រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតបន្ទប់ថែទាំជំងឺមួយកន្លែងឈ្មោះ " កាន់ វុត "ដែលមានទីតាំងផ្ទះលេខ គ្មាន ផ្លូវលេខ៨៨៥ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ បន្ទាប់ពីរកឃើញការផ្តល់សេវាហួសដែនកំណត់វិជ្ជាជីវៈវេជ្ជសាស្ត្រ និងមិនគោរពតាមកិច្ចសន្យាដែលបានធានាអះអាងពេលស្នើសុំបើកអាជិវកម្ម។
សូមរំលឹកថា៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នំា២០២៤នេះ ស្ត្រីវ័យ៣០ឆ្នាំម្នាក់ មានអាការៈក្តៅខ្លួននិងហត់ បានទៅពេទ្យគ្លីនិកគ្មានឈ្មោះមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី3៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពេទ្យពិនិត្យ និងព្យួរសេរ៉ូមអោយហើយ ដោយព្យួរសេរ៉ូមបាន 50% ក៏បានសុំពេទ្យទៅសម្រាកនៅផ្ទះ ក៏ស្រាប់តែមានអាការៈធ្វើទុកខ្លាំង ប្ដីក៏បានបញ្ជូនប្រពន្ធតាមកង់៣ ទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។
ក្រោយពេលដឹកដល់មន្ទីរពេទ្យលោកគ្រូពេទ្យជំនាញបានប្រាប់ថាប្រពន្ធរបស់គាត់បានបាត់បង់ជីវិតបាត់ទៅហើយ៕