ក្រសួង​អប់រំ ច្រាល​ចោល​ថាមិន​ធ្លាប់​យល់ព្រម​លើ​សំណើ​បញ្ចូល​ភាសា​វៀតណាម​ក្នុង​កម្មវិធី​សិក្សា​ផ្លូវការ​នោះ​ទេ

CRT News

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ច្រាល​ចោល​ ថា មិន​ធ្លាប់​យល់ព្រម​លើ​សំណើ​ណាមួយ​ ក្នុង​ការ​បញ្ចូល​ភាសា​វៀតណាម​ក្នុង​កម្មវិធី​សិក្សា​ផ្លូវការ ​នោះ​ទេ ​។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ប្រកាស​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​ចរិត​បំពុលបរិយាកាស​សង្គម ​ដែល​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ ព្រមទាំង​ស្នើ​សុំ​ឱ្យ​ប្រភព​ព័ត៌មាន​ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ ធ្វើការ​កែតម្រូវ​ជា​បន្ទាន់ ​៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top