អភិបាលខេត្តថ្មី !បន្តប្រេីកណ្តាប់ដៃដែកបព្ជារបង្ក្រាបជនឆ្លៀតឪកាសលួចបើកលេងល្បែងស៊ីសងជល់មាន់ ចំនួន៣នាក់ នៅស្រុកមុខកំពូល

CRT News

ខេត្តកណ្ដាល ៖ ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល ដែលទេីបឡើងកាន់តំណែងថ្មីៗ បន្តបព្តជាកម្លាំងសមត្ថកិច្ច

អាជ្ញាធរពាក់ព័ន្ធ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកមុខកំពូល និងប៉ុស្តិ៍នគរបាលឫស្សីជ្រោយ 

ដឹកនាំដោយ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានចុះទៅដល់កន្លែងទីតាំងបើកលេងល្បែងស៊ីសងជល់មាន់ និងធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត ដោយឡែក

ក្រុមជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន យកប្រាស់អាយុ ដែលពាក់ព័ន្ធទៅនឹង

ករណី លួចលេងល្បែងស៊ីសងជល់មាន់។ 


ប្រតិបត្តិការនេះដែរធ្វើឡើងនៅ ថ្ងៃទី០៨ ខែធ្នូ ឆ្នំា២០២៤ ស្ថិតនៅចំណុចដីចំការចេក ក្រោយភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ 


បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ខាងលើ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ តាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល៕













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top