សម្តេចតេជោ ហ៊ុន សែន កំពុងនិពន្ធបទចម្រៀង «ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព» និងអះអាងថា÷ នៅកម្ពុជាផ្ការីករាល់ថ្ងៃ ព្រោះសមិទ្ធផលជាតិកើតពីយុទ្ធសាស្ត្រ «ផ្ការីក»

CRT News



រាជធានីភ្នំពេញ÷ នៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសរំលេចថា នៅកម្ពុជាផ្ការីករៀងរាល់ថ្ងៃ ព្រោះកិច្ចការ និងសមិទ្ធផលលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ ក្នុងនោះដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក៏ប្រើអភិក្រមផ្ការីកផងដែរ។


សម្តេចតេជោ បានបញ្ជាក់ដូច្នេះ÷ «ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។»។


ក្នុងសំណេរនេះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀត ឌឺឱ្យទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ផងដែរ ពាក់ព័ន្ធការមិនចេះប្រើពាក្យខ្មែរសូម្បីតែពាក្យ «ក្តឹបខ្នុរ ឬកូនខ្នុរ» នោះ។


«យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ»។ នេះជាសំណេរឌឺដងរបស់សម្តេចតេជោ ទៅកាន់ជនក្បត់ជាតិតជំនាន់។


នៅក្នុងសំណេរដែលភ្ជាប់ជាមួយរូបភាពរាំលេងកម្សាន្តជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេលចូលរួមសកម្មភាពកាកបាទក្រហមកាលពីអតីតកាលផងនោះ សម្តេចតេជោ បានបញ្ជាក់ដែរថា សម្តេចកំពុងនិពន្ធចម្រៀងមួយបទ គឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព ដែលបទនេះ និងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព។


សូមបញ្ជាក់ថា÷ ការចេញមកបង្ហាញសំណេរពាក់ព័ន្ធនឹងប្រធានបទ «ផ្ការីក» របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងគ្រាដែលជនក្បត់ជាតិតជំនាន់ សម រង្ស៊ី និងបក្ខពួកកំពុងធ្វើយុទ្ធនាការបំផុសប្រជាពលរដ្ឋប៉ះបោរក្រោមយុទ្ធសាស្ត្រ «ផ្ការីក» ដែលចលនាបដិវត្តន៍នៅតាមបណ្តាមួយចំនួន៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top