ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអំពើ «ហិង្សាក្នុងគ្រួសារ» ក្លាយជាករណីគំរា.មបោ.កគ្រា.ប់បែក(គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ) សម្លា.ប់ប្រពន្ធ និងក្រុមគ្រួសារទាំងមូល នៅចំណុចភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ដោយទទួលបានព័ត៌មានតាមរយៈដើមបណ្ដឹងឈ្មោះ ផាត សុខលី ភេទស្រី អាយុ២៤ឆ្នាំ ជាភរិយារបស់ជនល្មើស ដែលមានបំណងយកគ្រា.ប់បែកសល់ពីសម័យសង្គ្រាម ពីការដ្ឋានសំណង់មួយកន្លែង ដែលជនល្មើសជាប្ដីធ្វើការ ។ ជនល្មើសជាប្ដីឈ្មោះ ហួន ស្រស់ អាយុ៣៣ឆ្នាំ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាលបង្ក្រាប និង ដកហូតវត្ថុតាងគ្រា.ប់បែកមួយគ្រាប់យកមករក្សាទុកប្រគល់ជូនជំនាញស៊ីម៉ាក់បន្ដ ។
យោងតាមលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បញ្ជាក់ថា÷ មូលហេតុនៃជម្លោះកើតឡើងដោយរឿងប្រចណ្ឌ កើតហេតុតាំងពីមុនថៃ្ង បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយប្ដីបានចេញពីផ្ទះបាត់រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានយកកាដូគ្រា.ប់មកគំរា.មបោកសម្លា.ប់តែម្ដង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងគ្រាប់បែកទៅការិយាល័យ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដច្បាប់៕