អ្នកមានជំនាន់ថ្មី ! បន្តចាប់លប់ចូលទន្លេទៀតហើយ នៃស្រុកស្រុកពញ្ញាឮ ខណៈលោកអភិបាលស្រុក ហាក់ស្ងប់ស្ងាត់

CRT News

ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥

ខេត្តកណ្ដាល ÷ តាមសេចត្តីរាយការណ៍ដែលអង្គភាព CRT News យេីងទទួលបាន ពីបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានករណីទីតាំងចាក់ដីចូលទន្លេមួយកន្លែង កំពុងតែមហាញឹកក្នុងការចាក់លុបបំពានរំលោកភចូលទន្លេ ដែលទីតាំងខាងលេីនេះ ស្ថិតនៅភូមិក្តុល ឃុំកំពង់អស់ ស្រុកពញាឮ ខេត្តកណ្ដាល។ 

ប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងបន្តទៀតថា÷ ទីតាំងខាងលើនេះមិនដឹងជាអ្នកមានឥទ្ធិពលឬអ្នកមានទ្រព្យសម្បត្តិ ឬជាអ្នកប្រកបអាជីវកម្មរូបណានោះទេ? ដែលកំពុងតែដឹកដីចាក់ចូលទន្លេជាច្រើនរយម៉ែត្រ ហើយគ្រឿងចក្រកំពុងតែមហាញឹកធ្វើ ទាំងយប់ទាំងថ្ងៃ ប៉ុន្តែហាក់មិនមានអាជ្ញាធរណាហ៊ានមកក្បែរនោះទេ ព្រោះប្រហែលជាមានខ្សែក្រាស់ហើយមេីលទៅ? បងប្អូនប្រជាពលរដ្ឋបានបន្តបន្ថែមទៀតថា÷ ប្រសិនបើបងប្អូនប្រជាពលរដ្ឋធម្មតាវិញ បេីមិនវាយកម្ទេចចោលទេ ក៏អាចប្រឈមទៅនឹងចំណាត់ការរបស់ប្រព័ន្ធច្បាប់ផងដែរ។

អង្គភាព CRT News យេីងមិអាចធ្វេីការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធបានទេ នាថ្ងៃទី២១ កុម្ភ: ២០២៥ នេះ ។

ពត៌មានបន្ថែមពាក់ព័ន្ធ ការចាក់ដីលុបទន្លេ នៃស្រុកពញ្ញាឮ ពីសំណាក់អ្នកមានជំនាន់ថ្មី CRT News យេីងនឹងមានការបន្តផ្យាយជូនបន្តនៅវគ្គបន្តទៀត ក្រោយពីយើងទទួល ពត៌មានគ្រប់ជ្រុងជ្រោយ នៃរបបសារព័ត៌មាន៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top