រោងចក្រផលិតបារីគេចពន្ធ ខុសច្បាប់របស់ចិន ដ៏ធំបានលាក់ខ្លួនពួនអាត្មានៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (វគ្គ២)

CRT News

 


ចេញផ្សាយថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥


ខេត្តកំពង់ស្ពឺ ÷ទីតាំងរោងចក្រផលិតបារីចិនដ៏ធំមួយកន្លែង បានលាក់ខ្លួន ពួនអាត្មា ក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាកន្លែងផលិតបារីគេចពន្ធ និងស្តុកចែកចាយ ទៅតាមបណ្តាប្រទេសផ្សេងៗទៀត ដែលជាដៃគូរសហការជាមួយពួកគេ។


បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា÷ ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះ គឺបុគ្គលិកមិនត្រូវអោយទៅផ្ទះនោះទេ គឺបានន័យថា ធ្វើការនៅក្នុងអាគារនិង សំរាកនៅទីនេះតែម្តង ប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយរោងចក្រមិនអនុញ្ញាត

ពួកគេអាចសុំច្បាប់បានទេ។


ដោយឡែកចំពោះបុគ្គលិកកម្មករនយោជិតម្ចាស់រោងចក្រ មិនត្រូវបានជ្រើសរើសយកអ្នកមានទៅរស់នៅក្បែរនេះនោះឡើយ ចាំបាច់ជ្រើសរើសអ្នកពីរចម្ងាយ ដោយខ្លាចដឹងរឿងផ្ទៃក្នុងទាំងនេះគឺជាយុទ្ធសាស្ត្រមួយដែលជាការអនុវត្តផ្ទុយពីនឹងច្បាប់ស្ដីពីការងារផងដែរ។ 


ប្រភពបានបន្តឱ្យដឹងទៀតថា÷ រាល់ការចេញចូលគឺត្រូវបានរឹតបន្តឹង រីឯទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការ និងមានអ្នកចាំមើលផ្លូដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ។


ជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើងបានធ្វើការទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដោយលោកមេឃុំរកាកោះ បានជម្រាបមកវិញថា÷ លោកមិនបានដឹងរឿងទាំងអស់នេះទាល់តែសោះ ដោយសារគេមិនបានធ្វើការផ្ដល់ដំណឹងជូនលោក។


ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា÷ ឯកឧត្តម ជាម ច័ន្ទសោភ័ណក្នុងនាមគណះមេបញ្ជារការឯកភាពខេត្តកំពង់ស្ពឺ គួរចាត់វិធានការយ៉ាងណាវិញ ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់នៅ ស្រុកគងពិសី ដែលជាប្រភពផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេស។


អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ចផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋ ពីរោងចក្រផលិតបារីខុសច្បាប់ ដែលគ្មានស្លាកយីហោ។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top