រាជធានីភ្នំពេញ ÷ មនុស្សយើងរាល់រូបដោយស្រលាញ់និងជំនាញអាជីពរៀងៗខ្លួន ជាក់ស្តែងស្ត្រីវ័យក្មេងម្នាក់ ដោយប្រឡូកក្នុងវិស័យអចលនទ្រព្យជាយូរឆ្នាំណាស់មកហេីយ ចៃដន្យភព្វវាសនាដល់ពេល បានលក់ដាច់នូវប្រភេទ Condo (ខន់ដូ) សង្ឃឹមបានលុយភាគលាភ (លុយកំប៊ីយ្យុង) យកលុយមួយចំនួនមកបែងចែកដល់ក្រុមការងារដែលប្រឹងរកជាមួយគ្នា និងមួយចំនួនទៀតយកជួយផ្គត់ផ្គង់ដល់ជីវភាពរបស់ក្រុមគ្រួសារបានខ្លះ ស្រាប់តែត្រូវលោកថៅកែ ដែលជាម្ចាស់ក្រុមហ៊ុន ស៊ីដាច់លុយភាគលាភ (លុយកុំប៊ីស្យុង) ដោយធ្វើឱ្យនារីម្នាក់នោះកេីតទុកមិនសុខចិត្ត ស្រែកដង្ហោយរកអ្នកម្តាយចិត្តធម៌ ហ៊ុន សុីណាត ជួយរកយុត្តិធម៌និងបណ្តាថ្នាក់ដឹកនាំផ្សេងៗទៀត ជួយអន្តរាគមន៌ផងដែរ ។
យោងតាមពាក្យបណ្តឹង ដែលប្អូនស្រី រ៉ុន ស៊ុនហ៊ួរ បានប្តឹង លោក មុំ មេសា ចូលសាលាសង្កាត់ចាក់អង្រែក្រោម នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងយោងតាមលិខិតដាស់តឿនចេញដោយមេធាវី ឈួន យូផា តំណាងដោយអាណត្តិ មេធាវីនៃក្រុមមេធាវីពុទ្ធិព្រឹទ្ធ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដែលបណ្តាញសារព័ត៌មានយើងទទួលបាន ដោយប្អូនស្រី បានរៀបរាប់ប្រាប់អង្គភាពព័ត៌មានយើងអោយបានដឹងថា ÷ ប្អូនស្រីមានឈ្មោះ រ៉ុន សេងហ៊ួរ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ អចលនទ្រព្យ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២១BT ភូមិទី៣ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្អូនស្រី រ៉ុន សេងហ៊ួរ បានបន្តអោយបណ្តាញសារព័ត៌មានយើងដឹងបន្ថែមទៀតថា÷ តាំងពីប្អូនស្រីចាប់ដៃគូរសហការគ្នា ជាមួយក្រុមហ៊ុន MMP អចលនទ្រព្យដែលមាន លោក មុំ មេសា ជាអគ្គនាយក គីប្អូនស្រីចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត មិនថាយប់ឬថ្ងៃទេ ពិសេសរួមទាំងចំណាយលុយកាក់ផ្ទាល់ខ្លួនផងដែរ គឺអោយតែអតិថិជនត្រូវការចង់ជួប ឬណាត់ជួបក៏ដោយ គឺប្អូនប្អូនស្រីត្រូវលោះចិត្តនិងជម្នះរាល់បញ្ហាប្រឈមមុខ លុះត្រាតែបានជោគជ័យ លក់ដាច់នូវប្រភេទខន់ដូ ឬដីធ្លី ជាដេីម។ ប៉ុន្តែប្រសិនបើលក់មិនបានឬ អត់ត្រូវបានអតិថិជនពេញចិត្តនោះទេ ប្អូនស្រីត្រូវអសារបង់ទាំងប្រាក់កាក់ថ្លៃសាំង ហូបចុក ផ្សេងៗទៀត ក៏ដូចជាកម្លាំងកាយចិត្តផងដែរ។
ប្អូនស្រី រ៉ុន សេងហ៊ួរ បានបន្តអោយដឹងទៀតថា÷ ប្អូនស្រីនិងក្រុមការងារ បានចុះតាមបណ្តាផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ តាមរយៈក្រុមហ៊ុន MMP ដែលមានលោក មុំ មេសា ជាអគ្គនាយកអចលនទ្រព្យ តាមរយះនៃការព្រមព្រាងលុយភាគរយ 7% ជាចំណែកប្អូនស្រី ក្រោយលក់បាននូវគំរោងនីមួយៗ (អាផាតមេន) រីឯ 3%ជាចំណែល លោក មុំ មេសា អគ្គនាយក MMP អចលនទ្រព្យ។
ប៉ុន្តែក្រោយលក់បាននូវគំរោងនីមួយៗ (អាផាតមេន) លុះប្អូនស្រីមាន ភ័ពសំណាងលក់ដាច់ប្រភេទ (អាផាតមេន) Lavista រួចរាល់ហើយ ស្រាប់តែ លោក មុំ មេសា ដែលជាអគ្គនាយក MMP មិនបានផ្តល់លុយភាគរយ 7%(លុយកុំប៊ីស្យុង) អោយគ្រប់ចំនួននោះទេ គឺនៅសល់លុយចំនួន 20.475 $ (ពីរមុីនបួនរយចិតសិបប្រាំដុល្លា) ដោយ លោក មុំ មេសា អគ្គនាយកក្រុមហ៊ុន MMP យកលុយនេះទៅបង់ពន្ធចូលរដ្ឋ ប៉ុន្តែប្អូនស្រីបព្ឋាក់វិញថា សុំមេីល វិក័យប័ត្រដែលលោកអះអាងថាបង់ពន្ធចូលពន្ធដានោះ ! តែលោក មុំ មេសា មិនបានបង្ហាញលិខិតបង់ពន្ធអោយប្អូនស្រី បានឃេីញឡើយ ហើយវិញទៀត នេះមិនមែនភារកិច្ចប្អូនស្រី រ៉ុន សេងហ៊ួរ ដែលត្រូវទទួលបន្ទុកចំណាយថ្លៃបង់ពន្ធអាករនោះទេ ផ្ទុយមកវិញអោយតែលុយ 7%គ្រប់ចំនួន គឺចប់ហេីយ។
ពាក់ព័ន្ធករណីសុីដាច់លុយកំប៊ីស្យុង ពីសំណាក់លោក មុំ មេសា អគ្គនាយក MMP អចលនទ្រព្យ អង្គភាពសារព័ត៌មានយេីង បានសុំកិច្ចសម្ភាសន៍ តាមទូរស័ព្ទជាមួយ លោក មុំ មេសា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ MMP ដែលយេីងសូមដកស្រង់ដូចតទៅនេះ÷ ដំបូងឡើយប្អូនស្រី រុន សេងហ៊ួរ ជាបុគ្គលព្រីមលែន ជាក្រុមហ៊ុនរបស់លោក ហើយបន្ទាប់មក លោក មុំ មេសា ក៏បាននិយាយពី លក្ខខ័ណ្ឌនិក: នៃការចូលរួមជាមួយក្រុមហ៊ុនរបស់លោក ដែលនៅពេលប្អូនស្រីបានចូលជាសមាជិករបស់ក្រុមការងារលោករួចរាល់ហេីយ លោកត្រូវការ Support នៃការដាក់ Bood នៅតាមបណ្តាផ្សារទំនើបនានា រីឯការបែងចែកអោយប្អូនស្រី រុន សេងហ៊ួរ គឺតាំងពីយើងធ្វើការព្រមព្រៀងជាមួយគ្នា ហើយលោកក៏បានបញ្ជាក់ពីគំរោង Lavista គឺប្អូនស្រី រ៉ុនន សេងហ៊ួរ ទទួលបាន7% (នេះជាការបព្ជាក់ពីលោក មុំ មេសា អគ្គនាយក MMP) ដោយខាងលោក មុំ មេសា ទទួល3% នៃថ្លៃកុំប៊ីស្យុង ។ លោក មុំ មេសា បន្តប្រាប់ទៀតថា ÷បន្ទាប់ពីបេីកលុយហេីយ ខាងប្អូនស្រី រ៉ុន សេងហ៊ួរ បានទាមទារលុយបន្ថែមពីលោកបន្ថែមទៀត ដោយខាង ប្អូនស្រីបព្ជាក់ថា÷ គាត់មានគ្នាច្រេីនដែលត្រូវបែងចែកគ្នា ហើយ លោក មុំ មេសា បានសួរនាំវិញថា តេីបែងចែកអោយនរណាខ្លះ? អោយលោកបានមេីលផង ហើយលោកក៏បានបន្តទៀតថា÷ ប្អូនស្រី រ៉ុន
សេងហ៊ួរ ខ្ចីលុយលោក គឺមិនដែលយកការប្រាក់ឡើយ ហើយជួយតាំងពីចំណុចAដល់Z បានន័យថា តាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់ (ទទួលបានលុយ) ដោយលោកបព្ជាក់ថា មានភស្តុតាងទាំងអស់ (ប៉ុន្តែមិនបានផ្តល់ឬផ្ញេីរឯកសារឬ ភស្តុតាង ឱ្យអ្នកសារព័ត៌មានយើងបានដឹងនោះទេ)។
អង្គភាពព័ត៌មានយើងបន្តសួរនាំលោក មុំ មេសា បន្តទៀតថា÷ ពាក់ព័ន្ធនឹងពន្ធដារ ក្រុមហ៊ុន MMP អចលនទ្រព្យរបស់លោក គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ តេីហេតុបានជាមិនលេីកស្លាកយីហោ ? លោក មុំ មេសា បានឆ្លើយតបអង្គភាពយេីងវិញដូច្នេះថា ÷ ជាសិទ្ធិរបស់ក្រុមហ៊ុនរបស់លោក ដោយលោកបានបព្ចាក់ទៀតថាស្រុកខ្មែរតែម្តង ! ដែលមិនលេីកស្លាកមិនមែនមានតែលោកនោះទេ ហើយលេីកស្លាកឬមិនលេីកជាសិទ្ទក្រុមហ៊ុនលោក ។
មហាជនគ្រប់មជ្ឈដ្ឋានចាត់ទុកថា សំដីរបស់លោក មុំ មេសា ជាអគ្គនាយក MMP អចលនទ្រព្យ គឺហាក់វាយប្រហាដល់បណ្តាសហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងមូលដែលគេបង់ពន្ធចូលរដ្ឋនិងលេីកស្លាកយីហោត្រឹមត្រូវ។
មហាទូទៅនាំគ្នាចោទសួរនិងឆ្ងល់ថា ÷ ហេតុអ្វីលុយ កុំប៊ីស្យុង7% ម្តេចមិនបេីកអោយប្អូនស្រី រ៉ុន សេង ហ៊ួរ ទៅគឺចប់ហេីយ ហេតុអ្វីចាំសួរនាំគេមានគ្នាប៉ុន្មាននាក់? ចែកអោយអ្នកណាខ្លះ? ហេីយលោក មុំ មេសា ថាយកលុយដែលជាភាគលាភរបស់ប្អូនស្រី រ៉ុន សេង ហ៊ួរ យកទៅបង់ពន្ធចូលរដ្ឋ តែលិខិតបង់ពន្ធប្អូនស្រីសុំមេីលបង់មែនឬអត់ តែលោក មុំ មេសា មិនបានបព្ចាក់ ឬក៏អោយមេីលនោះទេ! ម៉្យាងទៀត អត់មានពាក់ព័ន្ធឬនឹងភាគលាភ ( កុំប៊ីស្យុង) របស់ប្អូនស្រីនោះទេ គឺ7% នៃការលក់អចលនទ្រព្យ បាន គឺជារបស់ប្អូនស្រីនិងចំណែក ក្រុមការងាររបស់ប្អូនស្រី រ៉ុន សេងហ៊ួរ ដែលត្រូវបែងចែកអោយតែប៉ុណ្ណោះ។
បណ្តាញសារព័ត៌មានបន្តសួរនៃលោកទៀតថា ÷ តេីគំរោងនីមួយៗរួមទាំងការកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិ តេីក្រុមហ៊ុនពិតជាដាក់តម្លៃពិត ឬដាក់ទាបជាងការលក់ ដេីម្បីងាយស្រួលកេងចំណេញ ដោយបង់ពន្ធចូលរដ្ឋតិចតួចយ៉ាងណា? ឧទាហរណ៍ ÷ ទិញ 10 មុឺនដុល្លា ប៉ុន្តែដាក់តម្លៃ 2 ឬ3 មុឺន ដុល្លារ (លួចពន្ធរដ្ឋ) ប៉ុន្តែ លោក អគ្គនាយក MMP អចលនទ្រព្យ មុំ មេសា សុំមិនឆ្លេីយ ចំណុចត្រង់នេះ។
បណ្តាញផ្សព្វផ្សាយពត័មានយេីងមិអាចសការបំភ្លឺ ពីក្រុមហ៊ុនគំរោង Lavista បានទេ ពាក់ព័ន្ធវិវាទរឿងសុីដាច់លុយ កុំប៊ីស្យុង រវាង ប្អូនស្រី រ៉ុន សេងហ៊ួរ និង លោក មុំ មេសា អគ្គនាយក MMP អចលនទ្រព្យ ដោយយេីងព្យាយាម Call ជាច្រើនដង ប៉ុន្តែមិនលេីកទូរស័ព្ទ និងផ្ញើរសារតាមប្រពន្ធ តេឡេក្រាម ចូលមេីល តែមិនតបយេីងវិញនោះទេ។
ជាទីបព្ចាប់ប្អូនស្រី រ៉ុន សេងហ៊ួរ សូមលេីកម្រាមដៃដប់ សូមស្នេីសុំអ្នកម្តាយចិត្តធម៌ ហ៊ុន សុីណាត ដែលអ្នកម្តាយតែងតែជួយយកអាសារដល់ប្រជាពលរដ្ឋទន់ខ្សោយ គ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់វណ្ណៈ សូមអ្នកម្តាយជួយដល់កូនស្រីម្នាក់នេះ (រ៉ុន សេងហ៊ួរ) ដែលរងនូវការសុីដាច់ប្រាក់(លុយភាគលាភ)ពីសំនាក់ លោក មុំ មេសា ជាអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ MMP រៀលអេស្ទេត co, Ltd ដែលមាន លោក មុំ មេសា ជាអគ្គនាយក គឺ កូនស្រីម្នាក់នេះពិបាកខ្លាំងណាស់ទម្រាំបានលុយភាគលាភ (លុយសំណាង) ដោយត្រូវតស៊ូគ្រប់បែបយ៉ាង ទោះភ្លៀងផ្គរ, ក្តៅរងាញ័រញាក់,យប់ព្រលប់ក្តី, ទៀតសោត! ទាំងការចំណាយលុយផ្ទាល់ខ្លួន ទម្រាំត្រូវអតិថិជន
ពេញចិត្ត ដី,ផ្ទះ,និងខន់ដូរ ផ្សេងៗ
ហើយជាថ្នូរមកវិញបានជាលុយភាគលាភ (លុយកុំប៊ីស្យុង) ប៉ុន្តែបែរជាត្រូវក្រុមហ៊ុន MMP រៀលអេស្ទេត Co, Ltd ដែលមាន លោក មុំ មេសា គៃបំបាត់ទៅវិញ។
ប្អូនស្រី រ៉ុន សេងហ៊ួរ ក៏សូមស្នើសុំដល់ លោកជំទាវ អុឹង កន្ថាផាវី ជារដ្ឋមន្ត្រី ក្រសួងកិច្ចការនារី សូមលោកជំទាវ មេត្តាជួយរកភាពយុត្តិធម៌ ដែលប្អូនស្រីពិបាកខ្លាំងណាស់ក្នុងការនាំអតិថិជនទិញ និងពេញចិត្តក្នុងការជាវអចលនទ្រព្យ ដែលប្អូនស្រីនិងក្រុមការងារនាំទៅទិញឬជាវ ដេីម្បីបានជាថ្នូរមកវិញនូវលុយភាគលាភ ឬលុយកុំប៊ីស្យុង ប៉ុន្តែបែរជា លោក មុំ មេសា ដែលជាអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ MMP Co, Ltd សុីដាច់លុយគាភលាភ (លុយកុប៊ីស្យុង)នេះទៅវិញ។
ប្អូនស្រី រ៉ុន សេងហ៊ួរ បន្តសុំបន្តសុំអន្តរាគមន៍ ពីសំណាក់ លោក សេង គន្ធ ដែលជាអភិបាលខណ្ឌមានជ័យ គឺប្រៀបដូចជាលោកឪពុក ផងដែរ សូមលោកចាត់មន្ត្រីពាក់ព័ន្ធចុះសេុីបអង្កត ដេីម្បីផ្តល់នូវភាពយុត្តិធម៌ ចំពោះប្អូនស្រី ពីសំណាក់ លោក មុំ មេសា អគ្គនាយក MMP អចលនទ្រព្យ Co,LTD ចំពោះការគៃបំបាត់ប្រាក់ញេីសឈាម 2,0475 ដុល្លារ ដែលប្អូនស្រីបានចំណាយញេីសឈាម គឺទម្រាំបានប្រាក់នេះ បែងចែកក្រុមការងារដែលចូលរួមធ្វេីការជាមួយគ្នា និងមួយភាគទៀតគ្រាន់និងផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ប៉ុន្តែត្រូវបានលោក មុំ មេសា ដែលជា អគ្គនាយក MMP រៀលអេស្ទេត Co,LTD គៃបំបាត់ ទាំងស្រស់ៗបែបនេះទៅវិញ នេះគឺជាការរ៉ាយរ៉ាប់របស់ប្អូនស្រីថ្លែងប្រាប់ដល់បណ្តាថ្នាក់ដឹកនាំ ក៏ដូចជាបណ្តាញផ្សព្វផ្សាយពត័មាន។
ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ ជាពិសេសប្អូនស្រី រុន សេង ហ៊ួរ ដែលជាអ្នករងគ្រោះ នូវការគៃបំបាត់ ប្រាក់ភាគលាភ ឬលុយ កំប៊ីស្យុង ក៏សូមសំណូមពរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ សូម ឯកឧត្ដមមេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធ រួមទាំងពន្ធដា សាខាខណ្ឌមានជ័យ តេីទីតាំងក្រុមហ៊ុន MMP រៀលអេស្ទេត co,ltd ដែលមានលោក មុំ មេសា ជាអគ្គនាយក និងជាម្ចាស់សហគ្រាស ជាប់ពន្ធមធ្យម ហេតុម្តេចបានជាមិនលេីកស្លាកយីហោ MMP រៀលអេស្ទេត ? ដែលមានមានទីតាំងស្ថិតនៅផ្ទះលេខ 260F ផ្លូវលេខ 36 ភូមិព្រែកតាឡុង2 សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មហាជនដាក់ជាចម្ងល់ទៀតថា ÷ លោក មុំ មេសា ថា យកលុយ 2,0475 ដុល្លារ ពីប្អូនស្រី រុន សេងហ៊ួរ យកទៅបង់ពន្ធចូលរដ្ឋ ចុះគ្រាន់តែ ប្អូនស្រីជាជនរងគ្រោះសុំមេីលក្រដាសបង់ពន្ធ ជូនរដ្ឋនោះ ម្តេចបានលោក មុំ មេសា មិនអោយមេីល? ឬក៏ប្រើក្បាច់ឆ្ពិនភ្នែកយកលុយដាក់ហោប៉ៅ ហេីយប្រេីលេសយកលុយបង់ពន្ធចូលរដ្ឋ ចូលជាតិ?
អង្គភាពព័ត៌មានយើងនឹងរងចាំ ការបំភ្លឺបកស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕