(MNDAA) របស់ប្រទេសភូមា បានកាត់ទោសប្រហារជីវិត ទណ្ឌិតចំនួន៧នាក់ នៅទីសាធារណៈ បន្ទាប់រកឃើញក្នុងករណីចាប់ជំរិត, ជំរិតទារប្រាក់ និងឃាតកម្ម

CRT News

(ភូមា)÷ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ សារព័ត៌មាន Kokang News ដែលជាបណ្តាញព័ត៌មានរបស់កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានរាយការណ៍ថា÷ មនុស្សចំនួន៧ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត នៅឯកន្លែងកាត់ទោសជាសាធារណៈមួយ ដោយ MNDAA នៅទីក្រុង Laukkai កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ពីបទ«ចាប់ជំរិត ជំរិតទារប្រាក់ និងឃាតកម្ម»។


ហើយជនជាប់ចោទ៦នាក់ត្រូវបានកាត់ទោសប្រហារជីវិតភ្លាមៗបន្ទាប់ពីកាត់ទោសជាសាធារណៈ នៅចំពោះមុខហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលមកចោមរោមមើលការកាត់ក្តីនេះ។ ហើយជាមួយគ្នានោះដែរ មានជនសង្ស័យចំនួន៧នាក់ផ្សេងទៀត ដែលត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទលើកុមារ និងប៉ុនប៉ងប្លន់ ក៏ត្រូវបានដង្ហែតាមដងផ្លូវសាធារណៈផងដែរ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top