(វគ្គ៣)
ខេត្តកែប ÷ សមិទ្ធផលថ្មីរបស់អ្នកមានបុណ្យសក្តិនិងឥទ្ធិពលមា្នក់នៅខេត្តកែប ជិតបានសម្រេច១០០% ហើយ ដោយបងប្អូនប្រជាពលរដ្ជនៅនៅតំបន់នោះ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ លាន់មាត់គ្រប់ៗគ្នាថា នេះអ្នកមានឥទ្ធិពល និងអ្នកមានបុណ្យសកិផង ចុះបេីប្រជាពលរដ្ឋធម្មតាវិញ បេីមិនវាយកម្ទេចចោលទេ ក៏ត្រូវបានចាប់ខ្លួនមកផ្តនា្ទទោសដែរ !...។
សូមបញ្ជាក់ថា ÷ ទីតាំងដែលអ្នកមានលុយនិងអំណាចមា្នក់ដែលសាងសង់ចូលសមុទ្រនេះ គឺមិនមានច្បាប់អនុញ្ញាតនោះទេ (នេះបេីយោងតាមកិច្ចសម្ភាសន៍ពីមន្ត្រីពាក់ព័ន្ធ ជាពិសេស ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍) ។
ដែលទីតាំងខាងលើនេះស្ថិតក្នុង សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាប់អតីតផែតាផេង ហៅផែរោងក្តាម។
តាមប្រភពព័ត៌មានដែលផ្តល់អោយបណ្តាញ CRT News យេីងដឹងថា ម្ចាស់ផ្ទះដែលសាងសង់ភូមិគ្រឹះដ៏រឹងមាំ ជិតបានសម្រេច ១០០%នោះ គឺជាអ្នកមានឥទ្ធិពលម្នាក់ ដែលរស់នៅខេត្តកែបនេះតែម្តង ហើយសាងសង់ជិតរួចរាល់ហើយ ប្រៀបដូចជាសត្វកណ្តៀរពូនជាភ្នំ ម្តងបន្តិចៗ រហូតបានសម្រេច។
មជ្ឈដ្ឋានទេសចរណ៍ជាតិនិងអន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋ ក៏សូមស្នេីសុំដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងអធិការកិច្ចសំណង់ភូមិដ៏រឹងមាំមួយនេះផងទាន! កុំអោយវប្បធម៌ សាងសង់លុបធ្នេរសមុទ្រ ពីសំណាក់អ្នកមានលុយ និងអំណាចនៅតែបន្តមាន ដែលខុសពីបងប្អូនប្រជាពលរដ្ឋធម្មតា បេីហ៊ានតែធ្វើបែបនេះ បេីមិនវាយកម្ទេចចោលទេ ក៏ត្រូវចាប់ដាក់គុកដែរ ។
អង្គភាព CRT News យេីងរងចាំការបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ទីតាំងភូមិគ្រឹះដ៏រឹងមាំនេះ គឺមិនមានចេតនាញុះញង់ឬក៏ដាក់បន្ទុកលើបុគ្គលណាម្នាក់ឡេីយ៕