ខេត្តបាត់ដំបង ៖ មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកជាង 10នាក់ និងថ្នាំញៀនជាង 200គីឡូក្រាម រួមទាំងកាំភ្លើងចំនួន 03ដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បើកប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី 21-22 ខែមករា ឆ្នាំ2025។
បើយោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ៖ នៅថ្ងៃទី21 ខែមករា ឆ្នាំ2025 កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យចំនួន 03 នាក់ មានដូចជា ៖
1/-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
2/-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
3/-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងពីបទ " ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន " ដោយដកហូតវត្ថុតាង ៖ គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន 02 កញ្ចប់ ទម្ងន់ 10,68ក្រាម។
ក្រោយពេលសួរចម្លើយ នៅថ្ងៃទី22 ខែមករា ឆ្នាំ2025 ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត បានចុះប្រត្តិបត្តការដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដោយបានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន 08 នាក់ទៀត ដែលរួមមាន ៖
1/-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ។
2/-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ។
3/-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ។
4/-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ។
៥/-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ) ។
6/-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)។
7/-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
8/-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ)។
កម្លាំងសមត្ថកិច្ចក៏បានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន 231 ដុំ ទម្ងន់ប្រមាណ ទម្ងន់ប្រមាណ 213គីឡូក្រាម ដែលរួមមាន ៖
1/.គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន 69 ដុំ ទម្ងន់ប្រមាណ 69គីឡូក្រាម
2/.គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន 44 ដុំ ទម្ងន់ប្រមាណ 44គីឡូក្រាម។
3/.គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន 100 ដុំ ទម្ងន់ប្រមាណ 100គីឡូក្រាម។
4/.អាវុធ អាកា 47 ចំនួន 02 ដើម បង់ចំនួន 02គ្រាប់ ចំនួន 13 គ្រាប់។
5/.អាវុធខ្លី កា54 ចំនួន 01 ដើម ( គ្មានគ្រាប់ )។
6/.រថយន្ត ចំនួន 02 គ្រឿង ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ2012 ពណ៌ ស និងម៉ាក TOYOTA LANDCRUISER ពណ៌ស និងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕