8888 នៅតែបន្តពង្រាយតាមមូលដ្ឋាន ! ជាក់ស្តែងទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងហាងកាហ្វេ យីហោ៩៩ កំពុងដំណើរការយ៉ាងរលូន គ្មានអាជ្ញាធរណាម្នាក់ចុះទប់ស្កាត់

CRT News

 



រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ត្រង់ចំណុចក្នុងហាងកាហ្វេ «យីហោ៩៩» ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបង្កើតឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់ ឆ្នោតឡូតូ ដែលប្រើប្រាស់លេខ 8888 ជានិមិត្តសញ្ញា។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ គឺកំពុងតែបើកដំណើរការបានយ៉ាងរលូន និង មិនមានអាជ្ញាធរមូលដ្ឋានណាម្នាក់ ហ៊ានចេញមុខមកបង្រ្កាបទប់ស្កាត់នោះទេ ហើយល្បែងស៊ីសងខុសច្បាប់ យីហោ8888 មួយនេះកំពុងចេញបើកដំណើរការណ៍ដោយធ្វើសកម្មភាពពង្រាយឲ្យមាននៅស្ទើងគ្រប់មូលដ្ឋាន ហើយមន្ត្រីអាជ្ញាធរមិនសូវហ៊ានជាមួយនោះទេ 8888 នោះទេ ព្រោះខ្សែធំណាស់។


ករណីបើកល្បែងស៊ីសងខុសច្បាប់ខាងលើនេះខាងអង្គភាពសារព័ត៌មានយើងមិនអាច សុំការបំភ្លឺបកស្រាយបញ្ជាក់ពីម្ចាស់ហាងលក់កាហ្វេនេះបានទេ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ២០២៥ ដោយសារមិនមានលេខទូរស័ព្ទ។


ប្រភពព័ត៌មានក្នុងសេចក្តីរាយការណ៍បន្ថែមដែរថា៖ ម្ចាស់ទីតាំងហាងកាហ្វេភាគច្រើនពួកគាត់មិនសូវជាយល់ច្បាស់អំពីបទល្មើសល្បែងស៊ីសងប្រភេទនេះនោះទេ ពោលគឺមានមេកន្ទ្រាញដ៏មានឥទ្ធិពល ប្រើយុទ្ធសាស្រ្តញុះញ៉ង់ឲ្យដាក់ល្បែងដើម្បីបានប្រាក់ឈ្នួលបន្តិចបន្តួច ដោយធានាផ្នែកច្បាប់ជូនថែមទៀតផង។


ប្រជាពលរដ្ឋជាច្រើន សូមសំណូមពរទៅអាជ្ញាធរខណ្ឌមានជ័យ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងលោកអធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុក បូនីន ជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះអប់រំទប់ស្កាត់ណែនាំអំពីល្បែងស៊ីសងខុសច្បាប់ខាងលើនេះដល់ម្ចាស់ហាងកាហ្វេផង ដើម្បីចូលរួមអនុវត្ត គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top