ពិតជាខ្សែធំមែន ! ផ្សារទំនើបសុីធីម៉ល ល្បែងស៊ីសងខុសច្បាប់កំពុងពង្វក់ស្មារតីយុវជន ,សូមថ្នាក់ដឹកនាំមេត្តាចុះបង្រ្កាបផងទាន!!!

CRT News

 


ចេញផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤


រាជធានីភ្នំពេញ ៖ ខ្សែពិតជាធំមែន

ផ្សារទំនើបសុីធីម៉ល ដែលអាចបេីកដំណើរការល្បែងស៊ីសងខុសច្បាប់យ៉ាងរលូនដូច្នេះបាន។


យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ ទីតាំងល្បែងស៊ីសងខុសនៅផ្សារទំនេីបសុីធីម៉ល នេះមានល្បែងដូចជា ÷ ឡូតូ, បាញ់ត្រី...ជាដេីម គឺកំពុងតែពង្វក់យុវជនសិស្សគេចសាលា និងមានចាស់ ប្រុសស្រី ដែលមួយថ្ងៃៗ ម្ចាស់ទីតាំងល្បែងស៊ីសងនេះ កេីបលុយរាប់រយលានរៀល ក្នុងមួយថ្ងៃៗ ដែលអ្នកចាញ់ភាគច្រើនលក់ឬ បព្ចរបស់របរផ្សេងៗ ដែលអាចបង្កជាហិង្សាក្នុងគ្រួសារនៅត្រលប់ទៅផ្ទះវិញ ហើយអ្នកខ្លះទៀតអាចលួច ឆក់ប្លន់ ជួញដូរគ្រឿងញៀន ជាដើម ដេីម្បីបានលុយយកមកស្រង់ដេីមវិញ គឺខុសពាក្យចាស់ពោលថា ÷ សេះដាច់យកសេះតាម ឬ ឈ្នះមុខខ្លាញ់ចាញ់មុនតោ។


សូមបញ្ជាក់ថា÷ ល្បែងហ្គេមបាញ់ត្រីនិងល្បៃងសុីសងផ្សេងទៀតក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២នេះ

គីស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋដែលរស់ក្នុងខណ្ឌ៧មករា និងមហាជនទូទៅបានលើកឡើងថា÷ ល្បែងហ្គេមបាញ់ត្រីក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២នេះ កំពុងតែពង្វក់ស្មារតី និងបើកទ្វារចំហររងចាំស្វាគមន៍ក្រុមអ្នកញៀនល្បែង អោយចូលទៅលេងយ៉ាងភ្លួកទឹកភ្លួកដីដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានហាក់ពុំមានចំណាត់ការណ៍ ធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះទីតាំងល្បែងខាងលើនៅឡើយ គឺហាក់ដូចជាផ្គេីនឬមេីលស្រាលនូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ពីសំណាក់ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់នៅផ្សារទំនើបស៊ីធីម៉លនេះ។


ជុំវិញករណីនេះ ប្រជាពលរដ្ឋក្នុងខណ្ឌ៧មករា ក៏ដូចជាមហាជនទូទៅ សូមគោរពស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមចាត់វិធានការចំពោះម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកផ្សារទំនើបស៊ីធីម៉ល នេះផងទាន!!!៕















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top