ចេញផ្សាយនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤
ខេត្តកំពង់ស្ពឺ ÷ នាព្រឹកថ្ងៃព្រហស្បតិ៍១៣រោច ខែកត្តិក ឆ្នាំរោង ឆស័កពុទ្ធ សករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយការកេីតទុកមិនសុខចិត្តពីមន្ត្រីថ្នាក់មូលដ្ឋាន លោកស្រី ស គីម និងបងប្អូនសរុបចំនួន៥គ្រួសារទៀត បានបន្តដឹកដៃគ្នា ប្តឹងទៅមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ
ដែលលោកទេីបឡើងថ្មីៗនេះ ជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌។
យោងតាមលិខិតពាក្យបណ្តឹងពីមន្ទីរអធិការកិច្ច បណ្តឹងរកយុត្តិធម៌ ដែលបណ្តាញសារព័ត៌មានយើងទទួលបាន នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលអង្គភាពព័ត៌មានយើង សូមដកស្រង់ដូចខាងក្រោមនេះ ÷ ក្រុមការងារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយតំណាងទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកស្រី ម៉ាន់ សៀងហៃ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរ បានជួបជាមួយភាគីដើមបណ្តឹង ដើម្បីមកបំភ្លឺលើករណីទំនាស់ដីធ្លីស្ថិតនៅភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោង ខេត្តកំពង់ស្ពឺ ។
ដែលមានដើមបណ្ដឹងរួមមាន÷ ទី១. លោកស្រី ស គីម និងប្តី លោក ថន សុខ ,ទី២. លោកស្រី ស ខុម , ទី៣ . លោក កែវ រឿន ,ទី៤. លោកស្រី ស កែម និងលោក សុឹម គឹមអេង , ទី៥. លោក ស៊ុំ យូរហ៊ួរ និង លោកស្រី សុីវ សុផាន់ណា ដែលអ្នកទាំង៥គ្រួសារនេះ មានទំនាស់ដីធ្លីនៅភូមិពាមឃ្លៃ ឃុំទំពរ័មាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានកេីតទុក្ខមិនសុខចិត្តពីមន្ត្រីថ្នាក់មូលដ្ឋានមានភូមិឃុំ។
តាមលិខិតពាក្យបណ្តឹងបានបន្តអោយដឹងទៀតថា÷ ដេីមឡើយដីទំនាស់ទាំង៣កន្លែង ជាដីកេរ្តិ៍របស់ឪពុក ឈ្មោះ ស យ៉ាន់ (ស្លាប់ឆ្នាំ២០១០) និងម្តាយឈ្មោះ សុខ សុន (ស្លាប់ឆ្នាំ២០១១) យេីងខ្ញុំមានបងប្អូនសរុប៦នាក់ ១.ឈ្មោះ ស ខុម ,២.ឈ្មោះ ស ខេម (ស្លាប់), ៣.ឈ្មោះ ស ខែម , ៤.ឈ្មោះ ស កែម , ៥. ឈ្មោះ ស គីម , ៦. ឈ្មោះ ស យ៉ាន ។ ហើយឪពុកម្តាយ យេីងខ្ញុំបានចែកដីចំណែកអោយកូនៗរួចអស់ហេីយ។
ក្នុងកំឡុងឆ្នាំ១៩៩៣ ឈ្មោះ គិន ភេទស្រី ត្រូវជាម្តាយរបស់ ប៉ោ តាំងគួយ ដែលត្រូវជាម្តាយមីងនាងខ្ញុំ គាត់បានមកសុំដីស្រែមុខភូមិពីឪពុកម្តាយនាងខ្ញុំ (ក្រោយដីចំការរបស់នាងខ្ញុំ) ដីភូមិនោះមានចំនួន២០អា ម្តាយឪពុក នាងខ្ញុំក៏យល់ព្រមឱ្យដីស្រែទំហំ២០អានោះ ដោយមិនមានលិខិតស្នាមនោះទេ ប៉ុន្តែគាត់មិនបានអោយដីចំការទំហាំ៦អា ដែលនៅពីខាងមុខដីស្រែនោះឡេីយ។
ក្រោយពេលដែលឪពុកម្តាយនាងខ្ញុំចែកអោយហើយ ឈ្មោះ ប៉ោក តាំងគួយ បានអាស្រ័យផលលើដីនោះបានមួយឆ្នាំ មួយឆ្នាំក្រោយមកគាត់បានប្រវ៉ាស់ដីស្រែនេះអោយទៅឈ្មោះ ប៉ោ តាំងគួយ បានអាស្រ័យផលលើដីស្រែនេះបានប្រហែល៣ឆ្នាំ រួចហើយឈ្មោះ ប៉ោ តាំងគួយ បានប្រវ៉ាស់អោយទៅឈ្មោះ ស កែម វិញ បានប្រហែល៣ឆ្នាំទៀត ។
ក្រោយខ្ញុំឈ្មោះ ស គីម រៀបការនៅឆ្នាំ១៩៩៦ ឪពុកម្តាយនាងខ្ញុំបានចែកដីចំការទំហំ៦អា នៅខាងមុខដីរបស់ ប៉ោ តាំងគួយ និងដីស្រែមួយកន្លែងទៀតឈ្មោះស្រែម្កាក់ធំដែលមានទំហំ២៤អា។
ក្រោយមកក្នុងឆ្នាំ២០១០ ប៉ោ តាំងគួយ បានបព្ចាំដីស្រែមុខភូមិនោះ អោយមកនាងខ្ញុំ ព្រោះនាងខ្ញុំមានដីចំការទំហំ០៦អា នៅពីមុខស្រែរបស់គាត់ ដោយបព្ចាំក្នុងតម្លៃ១លានរៀល ក្នុងរយៈពេល២ទៅ៣ឆ្នាំ មិនបានធ្វើលិខិតស្នាមទេនិងមិនមកលោះវិញទេ រហូតដល់ឆ្នាំ២០២៣ ទេីបគាត់ដាក់លក់ដីខាងក្រោយទំហំ២០អា និងដីនាងខ្ញុំចំនួន០៦អា នៅពីមុខដីរបស់គាត់ ប៉ុន្តែនាងខ្ញុំមកទាន់ក៏បានជំទាស់តែម្តង ហើយក៏មានទំនាស់រហូតមកដល់សព្វថ្ងៃនេះតែម្តង។
ចំពោះដីម្កាក់ធំរបស់ឈ្មោះ កែវ រឿន ដែលមានទំហំ៦០អា ខ្ញុំបានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ ១៩៨៣ មក មិនដែលមានបញ្ហាអ្វីទេចាប់ពីឆ្នាំ២០០១ រហូតមកឈ្មោះ ប៉ោ តាំងគួយ បានមកសុំដីរបស់ខ្ញុំដោយយកហេតុផលថា ជាកេរ្តិ៍របស់ម្តាយគាត់(យាយគិន)តាំងពីសង្គមមក។
លុះមកដល់ឆ្នាំ២០២៣ ទេីបខ្ញុំសម្រេចចិត្តអោយគាត់ ទំហំ១៧អា (តែមិនមានលិខិតស្នាមទេ) តែមានមេភូមិពាមឃ្លៃឈ្មោះ ជូ ជឿន និងយាយ គិន គាត់បានដឹងឮ ដែរ តែឈ្មោះ ប៉ោ តាំងគួយ មិនបានអាស្រ័យផលនៅលើដីនោះទេ។ លុះមកដល់ឆ្នាំ២០២៤ មានក្រុមវ៉ាស់វែងលក្ខណ:ជាប្រពន្ធ បានមកវ៉ាស់វែងដីតំបន់នោះ ឈ្មោះ ស គីម បានអោយក្រុមវាស់វែង វាស់ដីរបស់ខ្លួនទំហំ២៤អា ដែលនៅជាប់ដីរបស់ឈ្មោះ កែវ រឿន ទំហំ៦០អានោះ តែឈ្មោះ ប៉ោ តាំងគួយ មិនអោយវ៉ាស់ហេីយក៏មានទំនាស់គ្នារហូតដល់បច្ចុប្បន្ននេះ។
ចំពោះដី៩ ហិចតាកន្លះ ដែលស្ថិតនៅភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គឺជាដីកេរ្តិ៍របស់ ឪពុកម្តាយរបស់យេីងខ្ញុំ កាន់កាប់តាំងពីឆ្នាំ១៩៧៩ មក លុះមកដល់ឆ្នាំ១៩៩៣ ក៏មានឈ្មោះ យុយ និងប្តីឈ្មោះ ផាន បានមកអះអាងថាជាដីរបស់ពួកគាត់តាំងពីសង្គម ហើយគាត់បានយកដីនោះមកលក់ឲ្យឪពុកម្តាយ ខ្ញុំវិញក្នុងតម្លៃមាស១.៥០ តំម្លើងកន្លះ និងលុយ១លានរៀល រួចឈ្មោះ ឆាយ សឿង ពេលនោះគាត់ជាមេភូមិពាមឃ្លៃ បានដឹកម្តាយខ្ញុំយកមាសនិងលុយ យកទៅអោយឈ្មោះ យុយ និងប្តី ឈ្មោះ ផាន នៅផ្សារត្រពាំងក្រឡឹង។
ចាប់តាំងពីពេលនោះមកមិនដែលមានទំនាស់អ្វីទេ ហើយឪពុកម្តាយខ្ញុំអាស្រ័យផលដីមួយចំនួន ទេីបនៅឆ្នាំ២០០៨ ឈ្មោះ ឆាយ សៀង និងឈ្មោះ ឆាយ វឿន ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានឃុបឃិតគ្នាលក់ដីនោះ អោយទៅឈ្មោះ ហ៊ុន ហាក់ ភេទប្រុស រស់នៅ ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយយេីងខ្ញុំមិនដឹងពេលវេលា និងតម្លៃទេ ហើយឈ្មោះ ហ៊ុន ហាក់ ក៏បានលក់ដីនោះអោយទៅអ្នកផ្សេងទៀតបាត់ហើយ។ ទេីបយេីងខ្ញុំកេីតទុកមិនសុខចិត្ត ដាក់ពាក្យបណ្តឹងមកមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ អោយជួយដោះស្រាយដល់យេីងខ្ញុំ ដោយក្តីអនុគ្រោះផង។
ជាទីបព្ចាប់យេីងខ្ញុំទាំង៥គ្រួសារ សូមអោយក្រុមការងារ ជួយសម្របសម្រួល ដោះស្រាយ រកយុត្តិធម៌អោយយើងខ្ញុំឆាប់ចប់ទាំងដី ចំនួន៣ទីតាំងខាងលេីនេះផង។
ពាក់ព័ន្ធករណីខាងលើអង្គភាពព័ត៌មានយើងសុំកិច្ចសម្ភាសន៍ពី លោក ឆាយ សឿង មេឃទំព័រមាស លោកបានបព្ជាាក់ប្រាប់យេីងវិញថា ÷ ពាក់ព័ន្ធនឹងបណ្តឹងគ្រួសារលោកស្រី ស គីម និង បងប្អូនគាត់គឺមានតែក្រុមគ្រួសារគាត់តែប៉ុណ្ណោះដែលផ្តិតមេដៃប្តឺង ហើយគាត់បន្តបដិសេធទៀតថា ÷គាត់មិនបានដឹងរឿង ខ្មោចឪពុក លោកស្រី ស គីម ទិញដីទាំង៣ទីតាំងខាងលេីនោះឡេីយ។
ដោយឡែក លោកស្រី ប៉ោ តាំងគួយ បានផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មានយើងថា ÷ លោកស្រី បានទទួលលិខិតកោះហៅពី មន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច រួចហើយនូវថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ដោយលោកស្រី បព្ជាាក់យ៉ាងខ្លីថា ចាំចូលខ្លួនតាមការហៅ និងគ្មានអ្វីផ្តល់ជូនកិច្ចសម្ភាសន៍បន្ថែមទៀតឡើយ។
តាមកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានយើង លោកស្រី ស គីម សូមសំណូមដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ជាពិសេសមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានជួយជ្រោមជ្រែង និងបានយុត្តិធម៌ជូនលោកស្រី និងបងប្អូនផងដែរ ជាពិសេស លោកស្រី នឹងក្រុមគ្រួសារ សូមថ្លែងអំណអរគុណជាណែកកប្បាដល់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដែលលោកទេីប មកកាន់ថ្មី ដែលបានជួយផ្តល់យុត្តិធម៌ពួកគាត់៕
អុញនោះ! អត់ទាន់ចប់ទេទំនាស់់ដីធ្លីដ៏រ៉ាំរ៉ៃឃុំទំព័រមាស, ជនរងគ្រោះដឹកដៃបងប្អូនបន្តប្តឹងទៅមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ និងលោកអភិបាលខេត្តដែលទេីបឡើងថ្មី!!!
12/05/2024
Share to other apps