ក្រុមគ្រួសារអ្នកកាសែតដែលស្លាប់ !និងរងរបួសធ្ងន់ស្រាល ពីសំណាក់ឧកញ៉ាឬដង្ខៅមាន់ជល់ គង់ ចាន់ដេត និងបក្សពួក បន្តអំពាវនាវស្នេីសុំប្រមុខថ្នាក់ដឹកនាំ (អាណត្តិទី៧) មេត្តារកយុត្តិធម៌ ខណៈជនបង្កនិងបក្សពួកដៃដល់នៅតែមានសេរីភាពនូវឡើយ !!!

CRT News


ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤

ខេត្តតាកែវ ៖ ដោយការកេីតទុកមិនសុខចិត្តដោយរឿងត្រូវបានស្ងប់ស្ងាត់ឬកប់បាត់ ជាង២ឆ្នាំកន្លងទៅហេីយ ទេីបក្រុមគ្រួសារជនរងគ្រោះដែលជាអ្នកកាសែតដែលបានស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ចុះផ្សាយផ្ទាល់ពីករណីសង្វៀនជល់មាន់ដ៏ធំ របស់ ឧកញ៉ាឬហៅដង្ខៅមាន់ជល់ គង់ ចាន់ដេត និងបក្សពួក ដែលបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃមកលើក្រុមអ្នកសារព័ត៌មានសរុបចំនួន៩នាក់ ដែលបានចុះទៅផ្សព្វផ្សាយផ្ទាល់ពីការបេីកសង្វៀន
បព្ជាល់មាន់ដ៏ធំ និងដុះស្លែប្រចាំស្រុកបាទី ខេត្តតាកែវ។

ដែលទីតាំងកេីតហេតុខាងលើនេះស្ថិតនៅក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយមានលោកឧកញ៉ា ឬហៅដង្ខៅមាន់ជល់ឈ្មោះ គង់ ចាន់ដេត ជាម្ចាស់ង្វៀន និងជាអ្នកមានឥទ្ធិពលក្នុងខេត្តតាកែវផងដែរ។

សូមបព្ជាក់ថា ៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានសរុបចំនួន៩នាក់ បានចុះទៅផ្សាយផ្ទាល់ករណីសង្វៀនជល់មាន់ដ៏ធំរបស់ ឧកញ៉ា ឬហៅដង្ខៅមាន់ជល់ ឈ្មោះ គង់ ចាន់ដេត ដែលស្ថិតនៅចំនុចទីតាំង ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ខណ:ពេលនោះស្រាប់តែត្រូវបានក្រុមលោកឧកញ្ញ៉ា ឬហៅដង្ខៅមាន់ជល់ គង់ ចាន់ដេត
បានបព្ចារឲ្យបក្សពួករបស់ខ្លួនប្រេីអំពេីហឹង្សាយ៉ាងព្រៃផ្សៃ ដោយដេញវាយក្រុមអ្នកសារព័ត៌មាន ទាត់ធាក់ និងវាយដោយដំបងឈើប្រនង់ ព្រមទាំងឧកករណ៍ផ្សេងៗ គឺវាយដូចសត្វធាតុ ដោយមានអ្នកកាងល្បែងមួយចំនួនទៀតបានបេីកឡានដេញបំបុក រីឯអ្នកខ្លះទៀតយកដំបងដេញវាយបណ្តាលអោយក្រុមអ្នកកាសែតរងរបួសធ្ងន់និងស្រាល ដោយឡែកមានម្នាក់ ឈ្មោះ មឿង យុទ្ធនា បានស្លាប់បាត់បង់អាយុជីវិតក្រោយពេលបានត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ ក្រោមសម្រែកនៃការឈឺចាប់យ៉ាងក្រៃលែងនិងអាឡោះអាល័យជាទីបំផុតពីសំណាក់ក្រុមគ្រួសារ។

ជនរងគ្រោះដែលស្លាប់និងអ្នករបួសធ្ងន់និងស្រាលដោយស្នាដៃលោកឧកញ្ញ៉ា ឬហៅដង្ខៅមាន់ជល់ គង់ ចាន់ដេត និងបក្សពួករួមមានឈ្មោះ ៖ ទី១ . លោក សុិន ឡូត, ទី២. លោក គង់ តូច, ទី៣. លោក សោម រ៉ន, ទី៤. លោក នេត មករា , ទី៥. លោក ថៃ ប៊ុនរិទ្ធ , ទី៦. លោក ជុំ ពិសិដ្ឋ, ទី៧. លោក នូវ ភន, ទី៨. លោក នួន សារ៉ុម, និងទី៩. លោក មឿង យុទ្ធនា (ស្លាប់) ក្រោយពេលត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ ។

យោងតាមប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកបាទី បានបព្ជាក់អោយបណ្តាញសារពត៌មាន CRT News យេីងដឹងថា ៖ ឧកញ៉ា ឬហៅដង្ខៅមាន់ជល់ គង់ ចាន់ដេត បេីកសង្វានជល់មាន់ខ្នាតធំដុះស្លែប្រចាំស្រុកបាទី ខេត្តតាកែវ ដោយមានថៅកែ រួមទាំងអ្នកមានៗ មកពីបណ្តាខេត្តផ្សេង និងរាជធានីភ្នំពេញផងដែរ គឺលេងយ៉ាងត្រជាក់ចិត្ត និងកក់ក្តៅជាទីបំផុត ដោយឧកញ៉ា ឬហៅដង្ខៅមាន់ជល់រូបនេះ ហាក់មិនខ្វល់ពីអសន្តិសុខក្នុងមូលដ្ឋានឡើយ គឺសំខាន់អោយតែខ្លួននិងបក្សពួកខ្លួនមានសេចក្តីក្តីសុខតែប៉ុណ្ណោះ ! ។ ដោយឡែកកន្លងមកឧកញ៉ា ឬហៅដង្ខៅមាន់ជល់ រូបនេះធ្លាប់មានប្រវត្តិបាញ់ប្រជាពលរដ្ឋ ក្នុងករណីទំនាស់រឿងដីធ្លី ផងដែរ ប៉ុន្តែមិនត្រូវបានយកអនុវត្តតាមផ្លូវច្បាប់នោះទេ ដោយលោកឧកញ្ញ៉ានិងជាម្ចាស់សង្វៀនជល់មាន់ដ៏ធំប្រចាំស្រុកបាទីរូបនេះ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងណាស់ជាមួយមន្រ្ដីគ្រាក់ៗ និងអ្នកមានបុណ្យសក្ដិ មានអំណាចមួយចំនួនក្នុងខេត្តតាកែវនេះផងដែរ។

តាមប្រភពបន្តអោយដឹងទៀតថា ÷ ទីតាំងចិព្ចឹាមមាន់ជល់របស់លោកឧកញ្ញ៉ានិងជាម្ចាស់សង្វៀនជល់មាន់ដ៏ធំ
ប្រចាំស្រុកបាទី គង់ ចាន់ដេត រូបនេះ តម្លៃមាន់ពូជជល់វិញមានតម្លៃចាប់ពីរាប់ពាន់ ទៅមុឺនដុល្លារ គឺអាស្រ័យ
ទៅលេីប្រភេទមាន់  តែប្រសិនបេីក្នុងករណីកម្មករណា ឬបុគ្គលណា! ហ៊ានតែលួចសូម្បីតែកូនមាន់មួយក្បាលគឺចាប់ដាក់គុកតែម្តង ក្នុងករណីលើកលែងតែមាន់នោះជល់ចាញ់ឬងាប់ ទេីបអាចកម្មករនាំគ្នាយកមកទទួលទានឬបរិភោគមាន់នោះបាន។

សូមបញ្ជាក់បន្តទៀតថា ÷ លោកឧកញ៉ា គង់ចាន់ដេត រូបនេះ តែងតែធ្វេីសកម្មភាពមនុស្សធម៌ក្លែងក្លាយនានា ដេីម្បីយកមុខមាត់តែប៉ុណ្ណោះ  ប៉ុន្តែធាតុពិតឧកញ្ញ៉ារូបនេះគឺជាមនុស្សដែលមានចរិតកោងកាចព្រៃផ្សែខ្លាំងណាស់ និងធ្លាប់បាញ់ប្រជាពលរដ្ឋឆៅៗ បញ្ហារឿងទំនាស់ដីធ្លីនាពេលកន្លងមក និងករណីចុងក្រោយនេះ គឺគ្រាន់តែក្រុមអ្នកកាសែតជាច្រេីនអង្គភាពបាននាំគ្នាទៅចុះផ្សាយផ្ទាល់នៅទីតាំងសង្វៀនបព្ជាល់មាន់ដ៏ធំរបស់លោកឧកញ៉ា គង់ចាន់ដេត ស្រាប់តែបុគ្គលរូបនេះបពា្ជរ អោយក្រុមអង្គរក្សខ្លួននិងបក្សពួករបស់ខ្លួនដេញវាយ ក្រុមអ្នកកាសែតរហូតអ្នកខ្លះរត់កាត់ព្រៃពួនសំងំអស់ជាច្រេីនម៉ោងទេីបហ៊ានចេញមកក្រៅវិញ រីឯអ្នកខ្លះទៀតសោតរត់រកផ្ទះអ្នកភូមិអោយជួយ ។ ដោយឡែកក្រុមអ្នកកាសែតដែលរត់មិនទាន់ត្រូវបាន ឧកញ៉ា គង់ ចាន់ដេត ហៅដង្ខៅជល់មាន់  បព្ចារអោយបក្សពួកខ្លួនយកដំបង ឬអាវុធផ្សេងៗ វាយទាត់ធាក់ដូចសត្វធាតុ ដែលបណ្តាលអោយអ្នកកាសែតម្នាក់ ឈ្មោះ មឿង យុទ្ធនា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតនៅអង្គភាពសំណេរការពិត
បានស្លាប់បាត់បង់ជីវិតខណៈមកដល់ផ្ទះវិញតែមួយយប់ប៉ុណ្ណោះ  រីឯអ្នកខ្លះទៀតបណ្តាលអោយរងរបួសធ្ងន់ និងស្រាសផងដែរ។

យោងតាមដីការដែលចេញដោយ ឯកឧត្តម ម៉ៅ សុីណា តំណាងអយ្យការការសាលាដំបូងខេត្តតាកែវ ដែលចេញនៅថ្ងៃទី១៨ ខែសីហា  ២០២៣ ដែលបណ្តាញសារព័ត៌មាន CRT News យើងទទួលបាន ដែលយើងសូមដកស្រង់ដូចខាងក្រោមនេះ ÷
- បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ០៥៧ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២
- បានឃើញដីកាសន្និដ្ឋានស្ថាពរលេខ ៧១១ ដ.ស.ព /២២ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
- បានឃើញដីកាដំណោះស្រាយលេខ ៤៤/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ ដែលបាន
បព្ជួានជនជាប់ចោទឈ្មោះ គង់ ចាន់ដេត អាយុ៥៧ឆ្នាំ ទៅជម្រះពីបទ " ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស " ដែលប្រព្រឹទ្ធនៅចំណុច ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា២១៨ នែក្រមព្រហ្មទណ្ឌ។

អព្ជេីាញមកដេីមបណ្តឹង ឈ្មោះ សុិន ឡូត ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អោយចូលមកសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២និង០០នាទី រសៀលជាកំហិត នៅសាវនាការទី១ ដេីម្បីចូលរួមជម្រះ។

ដែលមានសមាសភាព ÷ លោក សុឹង វុទ្ធី ចៅក្រមជម្រះ ,  លោក ម៉ៅ សុីណា តំណាងអយ្យការ និងជា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ ,  លោក ហង្ស វុឌ្ឍី ក្រឡាបព្ជីាសាលាដំបូងខេត្តតាកែវ ។

យោងតាមលិខិតដែលចេញដោយ ឯកឧត្តម កេីត រិទ្ធ
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការ ចេញនៅថ្ងៃទី២៥ ខែមីនា ២០២៤ ដែលបណ្តាញសារព័ត៌មាន CRT News យើងទទួលបាន ដែលសូមដកស្រង់ដូចខាងក្រោមនេះ ÷ ជម្រាបមកលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ដែលមានកម្មវត្ថុ ÷ អំពីសំណេីរសុំជុំរុញ និងពន្លេីនចំណាត់ការសំណុំរឿង ព្រហ្មទណ្ឌលេខ ០៥៧ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ របស់អយ្យការសាលាដំបូងខេត្តតាកែវ។

យោង ÷ សំណើរសុំអន្តរាគមន៍នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ របស់ឈ្មោះ សុិន ឡូត។

តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបលោកជំទាវជ្រាបថា ÷ គណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការបានទទួលសំណើសុំអន្ដរាគមន៍នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ របស់ឈ្មោះ សុិន ឡូត ដែលមានខ្លឹមសារស្នើសុំជំរុញនិងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០៥៧ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ របស់អយ្យការសាលាដំបូងខេត្តតាកែវ។

អាស្រ័យដូចនេះសូមលោកជំទាវ ពិនិត្យនិងជំរុញចំណាត់ការ សំណុំរឿងមួយនេះ អោយបានឆាប់រហ័ស អោយបានត្រឹមត្រូវស្របតាមនិតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះមកលេខាធិការនិងប្រធានគណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការ ។ ក្នុងករណីដែលមាន
ឬបញ្ហាក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វេី របាយការណ៍មកគណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការ ដេីម្បីមានមូលដ្ឋានចាត់ការបន្ត។

សូមលោកជំទាវ ប្រធានសាលាដំបូងខេត្តតាកែវ ទទួលការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។

អង្គភាពព័ត៌មាន CRT News យេីងបានធ្វេីការទំនាក់ទំនងសុំកិច្ចសម្ភាសន៏ពីសំណាក់ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ដោយលោកជំទាវ បានបព្ចាក់ប្រាប់យេីងវិញថា ÷ លោកជំទាវទេីបតែមកកាន់តំណែងជាប្រធានសាលាដំបូងខេត្តតាកែវ នេះ គឺនៅឆ្នាំ២០២៣ ខែតុលា តែប៉ុណ្ណោះ គឺក្រោយពេលហេតុការ (គង់ ចាន់ដេត និងបក្សពួក) កេីតហេតុឆ្នាំ ២០២១ ។ លោកជំទាវបន្តទៀតថា ÷ ជាសមត្ថកិច្ចចៅក្រម លោក សុីង វុទ្ធី និងលោកព្រះរាជអាជ្ញារង ម៉ៅ សុីណា ហើយកេីតឡើងនៅឆ្នាំ២០២១ ហើយលោកជំទាវសុំរក្សាសិទ្ធិចៅក្រមនីមួយៗដែលគាត់ទទួលបន្ទុក (នេះទី១), (រីឯទី២)ហើយនេះក៏មិនជាសម័យលោកជំទាវគ្រប់គ្រងរឿងនេះដែរ (គង់ ចាន់ដេត និងបក្សពួក) ដោយលោកជំទាវមកកាន់តំណែងនេះនៅឆ្នាំ២០២៣ នេះទេ ហើយអ្វីផ្សេងទៀតលោកជំទាវសុំមិនឆ្លេីយ ដោយលោកជំទាវអោយខាងអង្គភាពពត៌មានយេីងសួរនាំចៅក្រមដែលកាន់សំណុំរឿងនេះ ។អង្គភាពពត៌មានយេីងក៌សុំថ្លែងអំណរអរគុណចំពោះលោកជំទាវ ពេជ សារ៉ែន ដែលបានផ្តល់កិច្ចសម្ភាសន៍នេះជាអនេកកប្បការ។

CRT News យេីងមិនអាចសុំកិច្ចសម្ភាសន៌ពី លោក លោក សុីង វុទ្ធី ចៅក្រមជម្រះ , និងលោក ម៉ៅ សុីណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ បានទេ ដោយអង្គភាពព័ត៌មានយើងមិនអាចរកលេខទូរស័ព្ទទំនាក់ទំនងបានទេ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ។

អង្គភាពព័ត៌មាន CRT News យេីង បានបន្តធ្វេីការទំនាក់ទំនងសុំកិច្ចសម្ភាសន៏ពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ ដោយលោកបានផ្តល់ កិច្ចសម្ភាសន៍ដោយក្តីសោមនស្សរីករាយថា ÷ ករណីនេះប្រហែលជាប្តឹងទៅ សាលាឧទ្ធរណ៍ ( ប៉ុន្តែលោកហាក់មិនច្បាស់) ព្រោះកន្លងមកក៏មានសារព័ត៌មានបានចុះផ្សាយ ក៌ដូចជាបានស្នេីសុំថ្នាក់ដឹកអោយជួយរកយុត្តិធម៌ផងដែរ។ អង្គភាពយេីងបន្តសួរ ឯកឧត្តមព្រះរាជអាជ្ញាទៀតថា តេីសាលាដំបូងខេត្តតាកែវ បានកាត់ទោសបុគ្គល គង់ ចាន់ដេត នេះប៉ុន្ម្មានឆ្នាំដែរ ឯកឧត្តម? ដោយឯកឧត្តមបានប្រាប់វិញថា អោយរកមេធាវីសួរនាំ ។

ជនរងគ្រោះដែលជាអ្នកសារព័ត៌មាន ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល សុំសំណូម ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការ សូមឯកឧត្តមមេត្តាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងករណីក្រុមអ្នកកាសែត ដែលស្លាប់ម្នាក់ និងរងរបួសធ្ងន់និងស្រាល ពីសំណាក់បុគ្គលអ្នកមានអំណាចឈ្មោះ គង់ ចាន់ដេត និងបក្សពួក នេះតាមនិតិវិធីច្បាប់ ដោយក្តីអនុគ្រោះផងទាន!។

ក្រុមគ្រួសារជនរងគ្រោះបន្តសុំសំណូម ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  មេត្តារកយុត្តិធម៌ ដោយគ្មានការលើកលែងចំពោះបុគ្គល គង់ ចាន់ដេត និងបក្សពួក ដែលប្រើអំពើរហូតដល់ស្លាប់អ្នកកាសែតម្នាក់ ឈ្មោះ មឿង យុទ្ធនា និងបង្ករបួសធ្ងន់និងស្រាលជាច្រេីននាក់ ផ្សេងទៀត ដេីម្បីយកមកអនុវត្តន៍ទោសតាមច្បាប់ជាធរមាន និងជាគំរូល្អដល់សង្គមជាតិផងដែរ។

ទាំងប្រជាពលរដ្ឋក្នុងស្រុកបាទីនៃខេត្តតាកែវ ក៏ដូចជាក្រុមគ្រួសារសាច់ញាតិនៃគ្រួសារសព លោក មឿង យុទ្ធនា រួមទាំងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត សូមលេីកដៃប្រណំ ស្នេីសុំសម្តេចបវរធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (អាណត្តិទី៧) នេះ សូមសម្តេចមេត្តាដកគោរមងារ ឧកញ្ញ៉ា គង់ ចាន់ដេត ហៅដង្ខៅមាន់ជល់មាន់ដ៏ល្បីល្បាញនៃស្រុកបាទី ខេត្តតាកែវ នេះ ចោលទៅសម្តេច!!! និងយកបុគ្គលរូបនេះ រួមទាំងបក្សពួកដែលបានប្រេីអំពេីហឹង្សាយ៉ាងព្រៃផ្សៃបណ្តាលអោយស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ផ្សេងទៀតផងដែរ ដោយយកមកអនុវត្តទោសស្មេីភាពគ្នាចំពោះមុខច្បាប់ ដែលរាជរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងណាស់បម្រេីប្រជាពលរដ្ឋ នាអាណត្តិទី៧នេះ។

ក្រុមគ្រួសារជនរងគ្រោះក៏ដូចជារាស្ត្រក្នុងស្រុកបាទី ខេត្តតាកែវ សូមថ្លែងអំណរអរគុណ ចំពោះសម្តេច រួមទាំងថ្នាក់ដឹកនាំទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លានឃ្លាតឡេីយ៕










































#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top