ខ្នងក្រាស់មែន លោក ឡេង ! ក្រោយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន មួយចំអិនកំពិស , បេីកលេងវិញយ៉ាងរលូន ស្ថិតក្នុងបូរីរុងរឿង ទួលពង្រ

CRT News




រាជធានីភ្នំពេញ ÷ ក្រោយពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានតែមួយចំអិនកំពិស តែប៉ុណ្ណោះ មេល្បែងឈ្មោះ ឡេង អាចបេីកលេងយ៉ាងរលួនវិញ។


ទីតាំងស្ថិតក្នុងបូរីរុងរឿង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ម្ចាស់ទីតាំងឈ្មោះ វណ្ណា ឡេយីហោ អាយីកាហ្វេ ។


ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះបង្ក្រាបនិងមានវិធានការផង តាមគោលការណ៍ថ្នាក់ដឹកនាំ ភូមិឃុំមានសុវត្ថិភាព។


CRT News បានទំនាក់ទំនងទៅលោក សាយ ចំរេីន នាយប៉ុស្តិ៍នគរបាលចោមចៅ១ ខណៈលោក តបយេីងវិញ ហាក់ដូចជាធ្វើពេីមិនស្គាល់ផ្ទះលោកឡេង នៅក្នុងបូរីរុងរឿង ទួលពង្រ ក្រោយមកលោកបិទទូរស័ព្ទ ក្រោយ ពត៌មានយេីងសួរចាក់ដោតខ្លាំង។


សូមបញ្ជាក់ថា÷ ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោក ឡេង បេីកលេងរាប់ឆ្នាំ (ដុះស្លែ) ដែលល្បែងទាំងនោះ រួមមាន ÷ មាន់ជល់អនឡាញ, អាប៉ោង លេងដល់់យប់ ដែលហាក់មិនខ្វល់ពីសុវត្ថិភាពបងប្អូនក្នុងមូលដ្ឋានសោះឡើយ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top