រាជធានីភ្នំពេញ ÷ នាព្រឹកថ្ងៃអាទិត្យ១៥កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក សរ រដ្ឋា ប្រធាន«សមាគមអ្នកដឹកជញ្ជូនកម្មករ» បានប្រារព្ធពិធីចែកប័ណ្ណ សមធម៌ ដល់បងប្អូនសមាជិក សមាជិកា ក្នុងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងជួបបញ្ហាជីវិភាពខ្វះខាត សរុបចំនួន 325 នាក់។
ពិធីនៃការចែកប័ណ្ណសមធម៌ នេះបានប្រារព្ធធ្វើឡើងនៅស្នាក់ការ « សហភាពសហជីពការងារសន្តិភាព» ដែលស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ថ្លែងនៅក្នុងពិធីប្រគល់បណ្ណសមធម៍ ដល់បងប្អូនដែលជាសមាជិក សមាជិការ នៃ «សមាគមអ្នកដឹកជញ្ជូនកម្មករ» នេះដែរ លោក សរ រដ្ឋា ក៏សូមថ្លែងអំណរអរគុណចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែជួយដល់បណ្តាបងប្អូនប្រជាពលរដ្ឋដែលជួបនូវបញ្ហជីវភាពខ្វះខាតផងដែរ៕