រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលម៉ោងចេញ-ចូលរាជធានីភ្នំពេញ សម្រាប់រថយន្ដដឹកទំនិញ និងភូមិសាស្ដ្រដែលត្រូវហាមឃាត់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

CRT News

រាជធានីភ្នំពេញ÷ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនស្ដីពីការកែសម្រួលម៉ោងចេញ-ចូលរាជធានីភ្នំពេញ សម្រាប់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងភូមិសាស្ដ្រដែលត្រូវហាមឃាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍។


ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា÷ ការកែសម្រួលម៉ោងសម្រាប់រថយន្ដដឹកទំនិញចេញ-ចូលរាជធានីភ្នំពេញ ដោយសារចំនួនប្រជាពលរដ្ឋ ក៏ដូចជាបរិមាណយានយន្ដក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ចរាចរណ៍មានការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលភាគច្រើនបង្កដោយរថយន្ដធុនធ្ងន់។


ខាងក្រោមនេះ ជាតម្រាយផ្លូវដែលហាមឃាត់ និងម៉ោងសម្រាប់រថយន្ដធុនធ្ងន់ចេញ-ចូល រាជធានីភ្នំពេញ÷






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top