ក្រុមឈ្មួញសម្រុកដឹក”ធ្យូង”រាល់យប់ចេញទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអូរស្មាច់ ដោយសមត្ថកិច្ចជាអ្នកបើកបារ៉ាស់!

CRT News

ខេត្តឧត្ដរមានជ័យ៖ ឈ្មួញជាច្រើននាក់បាននាំគ្នាប្រើរថយន្តសាំយ៉ុង សម្រាប់ជាមធ្យោបាយដឹកជញ្ជូន”ធ្យូង”ចេញពីភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ប្រទេសថៃ យ៉ាងគគ្រឹកគគ្រេងបំផុត! តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ជារៀងរាល់យប់!។


ខណៈសមត្ថកិច្ច ដែលប្រចាំការនៅច្រកទ្វារព្រំដែនមួយនេះ មិនត្រឹមតែមិនទប់ស្កាត់ប៉ុណ្ណោះទេ ដោយថែមទាំងសម្រួលនិងបើកបារ៉ាស់ឱ្យទៀតផង..!។

-នេះបើយោងតាមប្រភពច្បាស់ការណ៍ដែលផ្ដល់មកកាន់(ដើមរាំង)…។


-ករណីនេះលោក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានថ្លែងថា កន្លងមករូបលោកបានដាក់ផែនការ មិនអនុញ្ញាតឱ្យរថយន្តដឹក”ធ្យូង”ចេញទៅប្រទេសថៃឡើយ.!។


សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង) ដឹងថា៖ ដើម្បីផ្គត់ផ្គង់ទីផ្សារ”ធ្យូង”នៅប្រទេសថៃ ទើបក្រុមឈ្មួញជាច្រើននាក់ បាននាំគ្នាប្រើរថយន្តសាំយ៉ុងកែច្នៃ សម្រាប់ដឹកជញ្ជូននិងប្រមូលទិញ”ធ្យូង”តាមបណ្ដា(ឡ)នានា…!។

រួចដឹកឆ្លងដែនទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ គ្មានឈប់ឈរ.រាល់យប់តែម្ដង។

ពោលគឺ សកម្មភាពទាំងនេះ បានកើតមានជាយូរខែ.ឆ្នាំមកហើយ រហូតក្លាយជាទម្លាប់ដ៏អាក្រក់ ដែលមិនអាចកែប្រែបាន..។


ជាហេតុនាំឱ្យពលរដ្ឋជាម្ចាស់ឡ”ធ្យូង”នីមួយៗ សម្រុកចូលកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីដឹកបញ្ចូលក្នុង ឡ ដុតឱ្យក្លាយជា”ធ្យូង”សម្រាប់លក់ឱ្យឈ្មួញជាប្រចាំខួបប្រាំងខួបវស្សា…!។


សេចក្ដីរាយការណ៍បន្តទៀតថា៖ ក្នុង១យប់ៗ មានរថយន្តសាំយ៉ុង.ចាប់ពី១០ទៅ១៥គ្រឿង ដែលតែងតែដឹកជញ្ជូន”ធ្យូង”ឆ្លងដែនពីក្រុងសំរោង ចេញទៅប្រទេសថៃ ចន្លោះពីម៉ោង៧យប់.រហូតដល់ម៉ោង១២រំលងអាធ្រាត្រជាប្រចាំ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់.!។


ខណៈមន្ត្រីពាក់ព័ន្ធ ដែលមានភារៈកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនមួយនេះមិនទប់ស្កាត់ឡើយ ហើយថែមទាំង បើកបារ៉ាស់ឱ្យរថយន្តដឹក”ធ្យូង”ធ្វើចរាចរណ៍ចេញចូលឆ្លងព្រំដែន ទៅប្រទេសថៃ ដោយខុសច្បាប់.ផុតម៉ោងរដ្ឋបាលថែមទៀត.!។


-ដើម្បីឱ្យមានចម្លើយទាំងសងខាង! នៅល្ងាចទី២៣.០១.២០២៥(ដើមរាំង)បានសុំការបំភ្លឺពីលោក ឯម បញ្ញារិទ្ធ ប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ប៉ុន្តែទូរស័ព្ទ ចូលហើយ.លោកមិនទទួល..!។


-រីឯលោក ផាន់ វណ្ណៈ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក៏មិនអាចសុំការបំភ្លឺបានដែរ.ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួលដូចគ្នា..!។


-ចំណែកលោក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានថ្លែងថា រូបលោកបានដាក់ផែនការមិនឱ្យរថយន្តដឹក”ធ្យូង”ចេញទៅប្រទេសថៃនោះទេ។


-ចំពោះសំនួរថា តើសមត្ថកិច្ចរបស់លោក បានបើកបារ៉ាស់ឱ្យរថយន្តដឹក”ធ្យូង”មែនឬមិនមែន..?។

-ត្រង់ចំណុចនេះលោក ស្រេង ធារី ហាក់ឆ្លើយពង្វាងថា កន្លងមកខ្ញុំដាក់គោលការហើយ មិនឱ្យឡើងទៅថៃឡើយ។


ជុំវិញរឿងនេះមជ្ឈដ្ឋានអ្នកច្បាប់សង្ឃឹមថា៖  ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រាកដជាចាត់វិធានការទប់ស្កាត់ នឹងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដែលបើកភ្លើងខៀវឱ្យឈ្មួញ ដឹកជញ្ជូន”ធ្យូង”ទៅប្រទេសថៃ នៅពេលយប់ តាមច្រកទ្វារព្រំដែនខាងលើមិនខានឡើយ..!។


ព្រោះថា សកម្មភាពទាំងនេះកំពុងបង្កភាពហិនហោចព្រៃឈើ ដោយសារ ពលរដ្ឋជាម្ចាស់ឡ”ធ្យូង”នីមួយៗ សម្រុកកាប់បំផ្លាញព្រៃឈើ យកមកដុតឱ្យក្លាយជា”ធ្យូង”ដើម្បីលក់ឱ្យឈ្មួញ សម្រាប់ផ្គត់ផ្គង់ទីផ្សារ”ធ្យូង”នៅឯក្រៅប្រទេស៕     


ប្រភពពី ៖ អង្គភាពដើមរាំង













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top