វប្បធម៌អ្នកមានលុយនិងឥទ្ធិពល កំពុងបង្អួតខ្លួនចាយលុយលែងអស់ យកបោះចោលក្នុងទន្ល ! ចុះប្រសិនបើយកលុយទាំងនោះជួយជាតិ មិនដឹងល្អយ៉ាងម្ដេចទេន៎!!! ស្រុកពញ្ញាឮ (វគ្គ2)

CRT News

ចេញផ្សាយនៅថ្ងៃទី28 ខែមីនា ឆ្នាំ2025


ខេត្តកណ្ដាល៖ ក្រោយពីមានការរាយការណ៌ ពីបងប្អូនប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើងបាន ចុះទៅផ្ទាល់ គឺដូចអ្វីដែលបងប្អូនប្រាប់និងរាយការណ៍ពិតប្រាកដមែន ដោយទីតាំងមួយកន្លែងមានករណីអ្នកមានលុយនិងមានឥទ្ធិពលម្នាក់ ចាក់ដីលុបបំពានចូលលុបច្រាំងទន្លេជាច្រើនសិបម៉ែត្រ ដែលទីតាំងខាងលើនេះស្ថិតនៅក្នុងភូមិតាក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។


ដោយមិនបង្កង់យូរអង្គភាពសារព័ត៌មាន CRT News យើងក៏តេទូសព្ទសុំកិច្ចសម្ភាស៏ពី លោកពូ នង ណារ៉ុង មេឃុំកំពង់អុស ប៉ុនែ្តទូរសព្ទមិនត្រូវបានលើកនោះទេ ទោះបីព្យាយាមទំនាក់ទំនងជាច្រើនដងក៏ដោយ ។ 


CRT News យើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ប៉ុនែ្តទូរសព្ទត្រូវបានបិទ(តេអត់ចូល) ។ 


យើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក លឹម ផេង ប្រធាន​ភូមិបាល​ស្រុកពញាឮ ដោយលោកតបវិញថា កំពុងជាប់ប្រជុំ ។ 


យើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក នាយករដ្ឋបាលសាលាស្រុកពញាឮ ដោយលោកបានប្រាប់វិញថា មួយរយៈពេលមុនខាងសាលាខេត្តចុះមកពិនិត្យផងដែរ ដោយលោកបានបន្តទៀតថា សូមឱ្យខាងសារពត៏មានយើងទំនាក់ទំនងទៅ លោក ហេង គឹមហៀង អភិបាលរងស្រុកពញ្ញាឮ (ទទួលបន្ទុកជំនាញ)។ ប៉ុនែ្តនៅពេលអង្គភាពសារព័ត៌មានយើងធ្វើការទំនាក់ទំនងទៅ លោកសួរវិញថាទីតាំងម្តុំណា ? ដោយអង្គភាពសារព័ត៌មានយើងបានបញ្ជាក់ទីតាំងយ៉ាងច្បាស់ ពិសេសជាប់ផ្ទះរូបនាគរាជ។ លុះលោកប្រាប់វិញថាមិនដឹងនោះទេ ដោយលោកកំពុងនៅទីតាំងកោះចិន ។


ដោយអង្គភាពសារព័ត៌មានយើងចង់បានព៏តមានច្បាស់ការ និងគ្រប់ជ្រុងជ្រោយ CRT News យើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក ប្រាក់ ឡាក់ ប្រធានមន្ទីរមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល ប៉ុនែ្តទូរសព្ទត្រូវបានបិទ ( តេមិនចូលនោះទេ )។


យោងតាមច្បាប់ស្ដីពីការចាក់ដីរំលោភបំពានចូលផ្ទៃទន្លយកធ្វើជា​កម្មសិទ្ធផ្ទាល់ខ្លួន ៖


១/. ល្មើសនឹងច្បាប់ស្តីពីសំណង់មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។


២/. ល្មើសនឹងច្បាប់ស្តីពី ផ្លូវថ្នល់, មាត្រា១២ សាងសង់ដោយរំលោភលើដីចំណីផ្លូវ។


៣/. ល្មើសនឹងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។


៤/. ល្មើសនឹង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។


បងប្អូនប្រជា​ពលរដ្ឋនិងមហាជនទូទៅសូមសំណូមពរដល់ ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នឹងជាប្រធានក្រុមការងារពង្រឹងគណបក្យស្រុកពញ្ញាឮ សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ចចំពោះករណីខាងលើដោយក្តីអនុគ្រោះផងទាន ! កុំអោយវប្បធម៏នៃអ្នកមានទ្រព្យសម្បតិ្តនិងឥទ្ធិពលនៃបក្ខពួកអំណាចខ្លួនរំលោភបំពានច្បាប់បាន ដោយឡែកប្រជាពលរដ្ឋធម្មតា ប្រសិនបើមិនវាយកម្ទេចចោលហើយកាសចេញវិញ ក៏ត្រូវចាប់ខ្លួនដាក់ទោសផងដែរ។


អង្គភាពអ្នកសារព័ត៌មាន CRT News យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ មិនមានចេតនាញុះញង់ ឬដាក់សម្ភាធដល់ បុគ្គលឬអង្ភភាពណាឡើយ។


CRT News រង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top