ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយ ក្រុម កីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ

CRT News

រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមការ ប្រកួត កីឡាបាល់ទះពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។


ក្នុងឱកាសនោះ ដើម្បីលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ទាំង ១៧រូប ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន ២០០ដុល្លារផងដែរ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top