ច្រកព្រំដែនប្រាសាទកំពុងបើកដៃឲ្យឈ្មួញជនជាតិវៀតណាម នាំទំនិញចូលមកទឹកដីកម្ពុជាដោយខុសច្បាប់

CRT News


ខេត្តស្វាយរៀង៖ យោងតាមប្រភពច្បាស់ការថា៖ មានរថយន្តជាច្រើនគ្រឿងបំពាក់ដោយស្លាកលេខវៀតណាម កំពុងតែសារាចរណ៍ដឹកទំនិញសព្វសារពើចូលមកទឹកដីកម្ពុជាទាំងខុសច្បាប់នៅពេលយប់អាធ្រាត។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលដំណឹងដូច្នោះអ្នកសារព័ត៌មានមួយចំនួនក៏បានចុះទៅពិនិត្យមើលទីតាំងភូមិសាស្ត្រទាំងនោះស្ថិតនៅភូមិសាស្រ្តព្រំដែនខេត្តស្វាយរៀង ក៏ឃើញមានរថយន្តដែលមានស្លាកលេខវៀតណាមជាច្រើនគ្រឿងដឹកទំនិញទាំងខុសច្បាប់ចូលមកទឹកដីកម្ពុជានៅត្រង់ចំណុចឃុំសាស្ត្រដែលមានលេខ GPS :48P 6285461215641 ពិតប្រាកដមែន។

ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកអ្នកសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ច្រក់ព្រំដែនប្រាសាទដើម្បីឲ្យលោកបញ្ជាក់ថា៖ មូលហេតុអ្វីបានជាមានរថយន្តទាំងអស់នោះដឹកចូលកម្ពុជាទាំងយប់អាធ្រាត្រដូច្នោះ? ក៏ប៉ុន្តែទូរសព្ទចូលហើយលោកមិនបានលើកឡើយ។

សូមជម្រាបថា៖ ខណៈដែលមានការដឹកជញ្ជូនចូលមកទឹកដីកម្ពុជា មានទាំងកម្លាំងការពារព្រំដែនកំពុងតែបើកខ្សែឱ្យឈ្មួញវៀតណាមបើកឡានចូលមកដោយសេរីមិនមានការហាមឃាត់នោះឡើយ ថ្វីត្បិតតែនៅចំពោះមុខអ្នកសារព័ត៌មានក៏ដោយ ហើយ
មិនឆ្ងាយគ្នានោះទេទីតាំងនោះត្រូវបានអ្នកមើលការខុសត្រូវជាអ្នកអះអាងថា៖ ជាមន្ត្រីគយប្រចាំនៅច្រកនោះផងដែរ ក៏ប៉ុន្តែបុគ្គលមួយចំនួនដែលអះអាងថាជាគយនោះនៅពេលដែលមានការចោទសួរចំពោះមុខថា៖ មូលហេតុអ្វីបានមិនមានការត្រួតពិនិត្យលើរថយន្តទាំងអស់នោះហើយហ៊ានឲ្យរថយន្តទាំងអស់នោះចូលទាំងមិនមានការត្រួតពិនិត្យ និងថែមទាំងអនុញ្ញាត និងមិនមានវិធានការច្បាប់ទៅលើរថយន្តទាំងអស់នោះ ដោយពួកគេបាននិយាយថាការងារនេះសូមសាកសួរទៅមេខាងលើទៅ ពួកគេបានមួយត្រឹមមកយាម ហើយជុំវិញការយាមនោះគឺត្រឹមតែអង្គុយដេកមើលឡានចេញចូលតែប៉ុណ្ណោះ ហើយពួកគេថែមទាំងនិយាយទៀតថា៖ ជុំវិញការទំនាក់ទំនងជាមួយនឹងខាងមន្ត្រីកម្លាំងការពារព្រំដែននោះគឺពួកគេមិនដែលទាក់ទងគ្នាទេ ថ្វីត្បិតតែនៅក្បែរគ្នាមិនឆ្ងាយពីលើស១០០ ម៉ែត្រក៏ដោយ។ 

សាធារណជនក៏ដូចជាមហាជនហួសចិត្តទៅនិងទង្វើរបស់មន្ត្រីការពារព្រំដែនច្រកប្រាសាទ និងមន្ត្រីគយដែលហ៊ានធ្វើអ្វីតាមតែអំពើចិត្ត តើទាំងនេះគឺជាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពដែរឬយ៉ាងណា ? ឬក៏ត្រូវបានឈ្មួញជាជនជាតិវៀតណាមយកទំនិញជាច្រើនមកស្តុកទឹកនៅលើទឹកដីកម្ពុជារួចបញ្ជូនមកចែកចាយក្នុងប្រទេសកម្ពុជាទាំងអស់នោះត្រូវរូវគ្នាហើយទេដឹងបានជាមិនយល់អំពីច្បាប់គឺជាអ្វី?

សារព័ត៌មានរបស់យើងសង្ឃឹមថា៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកមេគយប្រចាំខេត្តស្វាយរៀង សូមលោកជួយពិនិត្យមើលជុំវិញករណីនេះផងទៅទាន! ថាតើមូលហេតុអ្វីបានជាហ៊ាននាំគ្នាធ្វើដូច្នេះ? ហើយបើពុំមានវិធានការឬក៏អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនោះទេច្បាស់ណាស់ច្បាប់នឹងរលាយដោយសារក្រុមមន្ត្រីគ្រាប់ល្ពៅអនុវត្តច្បាប់ប្រភេទនេះ ហើយមើលទៅ។ ហើយសូមប្រយ័ត្នប្រយ៉ែងថាថ្ងៃក្រោយក្រុមឈ្មួញទាំងអស់នោះដាក់បញ្ជូនទំនិញអ្វីលើសពីនេះអាចនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិដែរឬយ៉ាងណា?

អង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយនិងសង្គមជាតិក្នុងការទប់ស្កាត់បញ្ជៀសរាល់សកម្មភាពល្មើសច្បាប់ទាំងឡាយណាដែលនាំប៉ះពាល់ដល់នីតិរដ្ឋរបស់ជាតិ និងសន្តិសុខប្រទេសជាតិ។

អង្គភាពសារព័ត៌មានរបស់យើងនឹងទទួលយកប្រភពព័ត៌មានជាបន្តបន្ទាប់ដើម្បីធ្វើការចុះសាយបន្ថែមក្នុងការចូលរួមចំណែកជាមួយនិងសង្គមជាតិក្នុងការទប់ស្កាត់បញ្ជៀសរាល់សកម្មភាពល្មើសច្បាប់ទាំងឡាយណាដែលនាំប៉ះពាល់ដល់នីតិរដ្ឋរបស់ជាតិ និងសន្តិសុខប្រទេសជាតិ សូមអរគុណ។









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top