
ខណ្ឌពោធិសែនជ័យ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (ឡូតូ 8888) នៅតែអាចបន្តបើកដំណើរការ បានយ៉ាងរលូន ក្នុងចំណុចតារាងបាល់ទះ នៅបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងចំណុចតារាងបាល់ទះ នៅបុរីរុងរឿង ភូមិទួលពង្រ មួយកន្លែងនេះ នៅបន្តមានវត្តមាន ខណៈនាយកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ១ លោក សាយ ចំរើន មិនព្រមចុះបង្ក្រាបតាមការស្នើសុំរបស់ប្រជាពលរដ្ឋនោះទេ។
កាលពីដើមខែកុម្ភៈ២០២៥ប្រជាពលរដ្ឋបានរាយការណ៍ព័ត៌មានជូនដល់លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលដើម្បីចុះបង្ក្រាបទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប៉ុន្តែរហូតមកទល់ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥នេះ លោកនាយប៉ុស្តិ៍រូបនេះ នៅតែបណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់ ឡូតូ8888 បើកដំណើរការបានដោយរលូនក្នុងដែនដីរបស់ខ្លួន ដោយមិនគិតពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋជាស្នើសុំដ៏លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ រួមទាំងលោកអធិការនគរបាលខណ្ឌពោធិសែនជ័យ សូមជួយចាញ់មន្ត្រីជំនាញចុះពិនិត្យបង្រ្កាបទីតាំង ខាងលើនេះផងទាន៕



