អ្នកជំងឺ ពេជ្រ សុផល អាយុ70ឆ្នាំ មានឡើងកូនកណ្តុរហើមធំនៅនឹងករបស់គាត់រយៈពេលជាងមួយឆ្នាំមកហើយ ដោយវាបានរីកធំឡើងជាលំដាប់។

CRT News

 


រាជធានីភ្នំពេញ÷ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាលលោកតានៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ពេលនេះគាត់បានទទួលការវះកាត់យកដុំសាច់កូនកណ្តុរចេញ និងយកទៅវិភាគកោសិការបន្ថែមទៀត ។ សុខភាពរបស់លោកតា មានសភាពល្អប្រសើរ និង បានអនុញ្ញាតអោយចេញទៅផ្ទះ ព្រមទាំងមានការណាត់ជួបតាមដានជាប្រចាំ។


រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល  ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top