លោក ចាន់ ឬទ្ធី ផ្ញើសារលិខិត គោរពជូនពរ ឯកឧត្តម សួន សុខឌឿន អគ្គនាយកក្រុមហ៊ុនសន្តិសុខ NMR និងជា ចាងហ្វាង គេហទំព័រ NMR News និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

CRT News


រាជធានីភ្នំពេញ៖ លោក ចាន់ ឬទ្ធី ចាងហ្វាងគេហទំព័រ CRT News ព្រមទាំងក្រុមការងារ ទាំងអស់ បានផ្ញើសារ គោរពជូនពរ ឯកឧត្តម សួន សុខឌឿន អគ្គនាយកក្រុមហ៊ុនសន្តិសុខ NMR និងជា ចាងហ្វាង គេហទំព័រ NMR News និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលគ.ស.២០២៥។


ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នា នៃអង្គភាពគេហទំព័រ CRT News សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម សួន សុខឌឿន អគ្គនាយកក្រុមហ៊ុនសន្តិសុខ NMR និងជា ចាងហ្វាង គេហទំព័រ NMR News និងលោកជំទាវ

សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧ នេះ។


ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា នៃ អង្គភាពគេហទំព័រ CRT News សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តម សួន សុខឌឿន អគ្គនាយកក្រុមហ៊ុនសន្តិសុខ NMR និងជា ចាងហ្វាង គេហទំព័រ NMR News និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top