មន្រ្តីប៉េអឹម PM ខេត្តបាត់ដំបង ប្រើអំពើហិង្សា ទៅលើនារី ជាសង្សារ ថែមគំរាមវ៉ៃ.ស.ម្លា.ប់ ប្រសិនបើហ៊ានប្តឹង

CRT News

មន្ត្រីប៉េអឹម PM ខេត្តបាត់ដំបង លោក នូ មិត្ត បានប្រើអំពើហិង្សា និងជេរប្រមាថ ថែមទាំងគំរាមវ៉ៃសម្លាប់ ទៅកាន់នារីម្នាក់ បើសិនជានារីរូបនោះហ៊ានដាក់ពាក្យប្តឹង។

យោងតាមប្រភពដែលសារព័ត៌មានទើបទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានឱ្យដឹងថា៖ «នារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានបុរសជាសង្សារដែលមានតួនាទីជាមន្ត្រីប៉េអឹម ខេត្តបាត់ដំបងជេរប្រមាថនិងបានប្រើអំពើហិង្សាមកលើខ្លួន ថែមទាំងបុរសរូបនោះគំរាមថាវាយសម្លាប់ ប្រសិនបើនារីរូបនោះហ៊ានដាក់ពាក្យប្តឹង»។

នារីរងគ្រោះដ៏ស្រស់ស្អាតខាងលើក៏បានរៀបរាប់ឱ្យសារព័ត៌មានបានដឹងថា៖ «កាលពីថ្ងៃទី១៦ កុម្ភៈឆ្នាំ២០២៥ រូបនាងបានតាមទាន់បុរសម្នាក់ខាងលើកំពុងតែលួចមានស្រី បន្ទាប់មករូបនាងក៏មិនបានរករឿងឈ្លោះនោះទេ។ ស្រាប់តែមួយសន្ទុះបុរសជាមន្រ្តីយោធារូបនោះបាន បែរជាឆាតមករូបនាងដោយនិយាយថាដេញរូបនាងចេញពីផ្ទះឱ្យឆាប់ រហូតឈានដល់ប្រើប្រាស់ជាអំពើហិង្សា»។

ករណីខាងលើនេះបុរសដែលជាមន្ត្រីប៉េអឹម PM ខេត្តបាត់ដំបង លោក នូ មិត្ត បានធ្វើការគំរាមប៉ុនប៉ងវាយសម្លាប់ ដោយអាងថា៖ ខ្លួនរាប់អានអ្នកធំច្រើន និងអាងថាខ្លួនមានខ្នងបង្អែក មានមិត្តភក្តិជាមេប៉ូលិសក្រុងបាត់ដំបង ថែមទាំងមានខ្សែជាអគ្គព្រះរាជអាជ្ញាទៀតផង។

មហាជនជាច្រើនសំម្តែងការហួសចិត្តយ៉ាងខ្លាំងដោយលើកឡើងថា៖ ខ្លួនជាមន្ត្រីរាជការស៊ីប្រាក់ខែរាស្ត្របែរជាអាងអំណាច អាងមិត្តភ័ក្តជាមេប៉ូសលីសក្រុងបាត់ អាងមានខ្នងបង្អែកអ្នកធ្វើការធំជាអគ្គព្រះរាជអាជ្ញា មកគំរាមវ៉ាយសម្លាប់គេយ៉ាងគឃ្លើនចាំមើលតើមានអ្នកធំរូបណាម្នាក់ហ៊ានចេញមកកាងឲ្យខ្លួនរួចផុតពីណាញ់ច្បាប់។

ទាក់ទិនទៅនិងករណីខាងលើនេះមហាជនជាច្រើនសង្ឃឹមថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top