អាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យមើលទីតាំងសង្ស័យ មានបើកកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ក្រោយបណ្តាញសារព័ត៌មានផ្សព្វផ្សាយ

CRT News

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យមើលទីតាំងមួយកន្លែង ដែលមានបណ្ដាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈ ថាទីតាំងនោះ បានលួចបើកទទួលកត់ឆ្នោតវៀតណាម យ៉ាងអាណាធិបតេយ្យ ។


ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម កម្លាំងអាជ្ញាធរចុះទៅពិនិត្យមើលមិនមានសម្ភារៈ ពាក់ព័ន្ធដូចការបង្ហោះជាសាធារណៈ ក្នុងបណ្ដាញសង្គមលើកឡើងនោះឡើយ។ ដោយអាជ្ញាធរខណ្ឌ៧មករា បព្ជាក់ថា÷ ទីតាំងខាងលេីនោះ បានបិទជាយូរមកហើយ ឬក៏បណ្ដាញសង្គមទាំងនោះ បានយករូបភាពចាស់ៗ កន្លងទៅ មកបង្ហោះឡើងវិញ ។


ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះទៅឆ្មក់ត្រួតពិនិត្យផ្ទាល់ ដែលមានបណ្ដាញសង្គមបង្ហោះថា÷ មានបើកកត់ឆ្នោត ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវលេខ១៦១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីមន្ត្រីខណ្ឌ៧មករា បានឲ្យដឹងថា÷ កន្លងទៅឃើញមានបណ្ដាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈថា÷ ទីតាំងផ្ទះខាងលើនេះ មានបើកទទួលកត់ឆ្នោតវៀតណាម យ៉ាងអនាធិបតេយ្យ ដោយមិនគោរពអនុវត្តតាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ក៏ដូចជាគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ដែលបង្ករភាពអសន្តិសុខ ជាដើម ។


មន្ត្រីដដែល បានបញ្ជាក់ថា÷ ក្រោយទទួលបានបទបញ្ជាពីលោកអភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌ៧មករា កម្លាំងអាជ្ញាធរបានចុះឆ្មក់ទៅត្រួតពិនិត្យទីតាំងខាងលើនេះ តែពេលចុះទៅដល់មិនមានដូចអ្វី ដែលបណ្ដាញសង្គមបានបង្ហោះជាសាធារណៈ ថា មានការទទួលកត់ឆ្នោតវៀតណាម នោះឡើយ។ មានតែម្ចាស់ផ្ទះនៅទីនោះ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរបានធ្វើការអប់រំណែនាំដល់ម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យជួលឲ្យឈ្មួញរកស៊ីល្បែងស៊ីសងនោះឡើយ។ ក្នុងករណីមិនគោរពតាមការណែនាំរបស់អាជ្ញាធរនោះ នឹងមានវិធានការច្បាប់។


ប្រជាពលរដ្ឋពិតជាសាទរខ្លាំងណាស់ ដែលអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបនិងពិនិត្យភ្លាមៗ ក្រោយមានបណ្តាញសង្គមបានចុះផ្សាយជាបន្តបន្ទាប់។


ប្រជាពលរដ្ឋបន្តទៀតថា ÷ថ្នាក់លេីសូមមានភ្នាក់ងារសម្ងាត់ (គីញឬចារកិច្ច) ឃ្លាំមេីលមុនជៀសវាងក្រុមបេីកល្បែងឬ កាងល្បែងខុសច្បាប់វេចបង្វេច មុនអាជ្ញាធរចុះបង្ក្រាប និងសូមបង្ក្រាបដូចភ្លៀងរលឹម៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top