រោងចក្រហាន់សរសៃថ្នាំនិងចែកចាយបម្លែងរុក្ខជាតិផលិតបារីចិន មិនអនុលោមតាម ច្បាប់អនុញ្ញាតគ្រប់គ្រាន់ កំពុងរក្សានូវភាពស្ងប់ស្ងាត់,ខណៈប្រជាពលរដ្ឋស្នេីសុំស្ថាប័នពាក់ពន្ធ មេត្តាចុះអធិការកិច្ចផងទាន! ខណ្ឌកំបូល

CRT News


ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

(វគ្គទី១)


រាជធានីភ្នំពេញ÷ រោងចក្រហាន់សរសៃថ្នាំ និងបម្លែងគ្រាប់ធញ្ញជាតិញៀន ជាគ្រឿងផ្សំផលិតចេញជាបារីចិន នេះមិនអនុលោមតាម

ច្បាប់អនុញ្ញាតគ្រប់គ្រាន់ កំពុងរក្សានូវភាពស្ងប់ស្ងាត់, ខណៈប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្នេីសុំស្ថាប័នពាក់ពន្ធ និងនាយកដ្ឋានក្រសួងមហាផ្ទៃ មេត្តាចុះអធិការកិច្ចផងទាន ! ព្រោះហានិភ័យខ្លាំងណាស់សំរាប់បងប្អូននៅក្នុងមូលដ្ឋាន សង្កាត់/ខណ្ឌកំបូល ។ ដែលទីតាំងដែលអះអាងថា ហាន់សរសៃថ្នាំនិង

និងបម្លែងគ្រាប់ធញ្ញជាតិញៀន ជាគ្រឿងផ្សំផលិតចេញជាបារីចិន នេះ គឺស្ថិតក្នុង ភូមិត្រិប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រាប់អោយបណ្តាញសារព័ត៌មាន CRT News យេីងដឹងថា÷ ទីតាំងហាន់សរសៃថ្នាំនិង

និងបម្លែងគ្រាប់ធញ្ញជាតិញៀន ជាគ្រឿងផ្សំផលិតចេញជាបារីចិននេះ គឺមិនត្រូវបានប្រភពទម្លាយអោយដឹងនោះទេ ប៉ុន្តែសង្ស័យ!!! នាំចូលមកពីក្រៅប្រទេស។ រីឯការដឹកជញ្ជូនចូលរោងចក្រនេះវិញ គឺច្រើនតែពេលយប់តែប៉ុណ្ណេះដោយមានឡានប្រភេទធំៗ គឺដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ដែលរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះយ៉ាងខ្លាំង។ 


ប្រជាពលរដ្ឋបានឲ្យ CRT News យេីងដឹងបន្តទៀតថា÷ ក្លិននិងឧស្ម័នដែលសាយភាយចេញពីឡ ហាន់សរសៃថ្នាំ នេះគឺធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ភូមិសាឡុង នេះយ៉ាងខ្លាំង គឺធ្វើឲ្យពួកពិបាកក្នុងការរស់នៅជាខ្លាំង និងជាពិសេសប៉ះពាល់ដល់សុខភាពកូនៗ របស់ពួកគាត់តែម្តង ហើយពួកគាត់បានត្រឹមតែស៊ូទ្រាំ និងអ្នកខ្លះទៀតត្រូវចល័តទីតាំងរស់នៅព្រោះពិបាកទ្រាំក្លិន និងទឹកបង្ហូរចេញ ថែមទាំងផ្សែងចេញពីឡ ហាន់សរសៃថ្នាំនេះ ព្រោះក្រុមឈ្មួញផលិតនិងចែកចាយបារីចិននេះមានអំណាចខ្លាំងណាស់ សូម្បីអាជ្ញាធរមូលដ្ឋានមិនហ៊ានទៅក្បែរផង។ 


ប្រជាពលរដ្ឋបានបន្តអោយ CRT News យេីងដឹងទៀតថា ÷ រាល់បុគ្គលិក និងកម្មករ/កម្មការិនី ត្រូវបានយកពីខេត្តឬនៅតំនប់ឆ្ងាយ ហើយរាល់ការសុីចុក និងរស់នៅដេកពួនទៀតសោត គឺនៅទីតាំងនេះតែម្តង ឬចល័តរោងចក្របារីផ្សេង ដែលជាសាខារបស់គេ ដោយមានក្រុមសន្តិសុខយាមទ្វារ រឹតបន្តឹងនិងមេការគ្រប់គ្រងចាំមេីលផ្លូវដោយប្រុងប្រយ័ត្នខ្ពស់ ដោយឡែករាល់ការចល័ត ឬចេញចូលទំនិញវិញ ត្រូវបានដឹកចេញចូលដោយមានមេការ និងមានអ្នកចាំមេីលផ្លូវ តាំងពីផ្លូវចូល ដល់ផ្លូវក្នុងរោងចក្រផលិតបារី និងបម្លែងជាថ្នាំជក់ចិន នេះតែម្តង ។


បណ្តាញអង្គភាពព័ត៌មាន CRT News យេីងបានសុំកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោក មោង អាន ចៅសង្កាត់កំបូល ដោយលោកបានតបប្រាប់យេីងវិញថា ÷ ទីតាំងរោងចក្រហាន់សរសៃថ្មាំនេះ ពីមុនមកអត់មានច្បាប់មែន ប៉ុន្តែមួយរយៈចុងក្រោយ ដែលខាងមន្ទីរបរិស្ថាន និងសាលាខណ្ឌ ណែនាំអោយធ្វើប្រហែលមួយខែចុងក្រោយនេះ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវហេីយ រីឯរោងចក្រហាន់សរសៃថ្មាំខាងលេីនេះ គឺស្ថិតនៅក្នុង ភូមិត្រិប មិនមែន ភូមិសាឡុង ដូចការចុះផ្សាយរបស់គេហទំព័រមួយចំនួននោះទេ ! ហើយមានតែមួយទីតាំងនេះតែប៉ុណ្ណោះ បន្ទាប់ពីរោងចក្រផលិតបារីចិន នៅសង្កាត់កំបូល ក្បែរសាលាខណ្ឌកំបូល បិទរួចមក។ លោកចៅសង្កាត់ កំបូល បានបព្ចាក់ទៀតថា សរសៃថ្មាំនេះចូលមកពី ខេត្តកំពង់ចាម និងខេត្ត កំពង់ឆ្នាំង ។ លោក មោង អាន ចៅសង្កាត់កំបូល បានបព្ចាក់បន្ថែមទៀតថា ÷ ថ្នាំដែលចំហ៊ុយជាបារីចិននេះ មានរស់ជាតិស្រាលជាងបារីខ្មែរយេីងដូចជា ÷ បារីសេក , បារី៣លេខ , បារីសុីមុីត ។ល។


អង្គភាពសារពត័មាន CRT News យេីង បានទំនាក់ទំនង លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដោយលោកអភិបាលខណ្ឌ បានបព្ចាក់ថា ÷ ទីតាំងខាងលើនេះមិនមែនជារោងចក្រផលិតចិននោះទេ! គឺជាទីតាំងហាន់សរសៃថ្នាំជក់ តែប៉ុណ្ណោះ។ CRT News យេីងបន្តសួរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បន្ថែមទៀតថា÷ តេីជនជាតិចិននេះបានចូលសព្ជាតិខ្មែរឬនៅ ទេីបអាចរត់អាជ្ញាប័ណ្ណផលិតបារីឬ ហាន់សរសៃថ្មាំជាបារីនេះបាន? លោកអភិបាលខណ្ឌ តបវិញថា ÷រោងចក្រហាន់សរសៃថ្មាំនេះ ឈ្មោះជនជាតិចិន ប៉ុន្តែមានអ្នកតំណាងជាជនជាតិ

ខ្មែរសំរាប់ឈរឈ្មោះជំនួស ។


CRT News យេីងមិនអាចសុំកិច្ចសម្ភាសន៍ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទេ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ

ដោយឯកឧត្តមបានលេីកទូរស័ព្ទហើយ ប៉ុន្តែត្រូវបានបិទទៅវិញ។

បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋសង្កាត់កំបូល នេះ សុំសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាចាត់វិធានការណ៍ និងមន្ត្រីជំនាញនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យចំពោះទីតាំងដែល អះអាងថា រោងចក្រហាន់សរសៃថ្នាំ និងចែកចាយផលិតផលបារីចិន ដែលមានទីតាំងខាងលើនេះផងទាន ! ដោយសង្យ័យថា! មិនអនុញ្ញាតត្រឹមត្រូវតាមច្បាប់គ្រប់គ្រាន់ និងប្រភពនៃការនាំចូលសង្ស័យនាំពីក្រៅប្រទេស? ជាពិសេសដែល

បណ្តាលឲ្យប៉ះពាល់សុខភាព

បងប្អូនក្នុងមូលដ្ឋាន ពីឡឪស្ម័នហាន់សរសៃថ្នាំ នេះ និងសូមស្រាវជ្រាវរកប្រភព តេីសារធាតុផ្សំចេញជាថ្មាំជក់នេះ ប្រភពនាំចូលពីប្រទេសណា? ឬខេត្តណាអោយពិតប្រាកដ? តេីមានច្បាប់នាំចូលប្រទេសកម្ពុជាត្រឹមត្រូវដែរឬទេ?


ប្រជាពលរដ្ឋក៏សូមសំណូមពរឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់នាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួង មកធ្វើការ សេុីបអង្កេត ករណីជនបរទេសមកធ្វើជំនួញ ក្នុងព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ម្ចាស់ទីតាំងរោងចក្រហាន់សរសៃថ្នាំនិងចែកចាយផលិតផល និងគ្រាប់ធញ្ញជាតិ បម្លែងជាបារីចិន ដែលសង្ស័យ ! គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុង ភូមិត្រិប

សង្កាត់/ខណ្ឌកំបូល នេះផងទាន !!!


បណ្តាញផ្សព្វផ្សាយពត៌មាន CRT News យេីង !គ្មានចេតនាញុះញង់ ដាក់សម្ភាធដល់បុគ្គលណា ឬស្ថាបន័អង្គភាពណាឡេីយ!!! គឺក្នុងន័យគិតពីសុខទុក្ខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ និងថវិកាចូលជាតិតែប៉ុណ្ណោះ ជាពិសេសរិះគន់ក្នុងន័យស្ថាបនា ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ។


បណ្តាញផ្សព្វផ្សាយគេហទំព័រ CRT News យេីងខ្ញុំនឹងរងចាំការបំភ្លឺបកស្រាយគ្រប់ភាគីពាក់ព័ន្ធ នូវរៀងរាល់ម៉ោងនិងគ្រប់ពេលវេលា នៃច្បាប់ស្តីពីរបបសារព័ត៌មាន៕



















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top