បើតាមលោក ផែង វណ្ណៈ លោកឧកញ៉ា ហេង សិទ្ធី បានប្រើវិធីថតរូបជាមួយថ្នាក់ដឹកនាំ រួចយករូបទៅបង្ហាញឆបោកជនបរទេសជាច្រើននាក់ បានលុយរាប់សិបលានដុល្លារ ។មកដល់ពេលនេះ ជនបរទេសជាច្រើននាក់ហើយ បានដាក់ ពាក្យប្តឹងឧកញ៉ា ហេង សិទ្ធី ។
បច្ចប្បន្នរូបភាពនៃការឆបោកមានគ្រប់វិធី ទាំងខ្មែរគ្នាឯងនិងមិនថាស្បែក ស ស្បែកខ្មៅ ស្បែកលឿង ច្រមុះស្រួច ...អីទេ ..ឱ្យតែប្រហែសខោក្នុងមិនសល់ផង មិនស្រួលចាញ់បោកគេ ឈានទៅធ្វើអត្តឃាតទៅទៀត ...។
អារឿងថតរូបជាមួយថ្នាក់ដឹកនាំនេះ មួយចំនួនគេយកទៅអួតបង្ហាញ ដើម្បីធ្វើជាយ័ន្ត បាលី..ការពារមុខរបរខុសច្បាប់ គេចពន្ធ ឬ យកទៅប្រកបមុខរបរទេ...ហើយរឿងនេះ វាកើត ឡើងច្រើនឆ្នាំមកហើយ ហើយក៏មានមនុស្សមិនតិចទេ ដែលកំពុងក្លាយជាអ្នកមានលុយ.. ដេកស៊ីចាយមិនអស់ដែរ..។
តាមមិត្តភ័ក្តិធ្លាប់ប្រាប់ កន្លងមក មិនត្រឹមតែបុគ្គលខិលខូចយករូបភាពថតជាមួយថ្នាក់ដឹកនាំទៅបោកគេនោះទេ ជនខ្លះហ៊ានរហូតដល់ទៅជួលឡាន Luxus 570 ជួលចិញ្ចៀន ពេជ្រតម្លៃ៣ទៅ៤ុម៉ឺនដុល្លារ ពាក់អួតបង្ហាញដើររកស៊ីទិញលក់ដីក៏មានដែរ...។
ដើម្បីកុំឱ្យចូលតួ លង់នឹងតួល្ខោនបញ្ចុះសារិកាលិនថោង មានតែប្រុងប្រយ័ត្នខ្ពស់បំផុត ត្រូវពិចារណាគ្រប់ជ្រុងជ្រោយ កុំឆាប់ជឿលឿនពេក កុំទុកចិត្តគេពេក..កុំចង់មានបានលឿនពេក ..៕