀត កំពុងបង្កើនខ្លួន បញ្ជាក់ប្រាប់មហាជន ថា៖ ខ្លួនមានខ្នងបង្អែកដ៏រឹងមាំ ដោយឡែកប្រជាពលរដ្ឋនៅក្នុងតំបន់ខ្សិបៗៗថា៖ សូម្បីតែ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានប៉ះ តើរោងចក្រផលិតបារីគេចពន្ធមួយកន្លែងនេះ ជារបស់អ្នកណា?


បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះ  បុគ្គលិកមិនត្រូវអោយទៅផ្ទះនោះទេ គឺបានន័យថា ៖ធ្វើការនៅក្នុងនឹង សំរាកនៅទីនេះតែម្តង ប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយ គឺមិនងាយស្រួលក្នុងការសុំច្បាប់ឡើយ។


ប្រភពបានបន្តឱ្យដឹងទៀតថា៖ រាល់ការចេញចូលគឺត្រូវបានរឹតបន្តឹង បិទទ្វាជិតៗ រីឯទំនិញដែលត្រូវបានដឹកចេញចូលវិញ មានមេការ និងមានអ្នកចាំមើលផ្លូដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត បើមើលពីខាងក្រៅនៅទីនោះ ជាឃ្លាំងធម្មតា ថែមមានដាក់ផ្លាកជួលថែមទៀតផង ទាំងនេះគ្រាន់តែជាកាបំបាំងភ្នែកមហាជនតែប៉ុណ្ណោះ ការពិតនៅខាងក្នុងគឺសំងំលួចកាក់ផលិតបារីសោះ ។


ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុចទីតាំងផ្ទាល់ ដើម្បីផ្ដិតយករូបភាពនិងសកម្មភាពវីដេអូមួយចំនួន នៃការដឹកទំនិញចេញចូល របស់ទីតាំងខាងលើ ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ ក្នុងនាមគណះមេបញ្ជារការឯកភាព គួរចាត់វិធានការយ៉ាងណាវិញ ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់នៅខណ្ឌកំបូល ដែលជាប្រភពផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេស៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top