សមត្ថកិច្ចបង្ក្រាបរថយន្តកែឆ្នៃដែលដឹកឈើខុសច្បាប់ នៅចំណុច UTM(507990-1394290) ភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក

CRT News

 


ខេត្តកំពង់ធំ៖ សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបរថយន្តកែឆ្នៃដែលដឹកឈើខុសច្បាប់ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ សកម្មភាពនេះប្រព្រឹត្តទៅក្រោមការណែនាំពីឯកឧត្តម នួន ផារ័ត្ន អភិបាល និងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ និងប្រធានអង្គភាពមន្ទីរពាក់ព័ន្ធ ដើម្បីបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។


ការប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសហការជាច្រើនអង្គភាព រួមមានកម្លាំងមន្ទីរស្រាវជ្រាវព័ត៍មានសន្តិសុខចំនួន ២នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៍មានសន្តិសុខ និងកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបចំនួន ២នាក់ ដឹកនាំដោយលោក គឹម ចេត្ថាវី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។


សមត្ថកិច្ចបានឃាត់រថយន្តកែឆ្នៃមួយគ្រឿង នៅចំណុច UTM (507990-1394290) ភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ រថយន្តនេះត្រូវបានគេប្រើដើម្បីដឹកឈើមូលប្រភេទចំបក់ចំនួន ២ដើម (មុខកាត់ ៧០សង់ទីម៉ែត្រ ប្រវែង ៤ម៉ែត្រ) ដើម្បីកែច្នៃ និងលក់បន្ត។

គួរបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការបង្ក្រាបនេះ ជនសង្ស័យបានរត់គេចខ្លួន។ សម្ភារៈដឹកឈើខុសច្បាប់ត្រូវបានយកមករក្សាទុកនៅរដ្ឋបាលអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top