ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
ខេត្តកែប ÷ សំណង់ភូមិគ្រឹះដ៏ស្គឹមស្គៃនិងរឹងមាំ ដែលសង់រំលោភបំពានចូលទៅក្នុងសមុទ្រធ្នេរកែប ពីសំណាក់អ្នកមានលុយ និងឥទ្ធិពលអំណាចម្នាក់ នៅក្នុងទឹកដីនៃអាណាចក្រខេត្តកែប ដែលបណ្តាលឱ្យទាក់ទាញនិងបន្តរិះគន់ពីបណ្ដាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងខ្លាំង ពីសំណាក់ម្ចាស់ទីតាំងដែលចាក់ដីនិងសាងសង់ភូមិគ្រិះដ៏អស្ចារ្យនេះ។
សូមបញ្ជាក់ថា ÷ ទីតាំងដែលអ្នកមានអំណាចម្នាក់ ដែលចាក់ដីនិងសង់ភូមិគ្រឹះដ៍ស្គឹមស្គៃខាងលេីនេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺនៅកំពង់ផែរោងក្តាម នៅខាងក្រោយផ្សារក្តាម ។
យោងតាមប្រភពព័ត៌មានបានឱ្យ បណ្តាញសារព័ត៌មាន CRT News យេីងដឹងថា ÷ ម្ចាស់ទីតាំងខាងលើនេះគឺជាអ្នកមានឥទ្ធិពល និងអំណាចម្នាក់ស្ថិតក្នុងខេត្តកែបនេះ ហើយការលួចសាសង់នេះទៀតសោតគឺ ធ្វើឡើងរយៈពេលជាងមួយឆ្នាំកន្លងមកហេីយ គឺតាំងពីជំនាន់ លោក ខេង យ័ន្ត អតីតអភិបាលក្រុងកែប មកម្ល៉េះ ដែលកាលណ្ណោះ! លោក ខេង យ័ន្ត និងអាជ្ញាធរពាក់ព័ន្ធ បានចុះមានចំណាត់ការ និងអោយផ្អាកការសាងសង់បន្តរំលោភបំពានចូលសមុទ្រកែបនេះផងដែរ ។ ប៉ុន្តែថ្មីៗនេះទៀតសោត ម្ចាស់ទីតាំងភូមិគ្រឹះខាងលើនេះ បន្តលួចសាង់សង់ជាថ្មីម្តងទៀត ដោយអោយកម្មករសម្រុកធ្វេី(សាងសង់)ប្រហែលបាន 50% ហើយ។
មជ្ឈដ្ឋានទូទៅក៏ដូចជាប្រជាពលរដ្ឋបាន អ្នកអោយដឹងថា ÷បុគ្គលដែលជាម្ចាស់ទីតាំងសង់រំលោភបំពានចូលសុទ្រធ្នេរកែបនេះ គឺហាក់ផ្គេីនទៅនិងមន្ត្រីជំនាញ និង ឯកឧត្តម សោម ពិសិដ្ឋ ដែលម្ចាស់ទឹកដី និងជាគណៈអភិបាលខេត្តកែប នេះ យ៉ាងខ្លាំង ។ ដោយប្រជាពលរដ្ឋបានបន្តទៀតថា ÷ ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលានោះទេ គឺច្បាស់ណាស់ថា! សំណង់ដ៏ស្កឹមស្កៃនិងរឹងមាំខាងលេីនេះ ច្បាស់ជាសាងសង់បន្តរហូតដល់ 100% ពិបាកមានវិធានការនិងចាត់ការ ហេីយគឺជាវប្បធម៌នៃការសាងសង់សំណង់ដែលរំលោភបំពានចូលសមុទ្រធ្នេរកែប នេះ បន្តជាហូរហែប្រពៃណីពីសំណាក់អ្នកមានលុយ មានអំណាចបក្សពួកនិយម ដែលមានលុយច្រើនស្តុកស្តម្ភ ចាយលែងអស់ យកលុយមកបាចចោយក្នុងសមុទ្រ សំខាន់ដេីម្បីផលប្រយោជន៍ និងក្តីសុខខ្លួននិងក្រុមគ្រួសាររបស់ខ្លួនឯងតែប៉ុណ្ណោះ មិនខ្វល់ពីច្បាប់ទម្លាប់ និងបរិស្ថាន មជ្ឈដ្ឋានជាតិឡើយ។ ហើយប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅ បានចោទនិងលេីកជាសំណួរថា ÷ នេះអ្នកមានលុយ មានឥទ្ធិពលនិងអំណាច ! ប្រសិនបើរាស្ត្រនិង ជាប្រជាពលរដ្ឋធម្មតាសាង់សង់ និងចាក់ដីចូលរំលោភចូលសមុទ្របែបនេះវិញ? បើមិនវាយកម្ទេចចោលទេ ក៏ត្រូវប្រឈមទៅនឹងការដាក់គុកច្រវាក់អនុវត្តទោសតាមច្បាប់ផងដែរ។
ពាក់ព័ន្ធទៅនឹងសំណង់ដែលសង់រំលោភបំពានចូលទៅក្នុងសមុទ្រធ្នេរកែប នេះ អង្គភាពព័ត៌មាន CRT News យេីងមិនអាចសុំកិច្ចសម្ភាសពី លោក ណុប អុល ជាចៅសង្កាត់កែប បានទេនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ដោយយេីងព្យាមសួរនាំតាមរយះទូសព្ទតែតេមិនលេីកសោះ ដោយឡែកពត៌មានយេីងផ្ញេីរសារតាមប្រពន្ធ័តេឡេក្រាម លោក ណុប អុល ចូលមើលហើយ ប៉ុន្តែមិនតបវិញ។
បណ្ដាញសារព័ត៌មាន CRT News យេីងមិនអាចសុំកិច្ច សម្ភាសន៍ជាមួយ លោក ឃន វុទ្ធី ដែលជាអភិបាលក្រុងកែប ដែលទេីបនិងឡើងថ្មី ជំនួស លោក ខេង យ័ន្ត បាននោះទេ !ដោយទូរស័ព្ទមិនត្រូវបានលើក !!! ខណៈ លោក វិញ ថុល ប្រធានភូមិបាលក្រុងកែប បានតបអង្គភាពយេីងវិញថា ÷ អត់មានច្បាប់អនុញ្ញាតពីខាងលោកទេ ហើយលោកក៏បន្តទៀតថា មិនហ៊ានប្រាប់ទេ សូមអោយខាងអង្គភាពពត៌មានយេីងមកជួបលោកផ្ទាល់។
CRT News យេីងបន្តសុំកិច្ចសម្ភាសន៍ពី លោក ពុទ្ធ សុទ្ធិម៉ានីន ប្រធានមន្ទីរសុរិយោដីនគររូបនីយកម្មខេត្តកែប តាមរយះលេខទូរស័ព្ទ ប៉ុន្តែមិនត្រូវបានលើក ហើយយើងក៍បន្តផ្ញើរតាមប្រព័ន្ធតេលេក្រាម ជូនទៅលោកប្រធានមន្ទីចូលមេីល ប៉ុន្តែមិនឆ្លើយតបវិញនោះឡើយ។
អង្គភាពសារព័ត៌មាន CRT News យេីងបានធ្វេីការទំនាក់ទំនងទៅ ឯកឧត្តម វៃយ សុខា អភិបាលរងខេត្តកែប ទទួលបន្ទុកបញ្ហាដីធ្លី ដោយឯកឧត្តមបានតបវិញថា ÷ពីមុន ឯកឧត្តម គឺជាអ្នកនាំពាក្យ ប៉ុន្តែបច្ចុប្បន្ននេះ សុំអោយប្អូនសួរទៅ លោក ប៊ុន យោង ដែលជាអ្នកនាំពាក្យសាលាខេត្តកែប វិញ កុំនៃការឆ្លើយតបខុសគ្នា ហើយរឿងនេះលោកក៏បានដឹងដែរ ប៉ុន្តែសុំមិននិយាយខ្លាចខុសគ្នា។
ដោយមិនបង្អង់យូរ CRT News យេីងបន្តសួរនាំ លោក ប៊ុន យោង អ្នកនាំពាក្យសាលាខេត្តកែប ដោយលោកបានបព្ជាក់វិញថា÷ ចាំលោកទៅពិនិត្យមេីល ក្រោយពីខាងពត៍មានយេីងបព្ជាក់ប្រាប់ទីតាំងនោះ ដោយ លោក ប៊ុន យោង បន្តទៀតថា ÷ សុំអោយសារព័ត៌មានមកជួបលោកផ្ទាល់ផងដែរ។
បណ្ដាញសារព័ត៌មាន CRT News យេីងបានសុំការអនុញ្ញត្តិ សុំកិច្ចសម្ភាសន៍ផ្លាស់ពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយ ឯកឧត្តម អភិបាលខេត្តតបវិញថា ÷ សំណង់ទីតាំងខាងលេីនេះគឺលួចសង់ទេ ហើយមិនត្រូវបានចេញប្លង់កម្មសិទ្ធិអោយនោះទេ ហើយអាជ្ញាធរក៏បានស្រង់ស្ថិតិហើយដែលមានរហូតដល់រាប់រយ ពាន់គ្រួសារ ឯណោះ ហើយម៉្យាងវិញទៀត ពួកគាត់រស់នៅទីនេះ ១០ទៅ២០ឆ្នាំមកហេីយ នៅតាមតំបន់ធ្នេរនេះ។ សារព័ត៌មាន CRT News យេីងក៏សុំថ្លែងអំណរអរគុណដល់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាអនេកប្បការ។
បណ្ដាមជ្ឈដ្ឋានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប រួមទាំងសង្គមស៊ីវិលផងដែរ សូមសំណូមពរដល់ ឯកឧត្តម សោម ពិសិដ្ឋ ដែលជាគណៈអភិបាលខេត្តកែប និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានគ្រប់គ្រងអាងទន្លេ /សមុទ្រ និងជាពិសេស ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម សូមមេត្តាចាត់មន្ត្រីជំនាញ មកធ្វេីអធិការកិច្ចផងទាន ! កុំអោយវប្បធម៍ពីសំណាក់អ្នកមានលុយ មានអំណាចបក្សពួកនិយម ដែលមានលុយច្រើនស្តុកស្តម្ភ ចាយលែងអស់ មកធ្វើល្មើសច្បាប់ដែលផ្ទុយពីប្រជាពលរដ្ឋធម្មតាវិញ បេីវាយកំទេចចោលហេីយជាប់គុកទៀតនោះ ហើយសូមកុំអោយវប្បធម៌នៃការសាងសង់លុបសមុទ្រនេះ ជាទម្លាប់សម្រាប់អ្នកមានលុយ មានបុណ្យសក្ដិ និង បក្សពួកនិយមដទៃទៀតផងដែរ។
សូមបញ្ជាក់បន្ថែមទៀតថា ÷ លោក ខេង យ័ន្ត ដែលជាអតីតអភិបាលក្រុងកែប ត្រូវបាន ACU ចាប់ខ្លួន និងឃុំខ្លួននៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ ពីបទ " រំលោភអំណាច និងសម្អាតប្រាក់ " ហើយត្រូវបាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបព្ចាប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតែងតាំងជំនួសដោយ លោក ឃុន វុទ្ធី ជាអភិបាលក្រុងកែបថ្មី បច្ចុប្បន្ននេះតែម្តង។
CRT News យេីងគ្មានចេតនាញុះញង់ ឬដាក់សម្ភាធដល់ បុគ្គលឬអង្គភាពណាមួយឡើយ ។ ផ្ទុយមកវិញគឺយេីងរិះគន់ ក្នុងន័យស្ថាបនាក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងបុិនប្រសព្វរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ
តែប៉ុណ្ណោះ។
បណ្តាញសារព័ត៌មាន CRT News យេីងនិងរងចាំការស្រាយបំភ្លឺពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ នូវរៀងរាល់២៤ម៉ោង ក្នុងមួយសប្តាហ៍ តាមច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕