ចេញផ្សាយ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ2024
ខេត្តសៀមរាប ៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពអ្នកសារព័ត៍មាន ម្នាក់ ដែលមានឈ្មោះ លោកឈឿង ឈឹង ដែលត្រូវបានជនសង្ស័យលបលួចបាញ់ ចំនួន មួយគ្រាប់ដោយប្រើប្រាស់អាវុធ(កាំភ្លើង)កែច្នៃនៅស្រុកជីក្រែងខេត្តសៀមរាប កាលពីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។
បន្ទាប់ពីរងគ្រោះភ្លាមៗ ត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បច្ចុប្បន្ននេះបានទទួលមរណៈភាពហើយ គឺនៅវេលាម៉ោង ២នឹង១០នាទី ទៀបភ្លឺឈានចូលថ្ងៃទី០៧ ធ្នូ ឆ្នាំ២០២៤ ដោយសព លោក ឈឿង ឈឹង ត្រូវបានដឹកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅវេលាម៉ោង៣និង១០នាទី ថ្ងៃខែឆ្នាំដដែល ដោយយកទៅធ្វើបុណ្យនៅឯភូមិអញ្ចាញ សង្កាត់នរគធំ ក្រុង/ខេត្តសៀមរាប ៕