
ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
រាជធានីភ្នំពេញ÷ ថ្មីៗនេះគឺនៅតែបន្តមាន ក្រុមហ៊ុនកម្ចីប្រាក់តាមប្រព័ន្ធអនឡាញ នៅតែបន្តការវាយលុកតាមបណ្តាញសង្គមនានា បើទោះបីប្រមុខថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ ដោយអោយនាយកដ្ឋានពាក់ព័ន្ធ ចាប់ខ្លួនមកដាក់ទោសអនុវត្តទោសតាមនិតិវិធីច្បាប់ជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ក្រុមនេះហាក់មិនខ្លាចរអាឬហាក់ផ្គេីនទៅនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមជ្ឈដ្ឋានទូទៅយល់ថា ក្រុមនេះមានអង្គការចាត់តាំងនៅក្រៅប្រទេស។
ជាក់ស្តែងតាមរយៈជនរងគ្រោះម្នាក់ឈ្មោះ ឆាង ពិសិដ្ឋ បានស្នើសុំមកកាន់អង្គភាព CRT News យើងមេត្តា ផ្សព្វផ្សាយដើម្បីជ្រាបដល់ មហាជនទូទាំងសកលលោក ជាពិសេសដល់បណ្តាថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធនានា ដេីម្បីមានចំណាត់ការតាមវិធានការច្បាប់ ចំពោះក្រុមកម្ចីលុយតាមអនឡាញ ដែលយករូបថតរបស់ជនរងគ្រោះ មកបង្ហោះក្នុងបណ្តាញសង្គមនានា ក្នុងចេតនាទុច្ចរិត អោយមានការបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។
តាមរយៈការរៀបរាប់របស់ លោក ឆាង ពិសិដ្ឋ ថ្លែងប្រាប់បណ្តាញ សារព័ត៌មាន CRT News ដឹងថា ÷ លោកមិនបានចូលរួមក្នុងការខ្ចីប្រាក់ ពីក្រុមហ៊ុនកម្ចីតាមអនឡាញនេះទេ លុះស្រាប់តែមានគ្រុបតេឡេក្រាម ដែលមានឈ្មោះ NANA និងគណនេយ្យហ្វេសប៊ុក ឈ្មោះ Jing Jing បានបង្ហោះរូបថតរបស់ លោក ដោយចោទប្រកាន់ថា (ជាក្រុមអ្នកចូលរួមឆបោកប្រាក់) ទៅវិញ ដែលការបង្ហោះខាងលើនេះ គឺជាចេតនាទុច្ចរិត អោយមានការបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកយ៉ាងធ្ងន់ធ្ងរ។
ក្រោយពីបែកធ្លាយរូបភាពរបស់ លោក ឆាង ពិសិដ្ឋ ក្នុងប្រព័ន្ធបណ្តាញសង្គម MADIA លោកក៏បានធ្វើការទំនាក់ទំនងទៅកាន់ឈ្មោះ NA NA ជាម្ចាស់គណនីនិង អាខោនហ្វេសប៊ុកឈ្មោះ Jing Jing ដោយស្ត្រីនោះតបវិញថា ក្រុមហ៊ុនកម្ចីប្រាក់នាងឈ្មោះ (ក្រុមហ៊ុន អនឡាញ ឡនលី ) ដែលមានស្នាក់ការនៅរាជធានីភ្នំពេញ ម្តុំមុខព្រះបរមរាជវាំង ហើយពេលមកដល់អោយលោក ឆាង ពិសិដ្ឋ តេទៅគេ (កម្ចីអនឡាញ)។
លោក ឆាង ពិសិដ្ឋ ដែលជាជនរងគ្រោះបានបព្ជាក់បន្ថែមទៀតថា÷ មិនមែនមានតែរូបលោកម្នាក់ទេដែលត្រូវបានក្រុមហ៊ុនកម្ចីលុយតាមប្រព័ន្ធអនឡាញបង្ហោះរូបភាព គឺនៅមានជនរងគ្រោះជាច្រើននាក់ទៀត ដែលមិនបានដឹងខ្លួនទាល់តែសោះ បែរជាត្រូវក្រុមហ៊ុនកម្ចីប្រាក់តាមអនឡាញ បង្ហោះរូបភាព ដោយធ្វើការចោទប្រកាន់ថា ជាបក្សពួកជនឆបោកប្រាក់ទៅវិញ។
ជាទីបព្ចាប់ជនរងគ្រោះ លោក ឆាង ពិសិដ្ឋ សុំស្នើសុំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAM និង ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេច មេត្តាចាត់មន្ត្រីជំនាញ មានវិធានការតាមនិតិវិធីច្បាប់ ចំពោះក្រុមកម្ចីលុយ តាមប្រព័ន្ធអនឡាញ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Jing Jing និងគណនេយ្យតេឡេក្រាមឈ្មោះ NA NA នេះផង សម្តេច ! និងបន្តស្រាវជ្រាវរកបក្សពួកដែលជាមេក្លោងធំៗនៅពីក្រោយខ្នង ដែលអាចជាបទល្មើសជំរិតតាមប្រព័ន្ធអនឡាញ ដោយត្រូវយកក្រុមនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន កុំអោយបន្តនៅបោកប្រាស់ប្រជាពលរដ្ឋខ្មែរតទៅទៀត។
CRT News យើងព្យាយាមក្នុងការសុំកិច្ចសម្ភាសន៍ពីស្ត្រីជាម្ចាស់គណនី NANA ដែលជាក្រុមហ៊ុនកម្ចីប្រាក់តាមប្រព័ន្ធអនឡាញ ឈ្មោះ (ក្រុមហ៊ុន អនឡាញ ឡនលី ) តែមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទត្រូវបានបិទ 097 537 4826 ៕



