
ចេញផ្សាយនៅថ្ងៃ16 ខែកុម្ភៈ ឆ្នាំ2025
រាជធានីភ្នំពេញ ÷ នាព្រឹកថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2025 ប្រជាពលរដ្ឋជាច្រើនរយនាក់ ផ្ទុះការតវ៉ា និងស្វែងរកអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ដែលមានឧកញ៉ាម្នាក់ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ទីតាំងដែលបងប្អូនប្រជាពលរដ្ឋផ្ទុះការតវ៉ា ខាងលើនេះ ស្ថិតនៅលេីកោះមាស ក្នុងភូមិជ្រោយអំពិល១ និងភូមិយកបាត សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋទាំង168 គ្រួសារអោយបណ្តាញសារព័ត៌មានយេីងដឹងថា ÷ ពួកគាត់រស់នៅ និងអាស្រ័យផលនៅលើកោះមាស នេះ គឺពួកគាត់រស់នៅតាំងពី ក្រោយសម័យរំដោះប៉ុលពត 1979 មកម្ល៉េះ គឺប្រហែលជាង40 កន្លងមកហើយ ហើយកំលុងឆ្នាំ 2020 មានមន្ត្រីសុរិយោដីចុះវាស់វែង ហើយដែរ ប៉ុន្តែមិនដឹងយ៉ាងម្ដេច? បានជាមិនប្រគល់ប្លង់រឹងជូនពួកគាត់។
សូមបញ្ជាក់ថា ÷ ដីទំនាស់រវាងប្រជាពលរដ្ឋ និងលោកឧកញ៉ាដ៏ល្បីឈ្មោះម្នាក់ គឺស្ថិតនៅលេីកោះមាស នៃផ្ទៃដីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ,ស្រុកកៀនស្វាយ នៃខេត្តកណ្តាល ។
បណ្តាញសារព័ត៌មានយើង មិនអាចសុំកិច្ចបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ បានទេ ព្រោះជាថ្ងៃអាទិត្យ ចុងសប្តាហ៍ ។
ពត៌មានបន្ថែម អង្គភាពសារព័ត៌មានយើង នឹងលំអិតបន្តផ្សាយជូនជាបន្តទៀតនៅពេលក្រោយ៕









