ដីចំនួន១៦ហិចតា ដែលលោកស្រី ហួយ តារាវី ថា ជាទីតាំងធ្លាប់អាស្រ័យផលកន្លងមកស្របពេលអាជ្ញាធរធ្លាប់អះអាងកន្លងមកថាគឺជាដីអនុក្រឹត្យរបស់រដ្ឋនោះ ! បែរជាឥឡូវត្រូវបានគ្រឿងចាក់ជាច្រើនគ្រឿងមកចាក់លុបលើដីនោះទៅវិញ ក៏គ្មានការហាមឃាត់ពីនរណាដែរ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង ?

CRT News







(វគ្គ៥)
ចេញផ្សាយថ្ងៃសុក្រទី០៧ ខែកុម្ភ: ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ រឿងរ៉ាវកំពុងតែក្តៅគគុកពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែបញ្ហារបស់លោកស្រី ហួយ តារាវី មិនត្រូវបានយកមកធ្វើការដោះស្រាយតាមអ្វីដែលលោកស្រីធ្លាប់សំណូមពរឲ្យជួយគាត់ផងទាំងការឲ្យដោះស្រាយទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផង ទាំងការឲ្យមានការសម្របសម្រួលឱ្យសមប្រកបទៅនឹងការទទួលបានត្រឡប់មកវិញដូចប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលពួកគេបានទទួលយកនូវការដោះស្រាយលើការទូទាត់ចំពោះអត្ថប្រយោជន៍មួយចំនួនរបស់ពួកគេជុំវិញរឿងដីធ្លីដែលពលរដ្ឋទាំងអស់នោះបានអាស្រ័យផលនៅក្នុងតំបន់បឹងតាមោគ ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ផងដែរនោះ ហើយកន្លងមកដែលអាជ្ញាធរ និងមន្ត្រីមួយចំនួននៃខណ្ឌព្រៃព្នៅក៏ធ្លាប់អះអាងថា ជុំវិញដីក្នុងតំបន់បឹងតាមោគ គឺជាដីអនុក្រឹត្យរបស់រដ្ឋដែលគ្មានបុគ្គលណាយកធ្វើជាកម្មសិទ្ធិបាននោះ ដែលផ្ទុយពីអ្វីដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានថ្លែងជាសាធារណៈកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការនៃក្រសួងសាធារណការ ថារឿងដីបឹងតាមោគ សម្ដេចមានការសោកស្ដាយបំផុតចំពោះការចុះហត្ថលេខានោះទាំងខុស តែទោះបីជាយ៉ាងណាក៏ដោយរឿងអនុក្រឹត្យទាំងអស់នោះគឺសម្ដេចជាអ្នកទទួលខុសត្រូវចំពោះអនុក្រឹត្យទាំងនោះដែរ។

ទន្ទឹមនឹងនេះបើថ្វីត្បិតតែមានការទទួចស្នើរសុំពីមួយថ្ងៃទៅមួយថ្ងៃរបស់លោកស្រី ហ៊ួយ តារាវី ក៏មែនពិតបើធៀបទៅនឹងការដោះស្រាយក៏មិនទាន់បានចេញជាលទ្ធផលផងអ្វីបន្តិចផងដែរនោះ ស្រាប់តែពេលនេះគ្រឿងចក្រជាច្រើនគ្រឿងមកធ្វើការដឹកជញ្ជូនដីមកចាក់លុបលើដីទាំងនោះបន្ទាប់ពីមានការព័ទ្ធរបងកន្លងមកដោយក្រុមហ៊ុនឯកជនមួយធ្វើសកម្មភាពជារៀងរាល់ថ្ងៃ។

មហាជនក៏ដូចជាសង្គមស៊ីវិលក៏កាន់តែងឿយឆ្ងល់អំពីដីចំនួន១៦ហិចតានោះ ដែលកំពុងតែជាចំណាប់អារម្មណ៍របស់សាធារណះជនទូទៅដើម្បីតាមដានរឿងនេះចំពោះការចាក់លុបដោយសេរីមិនមាននរណាមានសិទ្ធិហាមឃាត់លើគ្រឿងចាក់ទាំងអស់នោះទេ។ បើយើងក្រឡេកទៅមើលរឿងរ៉ាវជាច្រើនកន្លងមកនៅក្នុងតំបន់មួយចំនួនផ្សេងៗដែលស្ថិតនៅក្នុងបញ្ហាដូចគ្នា រឿងប្រហាក់ប្រហែលគ្នា។ ដែលត្រូវដោះស្រាយវាប្រាកដណាស់ច្បាស់ជាអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធចេញអន្តរាគមន៍ធ្វើការទប់ស្កាត់មិនឲ្យគ្រឿងចក្រណាមកចាក់ដី លុបដី សូម្បីតែរបងក៏មិនហ៊ានដែរ តែនេះគឺវាខុសស្រឡះតែម្តង ហើយចម្ងល់ឆ្ងល់ហើយឆ្ងល់ទៀតថា នេះគឺជាការអនុវត្តច្បាប់ឲ្យមានតម្លាភាពដូចៗគ្នាដែរឬយ៉ាងណា?បើឃើញនៅក្នុងករណីដូច្នេះដែលបានកំពុងតែកើតឡើងទៅលើដីចំនួន១៦ហិចតារបស់លោកស្រី ហួយ តារាវី?

បើទោះបីជាយ៉ាងណាក៏ដោយសាធារណៈជនក័ដូចជាសង្គម ស៊ីវិលនៅតែបន្តរង់ចាំមើលទៀតថា លោកស្រី ហួយ តារាវី និងត្រូវទទួលបានចំពោះការដោះស្រាយដូចប្រជាពលរដ្ឋដទៃទៀតបានដែរឬយ៉ាងណា? នៅពេលខាងមុខនេះ !។

អង្គភាពសារព័ត៌មាននៅតែបន្តរង់ចាំរាល់ប្រភពព័ត៌មានពាក់ព័ន្ធទាំងឡាយណាគ្រប់ពេលវេលាក្នុងម៉ោងធ្វើការតាមច្បាប់ស្ដីអំពីរបបសារព័ត៌មាននៅកម្ពុជា ដើម្បីចុះផ្សាយជាបន្តបន្ទាប់ដើម្បីផ្ដល់ដំណឹងជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដើម្បីបានជ្រាបជាដំណឹងដើម្បីសិក្សាជុំវិញអ្វីដែលប្រជាពលរដ្ឋកំពុងតែជួបបញ្ហាដូចជាដីរបស់លោកស្រី ហួយ តារាវី ចំនួន១៦ ហិចតា ដែលស្តិតនៅក្នុងទីតាំងភូមិសាស្ត្របឹងតាមោគ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ ការដោះស្រាយដូចការដោះស្រាយជូនចំពោះប្រជាពលរដ្ឋទូទាំងប្រទេសកន្លងមក ៕ សូមអរគុណ។

















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top